ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

កម្លាំង​ចម្រុះ​ឃាត់ខ្លួន​តៃកុង និង​ត្រាក់ទ័រ​មួយគ្រឿង ពេល​ធ្វើ​សកម្មភាព​ឈូសឆាយ​ភ្ជួរ​ដី​នៅ​តំបន់​បី​ដែល​ស្ថិតនៅ​ចំណុច​តាចេ​ត្រូវបាន​បញ្ជូន​ឲ្យ​ជំនាញ​ជលផល​ចាត់ការ​តាម​នីតិវិធី​

កម្លាំង​ចម្រុះ​ឃាត់ខ្លួន​តៃកុង និង​ត្រាក់ទ័រ​មួយគ្រឿង ពេល​ធ្វើ​សកម្មភាព​ឈូសឆាយ​ភ្ជួរ​ដី​នៅ​តំបន់​បី​ដែល​ស្ថិតនៅ​ចំណុច​តាចេ​ត្រូវបាន​បញ្ជូន​ឲ្យ​ជំនាញ​ជលផល​ចាត់ការ​តាម​នីតិវិធី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ធំ​៖ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​គណបញ្ជាការ​ឯកភាព​ស្រុក ចុះ​ធ្វើ​ការឃាត់ខ្លួន​តៃកុង​ម្នាក់ និង​ត្រាក់ទ័រ​មួយគ្រឿង ក្រោយ​ធ្វើ​សកម្មភាព​ឈូសឆាយដី​តំបន់​៣ ដែល​ជា​កន្លែង​ហាមឃាត់​។​

​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ បើ យោងតាម​របាយការណ៍​របស់​ទីបញ្ជាការ​ស្រាល​ស្រុក​តាំងគោក​ឈរជើង​នៅ​កោះ​រះ​គោរព​រាយការណ៍​ជូន​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ស្ដីពី​សកម្មភាព​ក្រុមការងារ​ចុះ​ល្បាត​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់​ចំណុច​តា​ចេក​ដែលមាន​និយាម​ការ​(48p4875571359114) ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្រឡៅ​បាន​ប្រទះ​ឃើញ​ត្រាក់ទ័រ​ចំនួន​មួយ​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​និង​ភ្ជួរ​ដី​ក្នុង​តំបន់ ៣(​ក្រៅ​តំបន់​កាត់​ជ្វា​ល​)​សកម្មភាព​ជនល្មើស​ធ្វើ​បាន​រួម​មាន​ភ្ជួរ​ដី​បាន​ទំហំ​៩ ហិកតា​និង​៣​អា និង​បុក​ផ្ដួល​ដើម​ខ្ទម​ចំនួន​៤៥​ដើម ។​

​កម្លាំងចម្រុះ​ទីបញ្ជាការ​ស្រាល​ស្រុក​តាំងគោក បាន​ឃាត់ខ្លួន​ទាំង​មនុស្ស​និង​វត្ថុតាង​បញ្ជូន​ទៅ​ឲ្យ​លោក កែវ សុខ​ឃឿន មន្ត្រីជលផល​ស្រុក​បារាយណ៍​ប្រចាំការ​ស្រុក​តាំងគោក​ចាត់ការ​បន្ត​។​

​ប្រភព​បាន​បន្តថា ក្រោយ​ពី​កម្លាំង​ចម្រុះ របស់​ទីបញ្ជាការ​ស្រាល​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​ជំនាញ​ជលផល​ចាត់ការ​បន្ត​ហើយ​ស្រាប់តែ​មាន​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៅ​សាលាស្រុក​តាំងគោក ក៏ដូចជា​ប្រជាពលរដ្ឋ​មូលដ្ធាន​បាន​ប្រាប់​មក​អ្នកសារ​ព័ត៌មាន​យើង​ថា​ជា​ដី​របស់​លោក សន តា​ល អធិការ​ស្រុក​តាំងគោក តែម្ដង ដោយ​ប្រជាពលរដ្ឋ​បាន​និយាយ​តៗ​គ្នា​ថា​បើសិន​អ្នក​គ្មាន​បុណ្យ​ស័ក​អំណាច​ទេ​នោះ​មិន​អាច​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ធ្វើការ​ឈូសឆាយ​ដី​ក្រៅ​តំបន់​កាត់​ឈ្វា​លបាន​ទេ​ហើយ​បាន​រិះគន់​ចំៗ​ពេញៗ​មាត់​ថា​លោក​សន តា​ល អធិការ​ស្រុក​តាំងគោក ពិតជា​ថ្លើមធំ​មែន​ហ៊ាន​បំពាន​និង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កំពុងតែ​មាន​ចំណាត់ការ​យ៉ាង​ក្ដៅគគុក​ទូទាំង​ប្រទេស​ប៉ុន្តែ​លោក សន តា​ល បែរ​ជា​ហ៊ាន​បញ្ជា​ឲ្យគេ​យក​គ្រឿងចក្រ​ទៅ​ភ្ជួរ​ដី​ខ្លួន​ដែល​ជា​តំបន់​ហាមឃាត់​ទៅវិញ​។​

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ​ដែរ​អង្គភាព​សារព័ត៌មាន​យើង​បាន​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក សន ណាល់ អធិការនគរបាល​ស្រុក​តាំងគោក តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ឃើញ​លោត​សញ្ញា​គ្រិះ​ពណ៌​ខៀវ​ពីរ​លោក​ចូល​មើល​តែ​មិន​ឆ្លើយតប​។​

​ករណី​នេះ​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ដល់​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ខេត្តកំពង់ធំ​បើក​ការស៊ើបអង្កេត​វែក​រក​មុខ​ជនខិលខូច​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ដើម្បី​កុំ​ឲ្យ​ជន​ដទៃ​ទៀត​ដែល​មាន​លុយ​មាន​អំណាច​ធ្វើ​សកម្មភាព​រំលោភ​បំពាន​យក​ដី​រដ្ឋ​បែប​អាណាធិបតេយ្យ​យ៉ាង​ដូច្នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល