ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សូម​ជូន​ព័ត៌មាន វគ្គ​២ «ក្រុម​ថៅកែ​ជាច្រើន​មក​បោះតង់​ចាំ​ប្រមូល​ទិញ​លៀស​ពី​ក្រុម​ឈ្មួញ​នេសាទ​ល្មើស​ច្បាប់​នៅ​តែ​បន្ត​កើតមាន ទោះ​ស្ថិតក្នុង​រដូវ​បិទ​រដូវ​នេសាទ​ក៏ដោយ​»

សូម​ជូន​ព័ត៌មាន វគ្គ​២ «ក្រុម​ថៅកែ​ជាច្រើន​មក​បោះតង់​ចាំ​ប្រមូល​ទិញ​លៀស​ពី​ក្រុម​ឈ្មួញ​នេសាទ​ល្មើស​ច្បាប់​នៅ​តែ​បន្ត​កើតមាន ទោះ​ស្ថិតក្នុង​រដូវ​បិទ​រដូវ​នេសាទ​ក៏ដោយ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង ៖ លៀស​រាប់សិប​តោន​ដែល​ក្រុម​ថៅកែ​មក​បោះតង់​ចាំ​ប្រមូល​ទិញ​ពី​ក្រុម​ឈ្មួញ​នេសាទ​ស្មើ​ស​ច្បាប់​និង​លើក​ឡើង​ឡាន​ដឹកយក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ជិតខាង​នៅ​តែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​ទោះ​ក្រសួង​ចេញ​សេចក្តីជូនដំណឹង ស្ដីពី រដូវ​បិទ​នេសាទ​ក៏ដោយ ប៉ុន្តែ​មាន​បុគ្គល​ម្នាក់​ចេញមក​ធ្វើ​របាយការណ៍​(​ភូតកុហក​)​ថ្នាក់ដឹកនាំ​ខេត្ត​ថា​មិន​មាន​បទល្មើស​នោះទេ​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​ទៅ​១១ ខែមិថុនា ឆ្នាំ​២០២៤ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ថត​ផ្ដិត​យក​រូបភាព​នៅ​សកម្មភាព​ក្រុម​ថៅ​កែវ​មក​បោះតង់ រង់ចាំ​ប្រមូល​ទិញ​លៀស​ពី​ក្រុម​ឈ្មួញ​នេសាទ ដឹក​តាម​ទូក​ខ្នាត​ធំ យក​មក​ឡើង​នៅ​តាម​បណ្តា​ទីតាំង មួយចំនួន តាម​ជួរ​មាត់ទន្លេ និង​លើក​ឡើង​ឡាន​ដឹក​ឆ្លង​ទៅ​លក់​បន្ត​នៅ​ប្រទេស​ជិតខាង ត្រង់​ចំណុច​ព្រែក​ត្រពាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង (​ជា​ទីតាំង​ថ្មី​ចល័ត​របស់​ក្រុម​ឈ្មួញ​) និង​ចំណុច​វត្ត​ថ្នល់ ស្ថិតក្នុង​ភូមិ​ថ្នល់​តា​សែង ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង (​ជា​ទីតាំង​ចាស់​សម្រាប់​ប្រមូល​ទិញ​គ្រប់​រដូវ​កាល​របស់​ក្រុម​ឈ្មួញ​)​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ​ដែរ គេ​សង្កេតឃើញ​មាន​បុគ្គល​ម្នាក់​មិន​ដឹង​មាន​តួនាទី​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ​.! តែងតែ​ចេញ​មុខ​ធ្វើ​របាយការណ៍​(​ភូតកុហក​) ថ្នាក់ដឹកនាំ​ខេត្ត​ថា​មិន​មាន​បទល្មើស ករណី​ការចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​នោះ មិន​មាន​ការពិត​និង​បាន​ចេញមុខ​មក ចុះផ្សាយ​នឹង​ឡាយ​ប្រតិកម្ម ជំនួស​អជ្ញាធរ​នឹង​សមត្ថកិច្ច​ទៀតផង​។​

​គួរ​បញ្ជាក់​ផង​ដែល​ថា ៖ កន្លង​ទៅ​ថ្មីៗ​នេះ មាន​បណ្ដាញសារព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​ជូន​ជា​ដំណឹង​ដល់​ថ្នាក់​ដឹកនាំ​ឲ្យ​លោក​បាន​ដឹង​ពាក់ព័ន្ធ​នឹង​ក្រុម​ឈ្មួញ​នេសាទ​កំពុង​ប្រព្រឹត្ត​បទល្មើស​កាវ​លៀស ដោយ​ប្រើ​ម៉ាស៊ីន​ចាប់ពី ៤ ទៅ ៥ ម៉ាស៊ីន ដែល​ច្បាប់​ហាមឃាត់​.​ដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​ត្រី​ពង​កូន និង​ជីវៈចម្រុះ ព្រោះ​ជា​រដូវ​បិទ​នេសាទ បែប​ជា​បុគ្គល​ម្នាក់​នេះ​ចេញ​មក​បកស្រាយ​នឹង​ធ្វើ​របាយការណ៍​(​ភូតកុហក​)​ថា​មិន​មាន​បទល្មើស​កាវ​លៀស​ទៅវិញ​។
(​ខណៈ​បែកធ្លាយ​សារ​សំឡេង​បុគ្គល​ម្នាក់​នេះ​បាន​ចរចា​ជាមួយ​ក្រុម​ថៅកែ​ទិញ​លៀស ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ដើម្បី​បិទបាំង​ព័ត៌មាន និង​មិន​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​) ករណី​ខាងលើ​នេះ (​សបញ្ជាក់​ឲ្យឃើញ​ថា​បុគ្គល​ម្នាក់​នេះ​កំពុងតែ​កាង​បទល្មើស និង​រួមចំណែក​បំផ្លាញ​មច្ឆា​ជីវៈចម្រុះ​ដែល​កំពុង​ពង​កូន​នៅ​ក្នុង​បាទ​ទន្លេ​)​។
​ខណៈ​ប្រជាពលរដ្ឋ​បានឲ្យដឹងថា លៀ​ស ទាំងអស់​នោះ​ត្រូវបាន​ក្រុម​ឈ្មួញ​នេសាទ​ប្រើ​ឧបករណ៍​កាវលៀ​សវែងៗ​.​ចូល​ក្នុង​បាតទន្លេ នឹង​ប្រើ​ម៉ាស៊ីន​ចាប់ពី ៤ ទៅ ៥ ម៉ាស៊ីន ដែល​ច្បាប់​ហាមឃាត់​។​

​បើ​តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យដឹងថា មាន​ក្រុម​ថៅកែ​ជា​ច្រើន​មក​បោះតង់ ចាំ​ប្រមូល​ទិញ​លៀស ពី​ក្រុម​ឈ្មួញ​នេសាទ​នៅក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មានឈ្មោះ​ដូច​ជា​.÷
-១.​ឈ្មោះ ចែ​ហៀ​ង -២.​ឈ្មោះ ចែ​នី​-៣.​ឈ្មោះ ប៉ោង​-៤.​ឈ្មោះ រតនា​-៥.​ឈ្មោះ ចែ​អ៊ី​ម​. ដោយ​ក្រុម​ថៅកែ​ទាំងនោះ​ក្នុង​មួយ​ថ្ងៃៗ​ទិញ​លៀស​រាប់សិប​តោន​។​

​ប្រភព​ដ៏​ដែល​បាន​បន្តទៀតថា ក្រោយពី​ក្រុម​ថៅកែ​ទាំងនោះ​បាន​ប្រមូល​ទិញ​ពី​ក្រុម​ឈ្មួញ​នេសាទ​បាន​អស់ហើយ នឹង​មាន​ថៅកែ​ធំ​ម្នាក់​ឈ្មោះ ឌី ជា​អ្នក​ចាំ​ប្រមូល​ទិញ​បន្ត​ពី​ថៅកែ​ទាំងនោះ នឹង​លើកឡើង​ឡាន​ដឹក​យកទៅ​លក់​នៅ​ប្រទេសជិតខាង ដោយ​មិន​មាន​ការរំខាន​ពី​សំណាក់​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ជំនាញ​រដ្ឋបាល​ជលផល​.​សង្ស័យ​ក្រុម​ឈ្មួញ​ទាំងនោះ​មាន​មន្តអាគម​គា​ថា ឬ​បាន​សែនព្រេន​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​អស់​ហើយ​ទេ​ដឹង​ទើប​ស្រវ៉ាំងភ្នែក​មើលមិនឃើ​ញ​អ្វី​សោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​កន្លងមក​ថ្នាក់ដឹកនាំ បាន​បញ្ជារ​ឱ្យ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​និង​ជីវ​:​ចម្រុះ​ដែល​រស់នៅ​ក្នុង​ទឹក​នៃ​ខេត្ត​កំពង់ឆ្នាំង ឥឡូវនេះ​កំពង់រ​ង​នូវ​ការ វិនាស​ដោយសារ​តែ​ក្រុម​ឈ្មួញ ជាក់​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង តើ​បុគ្គល​ម្នាក់​នេះ​ជា​នរណា​ពិតប្រាកដ​បាន​ជា​ហ៊ាន​រាយការណ៍​(​ភូតកុហក​)​ថ្នាក់ដឹកនាំ​ខេត្ត​ថា​មិន​មាន​បទល្មើស ពិសេស​ស្នើសុំ​ដល់​ក្រសួង​កសិកម្ម​ចុះ​ធ្វើ​អធិការកិច្ច​ទៅលើ​បុគ្គល​មន្ត្រី​ដែល​អសកម្ម ក្នុង​ការអនុវត្ត​ច្បាប់​ស្ដីពី​ជលផល បើ​ពុំ​ដូច្នោះ​ទេ​មច្ឆា​ជាតិ​ជីវៈចម្រុះ​នឹងត្រូវ​វិនាស​ហិនហោច​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ជាក់​ជា​មិនខានឡើយ​។​

​ការលើកឡើង​ខាងលើ​នេះ​ដែរ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី​ក្រុម​ថៅកែ ដែល​មក​បោះតង់ រង់ចាំ​ប្រមូល​ទិញ លៀ​ស បានទេ និង​ដែល​បុគ្គល​ពាក់ព័ន្ធ​ពិសេស​មន្ត្រី​ជំនាញ​។​

​អង្គភាព​សារព័ត៌មាន យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ​។​

​អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!!!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល