ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លោកជំទាវ ពេជ្រ ម៉ា​រ៉ែ​ន ប្រធាន​សាលាដំបូង​ខេត្តតាកែវ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះៗ​ចំណាយ​ពេល​ពេញ​១​ថ្ងៃ​ដើម្បី​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្ត សាលដីកា​ស្ថាពរ របស់​តុលាការ​កំពូល​!!

លោកជំទាវ ពេជ្រ ម៉ា​រ៉ែ​ន ប្រធាន​សាលាដំបូង​ខេត្តតាកែវ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះៗ​ចំណាយ​ពេល​ពេញ​១​ថ្ងៃ​ដើម្បី​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្ត សាលដីកា​ស្ថាពរ របស់​តុលាការ​កំពូល​!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាកែវ ÷ នា​ថ្ងៃ​ព្រហស្បតិ៍ ០៧​កើត ខែ​ជេ​ស្ធ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ លោកជំទាវ ពេ​ជ ម៉ា​រ៉ែ​ន ប្រធាន​សាលាដំបូង​ខេត្តតាកែវ និង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្ថាប័ន​ផ្សេងទៀត បាន​ចុះ​មក​ដល់​ទីតាំង​ផ្ទាល់ នៃ​ដី​ដែល​កំពុងតែ​មាន​ជម្លោះ រវាង ឈ្មោះ សុខ ធា​វី ម្ចាស់បំណុល និង​លោក ហុង យ៉​ន កូន​បំណុល ស្ថិតនៅ​ភូមិ ត្របែក ឃុំ​.​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ​. ដើម្បី​អនុវត្ត​តាម​អំណាច​សារិកា​រដ្ឋប្បវេណី​ស្ថាពរ​របស់​តុលាការ​កំពូល​នេះ លោកជំទាវ ប្រធាន បាន​ចុះ​ទៅ​ដល់ សាលាឃុំ​ស្រ​ង៉ែ ដើម្បី​មាន​មតិ​ស្វាគមន៍​ចំពោះ​មន្ត្រី មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​អង្គភាព​នានា និង​ភាគី​ដែល​ពាក់ព័ន្ធ​ដោយ​ភាព​រាក់ទាក់ និង​ស្និទ្ធស្នាល​បំផុត ព្រមទាំង​ប្រាប់​ពី​គោលបំណង នៃ​ការចុះ​មក​អនុវត្ត​ដល់​ទីតាំង​ដី​ដោយ​ផ្ទាល់​នេះ

​លោកជំទាវ ប្រធាន បាន​ពន្យល់​ប្រាប់​ពី​គោលបំណង​នៃ​ការចុះ​មក​អនុវត្ត​នេះ ដោយ​លោក​ជំទាវ​ប្រធាន បាន​ពន្យល់​ប្រាប់​ដល់​ភាគី​ជម្លោះ​ថា ការចុះ​មក​អនុវត្ត​នេះ គឺ​អនុលោម តាម​អំណាច​សារិកា​រដ្ឋប្បវេណី​ស្ថាពរ របស់​តុលាការ​កំពូល​លេខ​: ២៤៩ “ ឌ​“ ចុះ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២៣ ដើម្បី​ប្រគល់​ដី និង ផ្ទះ​ឱ្យ​ដល់​ម្ចាស់បំណុល តាម​អំណាច​សារ​ដីកា​ខាងលើ ។​

​ការចុះ​មក​នេះ ក្រៅតែពី​ការ​យោង​តាម​ការសម្របសម្រួល របស់​តុលាការ​កំពូល​ហើយ​នោះ ក៏បាន​យោង​ទៅ​តាម​ការណែនាំ​របស់​ឯកឧត្តម នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ផងដែរ ដែល​ការណែនាំ​នេះ ក្នុង​គោលបំណង​ធ្វើយ៉ាងណា ឱ្យមាន​ភាព​ចំណេញ ហ្នឹង​សម្រួល​ដល់​ការលំបាក​នានា​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ជា​ចុងបញ្ចប់ លោកជំទាវ ប្រធាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សមាសភាព ដែល​បាន​ចូលរួម​ទាំងអស់ នឹង​បាន​សហការ​យ៉ាង​ល្អ ប្រកប​ដោយ​សាមគ្គីភាព​ទទួលខុសត្រូវ​ដ៏​ខ្ពស់ ដែល​បាន​ចូលរួម​អនុវត្ត​តាម​អំណាច​សារិកា​ស្ថាពរ របស់​តុលាការ​កំពូល​.​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល