ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លិចឮ​មក​ថា​ដី​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ត្រង់​ចំណុច​ភូមិ​ពូ​យ៉ា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា កំពុង​រង​ការកាប់​បំភ្លេច​បំផ្លាញ​ពី​សំណាក់​ក្រុម​បក្សពួក​ដែល​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ពិសេស​អស់លោក​អ្នកធំ​នេះ​តែម្ដង​

លិចឮ​មក​ថា​ដី​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ត្រង់​ចំណុច​ភូមិ​ពូ​យ៉ា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា កំពុង​រង​ការកាប់​បំភ្លេច​បំផ្លាញ​ពី​សំណាក់​ក្រុម​បក្សពួក​ដែល​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ពិសេស​អស់លោក​អ្នកធំ​នេះ​តែម្ដង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​មណ្ឌល​គី​រី​÷​លិចឮ​មក​ថា​ដី​ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ នី​ត្រង់ចំណុច​ភូមិ​ពូ​យ៉ា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា កំពុង​រង​ការកាប់​បំភ្លេច​បំផ្លាញ​យក​ដី​ធ្វើជា​កម្មសិទ្ធិ និង​អាច​ច្រៀក​ឈើ​ដឹក​តាម​រថយន្ត​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀកណាម​នៅតែ​បន្ត​កើត​មានជា​រៀងរាល់ថ្ងៃ ហេតុ​ដែរ​ក្រុម​ឈ្មួញ​ទាំងនោះ​ចូល​ទៅ​កាប់​បំផ្លិចបំផ្លាញ​ដី​ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​ស្រុក​កែវ​សីមា យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​អាច​ជ្រៀក​ឈើ​ដឹក​ចេញ​យក​មក​បាន​ក៏​មាន​ការឃុបឃិត​ក្នុង​ការរួមចំណែក​ពី​មន្ត្រី​ជំនាញ​ដែល​ទទួល​ការពារ​និង​បង្ក្រាប​ផងដែរ​។​

​បើ​តាម​ប្រភព​មួយ​បាន​បង្ហើម​ប្រាប់ថា​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ក្រុម​ឈ្មួញ​ដែល​រកស៊ី​កាត់​បំភ្លេច​បំផ្លាញ​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ និង​អាច​ច្រៀក​ដឹកជញ្ជូន​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​.! ភាគច្រើន​សុទ្ធតែ​ជា​មន្ត្រី​សមត្ថកិច្ច ដែល​មាន​តួនាទី​ជា​អ្នក​បង្ក្រាប​រាល់​បទល្មើស​ទាំងអស់នេះ ដែល​ថ្នាក់ដឹកនាំ​បាន​ចាត់​ឲ្យ​ចុះ​ទៅ​ធ្វើ​ការទប់ស្កាត់​និង​ការពារ ប៉ុន្តែ​ពួក​អស់លោក​ដែល​ជា​មន្ត្រី​សមត្ថកិច្ច​ទាំងនោះ​មិនបាន​ធ្វើ​ការទប់ស្កាត់​នោះទេ​.! បែរ​ជា​ទៅ​ឃុបឃិត​ក្នុង​ការរួមចំណែក​កាប់​បំភ្លេច​បំផ្លាញ​ព្រៃឈើ​ជា​មួយ​ក្រុម​ឈ្មួញ​ទៅវិញ កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ និង​អាច​ច្រៀក​ដឹក​ឆ្លងដែន​លក់​ធ្វើ​អាជីវកម្ម​នៅ​តែ​បន្ត​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។

​គួររំលឹកថា​កាលពី​រសៀល​ថ្ងៃ​៨ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ឯកឧត្តម នួន ផា​រ័ត្ន ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍​ក្រើនរម្លឹក​ដល់​អភិបាលខេត្ត​ទាំងអស់ និង​ថ្នាក់ដឹកនាំ មន្ត្រី និង​កម្លាំងចម្រុះ​ចំណុះ​រដ្ឋបាលខេត្ត ត្រូវ​អនុវត្ត​នូវ​បទបញ្ជា​ដ៏​ម៉ឺម៉ាត់​របស់​សម្ដេ​ចមហាប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ម នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​។​

​ក្នុងនោះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ព្រមាន​ធ្ងន់ៗ​ថា ជន​ទាំងឡាយ​ណា ទោះ​មន្ត្រី​ក្ដី ឈ្មួញ​ក្ដី ដែល​ធ្លាប់ និង​ដែល​ព្យាយាម​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ឬ​ឈរ​ពីក្រោយ​ប្រជាជន​មកពី​តំបន់​ផ្សេង ក្នុង​ចេតនា​កាប់បំផ្លាញ​ព្រៃឈើ ទន្ទ្រាន​ដី​រដ្ឋ ដីព្រៃ​លិច​ទឹក និង​បទល្មើស​នេសាទ​ជាដើម ត្រូវ​ប្រញាប់​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ចង់​អស់លក្ខណ៍ ខូច​អនាគត និង​កិត្តិយស​។​

​ដូច្នេះ​គោរព​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខាងលើ​មេត្តា​បើក​ការ​ស៊ើប​អង្កឹ​ប​ទៅលើ​ពួក​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​នៅក្នុង​ខេត្ត​មណ្ឌលគិរី ដែល​មាន​តួនាទី​មក​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រា​រាល់​បទល្មើស​ទាំងអស់នេះ ខណៈ​ប្រភព​បាន​បង្ហើប​មក​ថា​បែ​ជា​ទៅ​ឃុបឃិត​រួមចំណែក​ជាមួយ​ក្រុម​ឈ្មួញ​ក្នុង​ការកាប់​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​មិន​គោរព​នៅ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ទៅ​វិញ​.?៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល