ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ប្រជាពលរដ្ឋ​ជាច្រើន​នាំគ្នា​ទៅ​សាលាឃុំ​ត្រពាំង​គង ដាក់ពាក្យ​ប្តឹង​លោក អ៊ី លាង​អេង រឿង​មិន​បើក​លុយ​ថ្លៃ​ដី​ពួកគាត់​តាម​ការសន្យា ស្ថិតនៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​

ប្រជាពលរដ្ឋ​ជាច្រើន​នាំគ្នា​ទៅ​សាលាឃុំ​ត្រពាំង​គង ដាក់ពាក្យ​ប្តឹង​លោក អ៊ី លាង​អេង រឿង​មិន​បើក​លុយ​ថ្លៃ​ដី​ពួកគាត់​តាម​ការសន្យា ស្ថិតនៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ដែល​ជា​ម្ចាស់​ដី​បាន​លើកគ្នា​មក​ដាក់​ពាក្យ​ប្តឹង លោក​វរសេនីយ៍ទោ អ៊ី លាង​អេង មន្ត្រី​យោធា​នៅ​ក្រសួង​ការពារជាតិ​ចូល​ទៅ​មេឃុំ​ត្រពាំង​គង​ដើម្បីឲ្យ​ជួយ​ដោះស្រាយ​រឿង​ពួកគាត់ល​ក់​ដី​ឲ្យ​លោក អ៊ី លាង​អេង ដែល​រហូត​មកដល់ពេលនេះ​ពួក​គាត់​នៅ​មិនទាន់​ទទួលបាន​លុយ​ថ្លៃ​ដី​នៅ​ឡើយ​ទេ​។ នេះ​បើ​យោងតាម​លិខិត​ដែល​អង្គភាព​ព័ត៌មាន​យើង​ទទួលបាន​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ​។

​យោងតាម​ប្រភព​បានឲ្យដឹង​ថា​ពេលនេះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​នឹង​កំពុង​រង់ចាំ​មើល​ថា​តើ​លើក​នេះ​តើ​លោក​ហែម ហ៊​ន មេឃុំ​ត្រពាំង​គង​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែរឬទេ​?​ទឹកប្រាក់​សរុប​ថ្លៃ​ដី​របស់​ពលរដ្ឋ​ទាំងអស់​មាន​ចំនួន​ច្រើន​គឺ​ជិត​៣​លាន​ដុល្លារ​ឯណោះ​។

​ប្រជាពលរដ្ឋ​ឈ្មោះ នឹម លី​នី ភេទ​ស្រី​អាយុ ៥៦ រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង បានឲ្យដឹងថា ដី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នេះ​អ្នកទិញ ទើប​ឱ្យ​បាន​ត្រឹមតែ​៣០​ភាគរយ​តែ​ប៉ុណ្ណោះ ហើយ​ទាមទារ​យក​ប្លង់រឹង​ពី ប្រជាពលរដ្ឋ​ថា ទាល់តែ​យក​ប្លង់​ទើប​ថៅកែ​ចិន​ទម្លាក់​លុយ​ឱ្យ​។ រហូតមកដល់​ពេលនេះ​ជា​យូរ​ខែ​មក​ហើយ នៅតែ​មិន​ព្រម​ឱ្យ​ប្រជាពលរដ្ឋ​នោះទេ ម្នាក់ៗ​ចាប់ពី​ជាង​១​ម៉ឺន​ដុល្លារ រហូតដល់​ជាង​១០​ម៉ឺន​ក៏មានដែរ​។ ទើប​ប្រជាពលរដ្ឋ​មក​ធ្វើ​ការប្តឹងតវ៉ា នៅ​សាលាឃុំ​ត្រពាំង​គង​នៅ​ព្រឹក​នេះ​ដើម្បី​ឱ្យ​ថៅកែ​ប្រគល់​លុយ​គ្រប់​ចំនួន​មក​។​

​តាម​ប្រភព​ព័ត៌មាន​បង្ហើប​ថា​÷ បើ​តាម​ដឹង​គឺ​ថៅកែ​ចិន​ដែល​ទិញ​ដី​បំរុង​សាងសង់​រោងចក្រ​បាន​ទម្លាក់​លុយ​មក​ឲ្យ​លោក​អ៊ី លាង​អេង​អស់ហើយ តែ​អស់​រយ​:​ពេល​ច្រើន​ខែ​មក​ហើយ​មន្ត្រី​យោធា​រូប​នេះ​មិន​បាន​ទម្លាក់​លុយ​ឲ្យមក​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​នោះទេ​។​ពេល​នេះ​ពលរដ្ឋ​សង្ស័យ​ថា​លោក អ៊ី​លាង​អេង​មានគំនិត​ទុច្ចរិត​មិន​បើក​លុយ​ថ្លៃ​ដី​ឲ្យ​ពួកគាត់​នោះ​ទេ រឿង​នេះ​ក្នុងនាម​រូបគាត់​និង​ប្តជាពលរដ្ឋ​ជាច្រើនរូ​បមាន​តែ​សំណូមពរ​និង​ទទូច​ស្នើសុំ​ទៅ​ថៅកែ​ចិន​ដែលជា​អ្នក​ទិញ​ដី​ផ្ទាល់​សុំ​ឈប់​បន្ត​ទម្លាក់​លុយ​ថ្លៃ​ដី​របស់​ពួកគាត់​តាមរយ​:​លោក​អ៊ី លាង​អេង​តទៅ​ទៀត​សូម​លោក​ថៅកែ​មេត្តា​ចុះ​មក​ជួប​ពលរដ្ឋ​ម្ចាស់​ដី​ផ្ទាល់​ទើប​ដឹង​ការពិត​ថា​រហូត​មកដល់ពេលនេះ​លោក​អ៊ី​លាង​អេង​មិន​បាន​បើក​លុយ​ថ្លៃ​ដី​ឲ្យ​ពួក​គាត់​បន្ត​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ឈ្មោះ ផាត់ សុផល អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល​ឃុំ​ត្រពាំង​គង និយាយ​ថា​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​សូម​ទទូច​ស្នើសុំ​ដល់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​សូម​មាន​ចំណាត់កា​រលើ​លោក​វរសេនីយ៍ទោ​អ៊ី​លាង​អេង​ផង​ព្រោះ​ពេល​នេះ​លោក​អ៊ី​លាង​អេង​ដែល​បាន​ប្រើ​អំណាច​យោធា​របស់​ខ្លួន​កឹបកេង​លុយ​ថ្លៃ​ដី​របស់​ពលរដ្ឋ​មិន​បើក​ឲ្យ​ពួកគាត់​នោះ​ឡើយ​។​

​អ្នកយកព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបកស្រាយ​ពី​លោក​អ៊ី លាង​អេង បាន​ឡើយ​ដោយសារ​ពុំ​មាន​លេខ​សម្រាប់​ទំនាក់ទំនង​។​អង្គភាព​ពត៌មាន​យើង​ពុំ​មាន​ចេតនា​អាក្រក់​ណាមួយ​នោះ​ទេ​ការផ្សាយ​នេះ​គឺ​ចង់​ឲ្យ​ថ្នាក់លើ​បានដឹង​និង​ជ្រាប​តែ​ប៉ុណ្ណោះ​និង​រង់ចាំ​ស្វាគមន៍​គ្រប់ពេលវេលា​នៅពេល​មាន​ការបកស្រាយ​ច្បាស់លាស់​ណាមួយ​ពី​លោក​អ៊ី​លាង​អេង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល