ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ បើក​ជា​ផ្លូវការ​ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​»

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ បើក​ជា​ផ្លូវការ​ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​» ដែល​ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពស់​ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។

​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០២៤​នេះ ជា​ទិវា​លើក​ទី​៧​ហើយ ដែល​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ថ្នាក់់ជាតិ​នៅ​រាជធានី​ភ្នំពេញ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​។ ទិវា​នេះ​ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ​នូវ​ពិព័រណ៍​មុខជំនាញ សមិទ្ធផល ស្នាដៃ ខ្សែសង្វាក់​ផលិតកម្ម និង​ការធ្វើ​តេស្ត​វាយតម្លៃ​សមត្ថភាព ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​មហាជន​ចូលរួម​អនុវត្ត ក្នុង​ការវាយតម្លៃ​ទទួលស្គាល់​សមត្ថភាព តាមរយៈ​ប្រព័ន្ធ​វាយតម្លៃ​ទទួលស្គាល់​ការ​សិក្សា​ដែល​មាន​ពីមុន​ព្រមទាំង​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ព័ត៌មាន​អំពី​ការសិក្សា និង​តម្រូវការ​ទីផ្សារ​ការងារ​ពី​សំណាក់​វាគ្មិន​សំខាន់ៗ បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ការអប់រំ និង​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​បំពេញ​គ្នា​ទៅវិញទៅមក​ឱ្យស្រប​តាម​ក្រប​ខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​ស្ពាន​ចម្លង ដែល​មាន​ភាពបត់បែន​ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់​ជា​រយៈពេល​ខ្លី មធ្យម និង​វែង​ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ហើយ​អាច​ធ្វើឡើង​នៅតាម​គ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និង​ដោយ​ចល័ត ដែល​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស​ឆ្ពោះទៅរក​ការងារ និង​ជា​ផ្លូវ​ដែល​អាច​ឱ្យ​សិស្ស​បន្ត​ការសិក្សា​បាន និង​អាច​បំពេញ​ការងារ​បាន​ក្នុងពេល​តែមួយ ដើម្បី​ស្វែងរក​ចំណូល​ចូល​រួមចំណែក​ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច​គ្រួសារ​។

​ថ្លែង​នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ គឺជា​ព្រឹត្តិការណ៍ និង​ចលនា​ជាតិ​មួយ​យ៉ាង​សំខាន់​ក្នុង​លើកកម្ពស់​រវាង​រដ្ឋ និង​ឯកជន និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ជំរុញ​ផ្សព្វផ្សាយ លើកកម្ពស់​ការយល់ដឹង និង​ការលើកទឹកចិត្ត​ដល់​យុវជន សិស្ស មាតា បិតា អាណាព្យាបាល និយោជក និយោជិត ព្រមទាំង​សាធារណជន​ទូទៅ ឱ្យ​ចូលរួម​កាន់តែច្រើន និង​សកម្ម លើ​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រំពឹងថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ នឹង​ក្លាយជា​កាលានុវត្តន៍​ភាព​យ៉ាង​សំខាន់​ថ្មី​មួយទៀត​ក្នុង​ការបង្កើន​ប្រាក់ចំណូល ការបង្កើត​ការងារ ការកាត់បន្ថយ​ភាពក្រីក្រ ជូន​ដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់ចេញ​នូវ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​១,៥ លាន​នាក់​។ ក្នុងនោះដែរ ការបណ្តុះបណ្តាល​ជំនាញ​ទៅ​ដល់​យុវជន​នេះ​ត្រូវ​ស្រប​តាម​អភិក្រម​របស់​សម្តេច​ធិបតី​គឺ រៀន​ឱ្យ​ចប់ ឲ្យ​ចេះ ឱ្យមាន​ការងារ​ធ្វើ​។ ការបណ្តុះបណ្តាល​នេះ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​កម្ពុជា យុវជន យ៉ាងហោច​ណាស់​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំ​ជីវិត​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៧​នេះ មាន​ការរៀបចំ​ការតាំង​បង្ហាញ​ស្នាដៃ ឱកាស​សិក្សា​ជំនាញ ឱកាស​ការងារ ការ​ធ្វើ​តេស្ត​វាយតម្លៃ​សមត្ថភាព និង​មាន​ស្តង់​ពិព័រណ៍​ចំនួន ១២៥ ដោយ​មាន​ការចូលរួម​ពី​ស្ថាប័ន​ចំនួន ១០៤ ក្នុងនោះ​មាន ក្រសួង ស្ថាប័ន គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ចំនួន​៣៤ និង​ក្រុមហ៊ុន គ្រឹះស្ថាន​ឯកជន អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍​ចំនួន ៧០ ព្រមទាំង​មាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការអប់រំ និង​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ផ្សព្វផ្សាយ និង​ណែនាំ​អំពី​វិស័យ និង​មុខជំនាញ​អាទិភាព​ដែល​ទីផ្សារ​កំពុងមាន​តម្រូវការ​ខ្ពស់ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កំពុង​ធ្វើ​ការបណ្តុះបណ្តាល​។

​សូម​ជម្រាប​ជូន​ថា សាធារណជន អាច​ចូលរួម​ទស្សនា​ស្តង់​ពិព័រណ៍​ដោយ​សេរី នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ៨:០០​នាទី ដល់​ម៉ោង ២០:០០​នាទី​៕

#MLVT #HENGSour

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល