ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ប៉ូលិស ខណ្ឌ ៧ មក រា ឆ្ម​ក់ បង្ក្រាប ទីតាំង ល្បែងស៊ីសង​មួយ កន្លែង ឃាត់ខ្លួន មនុស្ស ប្រុស ស្រី ០៨ នាក់​

ប៉ូលិស ខណ្ឌ ៧ មក រា ឆ្ម​ក់ បង្ក្រាប ទីតាំង ល្បែងស៊ីសង​មួយ កន្លែង ឃាត់ខ្លួន មនុស្ស ប្រុស ស្រី ០៨ នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំង​គណៈ​បញ្ជា​ឯកភាព​ខណ្ឌ ៧ មករា ដឹកនាំ​ដោយ​លោក ណុប ផា អភិបាលរងខណ្ឌ បានធ្វើការ​ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ 31Eoz ផ្លូវ​លេខ 134 សង្កាត់​មនោ​រម្យ ខណ្ឌ ៧ មករា​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​របស់​លោក ថេង សុ​ថុល អភិបាលខណ្ឌ ៧ មករា ដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នេះ ដោយ​ផ្អែក​លើ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ និង​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ ដែល​បាន​បញ្ជាក់ថា​ទីតាំង​នេះ​ពិតជា​បាន​បើក​ដំណើរការ​ល្បែងស៊ីសង​ខុស​ច្បាប់​ដូចជា ជល់​មាន់​អន​ឡាញ បៀរ​ក្រា​ត និង​ផ្សេងៗ​ទៀត​។​

​ក្នុងអំឡុងពេល​នៃ​ប្រតិបត្តិការ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុ​តាំង​សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​ការប្រព្រឹត្ត​បទល្មើស​ល្បែងស៊ីសង​។ ក្នុងនោះ រួម​មាន​កុំព្យូទ័រ​ចំនួន ៦ គ្រឿង និង​ទូរទស្សន៍​ចំនួន ២ គ្រឿង ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់​នេះ​។​

​ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ៨ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរៀបចំ និង​ដំណើរការ​ល្បែងស៊ីសង​ខុសច្បាប់​នេះ​។ បុគ្គល​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ក្នុង​ការសាកសួរ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​នៅ​ពីក្រោយ​បទល្មើស​នេះ និង​ទំនាក់ទំនង​របស់​ពួកគេ​ជា​មួយ​បណ្តាញ​ល្បែងស៊ីសង​ខុស​ច្បាប់​ផ្សេង​ទៀត​។​

​ក្រោយ បញ្ចប់ ប្រតិបត្តិការ កម្លាំង បាន នាំ យក មនុស្ស ប្រុស ស្រី ចំនួន ០៨ នាក់ នឹង វត្ថុ តាង យក ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ ៧ មក រា ដើម្បី សួរនាំ កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ តាម នីតិវិធី ។​

​គួរ រំលឹក ផង ដែរ ថា កាលពី រសៀល ថ្ងៃ ទី ០១ ខែកក្កដា ឆ្នាំ ២០២៤ នៅ សាលា រាជធានី ភ្នំពេញ លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និង ជា ប្រធាន គណៈ បញ្ជាការ ឯកភាព រាជធានី ភ្នំពេញ បាន មាន ប្រសាសន៍ ក្នុង កិច្ចប្រជុំ គណៈ បញ្ជាការ ឯកភាព រាជធានី ភ្នំពេញ បាន សង្កត់ធ្ងន់ ថា ចំពោះ ល្បែងស៊ីសង គ្រប់ ប្រភេទ ត្រូវ តែ លប់ បំបាត់ មិន ត្រូវ ឲ្យ មាននៅ ក្នុង មូលដ្ឋាន របស់ ខ្លួន ដាច់ខាត ! តាម រយៈ ការ ពង្រឹង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ឲ្យ បាន ខ្លាំង ដើម្បី ឈាន ទៅ លុប បំបាត់ ឲ្យ អស់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល