ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​អ្នក​សារព័ត៍មាន​មួយចំនួន ដែល​បាន​ចុះផ្សាយ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ គ្រោង​បណ្តេញ​ពលរដ្ឋ​ចំនួន​១៣០​គ្រួសា​ចេញពី​លំនៅដ្ឋាន​ជា​រឿង​មិន​ពិត​

ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​អ្នក​សារព័ត៍មាន​មួយចំនួន  ដែល​បាន​ចុះផ្សាយ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ គ្រោង​បណ្តេញ​ពលរដ្ឋ​ចំនួន​១៣០​គ្រួសា​ចេញពី​លំនៅដ្ឋាន​ជា​រឿង​មិន​ពិត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រះវិហារ​÷​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ខែមិថុនា ឆ្នាំ​២០២៤ អ្នកសារព័ត៌មាន ១ ក្រុម រួម​ទាំង​សមត្ថកិច្ច​ជ​នា​ញ បាន​ចុះ​ទៅ​ដល់​ភូមិ​ថ្មី (​ភូមិ​មិនទាន់​ផ្លូវការ​) ដើម្បី​ចុះ​ស៊ើបអង្កេត​យក​ព័ត៍មា​ននឹង​បាន​ធ្វើ​កិច្ចសម្ភា​ស​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​នឹង​បាន​ធ្វើ​កិច្ចសម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​បានអោយដឹងថា​ប្រជាពលរដ្ឋ​ចំណាកស្រុក​ចំនួន​៧២​គ្រួសារ បាន​មក​តាំង​លំនៅដ្ឋាន​ក្នុង​ឆ្នាំ​២០២១ ដោយ​ជឿ​តាម​ការអូសទាញ​របស់​មេខ្យល់ ថា​ពួកគេ​ចែក​ដី​អោយ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​មក​រស់នៅ​ទី​នេះ ចែក​ដី​អោយ​ក្នុង​១​គ្រួសា ដី​ផ្ទះ​៥០​ម​គុណ​១០០​ម ដី​ចំការ​៣​ហិច​តា តាមពិត​ដី​នោះ​ជា​ដីព្រៃ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ការពារ​ដោយ​ព្រះរាជក្រិត្យ មិន​អាច​ជន​ណា​យក​ធ្វើ​ជា​កម្ម​សិទ្ឋិ​បានឡើយ​។​

​យោង​តាម​ការបញ្ជាក់រ​បស់​មន្ត្រី​បរិស្ថាន​បានអោយដឹងថា ដី​នេះ​ជា​ដី​ព្រៃ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រ​ហ្មពេទ ដំបូង​ឡើយ​ប្រជាពលរដ្ឋ​មក​ធ្វើ​ចំការ​មានតែ​២​ឬ​៣​គ្រួសារ​ទេ ក្រោយមក​ចេះតែមាន​ប្រជាពលរដ្ឋ​មក​រស់នៅ​បន្តបន្ទាប់​ទោះបី​សមត្ថកិច្ច​ហាមប្រាម​យ៉ាង​ណា​ក៍​មិន​ស្តាប់​ដែរ មន្ត្រី​បរិស្ថាន​ដរ​ដែល​បាន​បន្ត​អោយដឹង​ទៀត​ថា​កាលពី​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០២៤​សមត្ថកិច្ច​រួម​ជាមួយ​អាជ្ញាធរ​ពាក់​ព​ន្ឋ័ បាន​ចុះមក​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ផ្សព្វផ្សាយ​អោយ​ពលរដ្ឋ​យល់ដឹង​ពី​ច្បាប់​នឹង​អោយ​ពលរដ្ឋ​រុះរើ​សំណង់​អនាធិបតេយ្យ​ចេញ​ដោយ​ស្មក្រ័ចិត្ត ប្រជាព​រដ្ឋ​បាន​ព្រមព្រៀង​រុះរើ​ចេញ​ដោយ​ខ្លួនឯង ដោយ​សមត្ថកិច្ច​នឹង​អាជ្ញាធរ​ទុកពេល​អោយ​ប្រជាពលរដ្ឋ​ចំនួន​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០២៤​ដល់​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០២៤​ជា​កំហិត​ត្រូវតែ​រុះរើ​ចេញ​បើ​មិន​រុះរើ​ចេញ​ទេ សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ​មាន​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ថ្ងៃទី​៣​ក្រុម​សមត្ថកិច្ច​ចុះ​មក​ប្រជុំ​ផ្សពផ្សា​យ​ម្តងទៀត ប្រជាពលរដ្ឋ​បែរជា​ប្រែ​ក្រឡាស់​មិន​ព្រម​រុះរើ​ចេញ​ទៅ​វិញ ដោយ​ជឿ​លើ​ពាក្យ​ញោះ​ញុ​ង​របស់​មេខ្យល់ ក្រោយៗ​មក​ទៀត​សមត្ថកិច្ច​នៅតែ​ព្យាយាម​ចុះ​មក​អប់រំ​ណែនាំ​បន្តបន្ទាប់​ថ្ងៃ​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃទី​១៤​ខែ​មិថុនា​ប្រជុំ​ម្តងទៀត ពលរដ្ឋ​ខ្លះ​បាន​ព្រម​ព្រៀម​រុះរើ​ហើយ​តែ​នៅ​មួយចំនួនធំ​មិន​ព្រម​រុះរើ​ចេញ​
​ទេ ។​

​ក្រុម​អ្នកសារព័ត៌មាន​យើង បាន​ជួប​សម្ភាស​ជាមួយ​ប្អូន​ស​ម្ប​តិ្ត ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ត​បន្ទាយ​មាន​
​ជយ័​បាន​អោយដឹងថា ប្អូន​មក​រស់នៅ​ទី​នេះ​ក្នុង​ឆ្នាំ​២០២២​ដោយ​ជឿ​តាម​គេ​តាម​ឯង មក​ដល់​ទី​នេះ​ទើប​
​ដឹងថា​ជា​ដី​ខុសច្បាប់ ប្អូន​មិន​ជំទាស់​ទេ បើ​អាជ្ញាធរ​ត្រូវ​ការដក​ដី​នេះ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ តែ​ប្អូន​សំណូមពរ​
​ទៅ​សមត្ថកិច្ច​នឹង​អាជ្ញាធរ​ជួយ​សម្រួល​ចេញ​លិខិតស្នាម​ដឹកជញ្ជូន​សម្ភា​រះ​ទៅ​ស្រុកកំណើត​វិញ កុំអោយ​
​មានការ​ចាប់ចង លោក​ប្អូន​សម្បតិ​បាន​បន្ត​អោយដឹងថា ។​
​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល​ស្នើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហា​រ​ឯកឧត្តម គីម រិទ្ធី សូម​ដក​ដី​នោះ​មក​ជា​ដីរ​ដ្ធកា​រពា​រដោយ​មន្ត្រី​បរិស្ថាន​វិញ​និង​ថែរក្សា​តំបន់​ទី​នោះ​ឲ្យមាន សុភ័ណ​ភាព​ដូចដើម​ព្រោះ​តំបន់​នោះ​ជា​តំបន់​ដែន​ចម្រក​សត្វ​ទា​ស្លា​បសរ​ដែល​ជា​សត្វ​កម្រ​និង​ចិត្ត​ផុត​ពូជ​ទៅ​ហើយ​នោះ​។​ព្រោះ​ទីនោះ​អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា តំបន់​ចម្រក​សត្វ​ទារ​ស្លាប​ស​និង ប្រា​ង​ប្រាសាទ​នៅក្បែ​នោះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល