ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ស្ត្រី​ឈ្មោះ ខៀវ នឿន ម្ចាស់​ដី​ពិតប្រាកដ សំណូមពរ​ដល់ ជំនាញ​សុរិយោដី​ខេត្ត​កំពង់ស្ពឺ កុំ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​របស់​គាត់​កាន់កាប់ ត្បិត​បងថ្លៃ​ទិញ​ឱ្យ​លុយ​មិន​ទាន់​គ្រប់​ផង ហើយ​ហៅ​មន្ត្រី​ជំនាញ​ស្រុក លួច​ធ្វើ​ការវាស់វែង​ស្ងាត់ៗ​ទៀត​

ស្ត្រី​ឈ្មោះ ខៀវ នឿន ម្ចាស់​ដី​ពិតប្រាកដ សំណូមពរ​ដល់ ជំនាញ​សុរិយោដី​ខេត្ត​កំពង់ស្ពឺ កុំ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​របស់​គាត់​កាន់កាប់ ត្បិត​បងថ្លៃ​ទិញ​ឱ្យ​លុយ​មិន​ទាន់​គ្រប់​ផង ហើយ​ហៅ​មន្ត្រី​ជំនាញ​ស្រុក លួច​ធ្វើ​ការវាស់វែង​ស្ងាត់ៗ​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​មាន​ឈ្មោះ ខៀវ នឿន អាយុ​៤៣​ឆ្នាំ មុខរប​រ​កម្មារិនី​រោងចក្រ រស់នៅក្នុង ភូមិ​កោះ​ឈើទាល ឃុំ​ទួលសាលា ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ធ្វើការ​សំណូមពរ​ដល់ ប្រធាន​ភូមិបាល​ស្រុក​បសេដ្ឋ និង លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ស្ពឺ សូម​កុំ​ចេញ​ប្លង់​កម្មសិទ្ធិ​(​ប្លង់រឹង​)​លើ​ដី​របស់​គាត់​ដែល​ជា​កេរ្តិ៍ដំណែល​លោកឪពុក​ចែក​ឱ្យ​តាំងពី​អំឡុង​ឆ្នាំ​២០០៣​មកម្ល៉េះ ដែល​មាន​ទទឹង​៧២​ម៉ែត្រ និង​បណ្តោយ​១៦៧​ម៉ែត្រ​។ ក្រោយ​ពី​កាន់កាប់​និង​អាស្រ័យ​ផល​បាន​ប៉ុន្មាន​ឆ្នាំ បងថ្លៃ​របស់​គាត់​ក៏​បាន​ទិញ​ដី​នោះ ក្នុងតម្លៃ​២០០០​ដុល្លារ ដោយ​ប្រគល់​លុយ​តាមរយះ​លោកឪពុក​ចំនួន​១០០០​ដុល្លារ​សិន ចាប់តាំងពី​ពេលនោះ​មក បងថ្លៃ​របស់​គាត់​មិនទាន់​ឱ្យ​លុយ​គ្រប់​ចំនួន​នៅ​ឡើយ​ទេ គឺ​នៅ​ខ្វះ​ចំនួន​១០០០​ដុល្លារ​អាមេរិក​ទៀត​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ ខៀវ នឿន បាន​បន្តថា​÷ ការ​ដែល​គាត់​ស្នើសុំ និង​សំណូមពរ​ទៅ​ជំនាញ​សុរិយោដី​ស្រុក និង​ខេត្ត​កំពង់ស្ពឺ​នេះ ក៏​ព្រោះតែ​បងថ្លៃ​របស់​គាត់ ឈ្មោះ ឯក ឈឿន អាយុ​ជាង​៥០​ឆ្នាំនេះ មិនដឹង​ជា​មាន​អំណាច​អ្វី​ខ្លាំង​ម្ល៉េះ មិនទាន់​ឱ្យ​លុយ​គាត់​គ្រប់​ផង ហ៊ាន​ហៅ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​ជា​ប្រព័ន្ធ​កាល​ពី​ចន្លោះ​ថ្ងៃទី​១៣ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​ទាំង​ដែរ លោកស្រី​ព្យាយាម​ប្តឹង​ទប់ស្កាត់​ផង ចុះ​ទៅ​ហាមឃាត់​ផង ក៏​នៅតែ​បងថ្លៃ​រូបនោះ មានអំណាច អាច​បញ្ជារ​ឱ្យ​មន្ត្រី​ជំនាញ​វាស់វែង​ដី​របស់​គាត់​បាន​យ៉ាង​រលូន​។​

អ្នកស្រី ខៀវ នឿន បាន​បន្ថែមទៀតថា​÷ គាត់​មិន​សុខចិត្ត​ឡើយ លោកស្រី​សូមឱ្យ​អ្នកសារព័ត៌មាន​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ដឹង​រឿង​នេះ​ទៅ​ដល់ អាជ្ញាធរ​ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​បាន​ដឹង​ដល់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​លោក​ស្រី​ផង​។ កន្លង​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ធ្លាប់​ប្រាប់​ប្រជាពលរដ្ឋ​ថា បើ​ដី​បងប្អូន​ណា​មានទំនាស់​ជំនាញ​គេ​មិន​វាស់វែង​ឱ្យ​នោះឡើយ​។ អ្នកស្រី​មាន​ការងឿងឆ្ងល់​ថា ចុះ​ដី​របស់​អ្នកស្រី មាន​រឿង​ជាមួយ​បងថ្លៃ​ឈ្មោះ ឯក ឈឿន ហើយ​ម្តេច​ឡើយ​ជំនាញ​វាស់វែង​បាន តើ​មកពី​មូលហេតុ​អ្វី​? ឬ​មួយ​មាន​ការប្រព្រឹត្ត​អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ជាមួយ​មន្ត្រី​ជំនាញ​ទេ​ដឹង​បាន​ជា បងថ្លៃ​របស់​អ្នកស្រី​អាច​វាស់វែង​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​បាន ផ្ទុយ​ពី​ការជូន​ដំណឹង​របស់លោក​មេភូមិ និង​លោក​មេឃុំ​ទៅវិញ​?​។​

​សូមបញ្ជាក់​ថា​÷​ដី​នេះ​លោក​ឪពុក​បាន​ចែក​ឲ្យ​គាត់​តាំង​ពី​ឆ្នាំ​២០០៣ គាត់​បាន​អាស្រ័យ​ផល​មួយរយៈ​ក៏​លក់​ទៅឱ្យ​បងថ្លៃ​ក្នុងតម្លៃ ២០០០​ដុល្លារ ក៏ប៉ុន្តែ​បងថ្លៃ​បាន​ប្រគល់​លុយ​ឲ្យចំ​នួន ១០០០​ដុល្លារ នៅ​កំឡុង​ឆ្នាំ​២០១៦ នៅ​ខ្វះ​លុយ​ចំនួន ១០០០​ដុល្លារ​ទៀត​មិន​ទាន់​ប្រគល់​ឲ្យ​គ្រប់​ផង ប៉ុន្តែ​បងថ្លៃ​ឈ្មោះ ឯក ឈឿន បាន​ហៅ​មន្ត្រី​សុរិយោដី​ចុះ​ទៅ​ចុច​វាស់វែង​ដី​របស់​គាត់​ដែល​កំពុង​មាន​បញ្ហា​ទំនាស់​ជាមួយ​គ្នា​នឹង​យកទៅ​លក់​ឱ្យ​អ្នក​ផ្សេង​បន្ត ដោយ​មិន​ទាន់​បាន​ទូទាត់​លុយ​ឲ្យ​អ្នកស្រី​គ្រប់​ចំនួន អ្នកស្រី​សំណូមពរ​ហើយ សំណូមពរ​ទៀត សូម​ឱ្យ​មន្ត្រី​ជំនាញ​សុរិយោដី​ស្រុក និង​សុរិយោដី​ខេត្ត​មេត្តា​កុំ​ចេញ​ប្លង់​នៅលើ​ដី​ដែល​មាន​រឿង​នេះ​អី ពីព្រោះ​ជា​ដី​របស់​អ្នកស្រី​ពិតប្រាកដ​មែន​។ ឪពុក​របស់​អ្នកស្រី នៅ​ដឹងឮ​! ឪពុក​របស់​អ្នកស្រី​ជា​អ្នក​ចែក​ដី​ឱ្យ ជា​សាក្សី​រស់ អ្នកស្រី​សង្ឃឹមថា អស់លោក​និង​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​មិន​ចេញ​ប្លង់​នៅលើ​ដី​នេះ​យ៉ាង​ពិតប្រាកដ ដោយសារតែ​ការ​លោភលន់​ពី​សំណាក់​បងថ្លៃ​ឈ្មោះ ឯក ឈឿន លែង​ស្គាល់​ប្អូន​ខ្លួនឯង​។​

​លោកតា ខៀវ ណុ​យ អាយុ​ជាង​៨០​ឆ្នាំ ជា​ឪពុក បង្កើត​អ្នកស្រី ខៀវ នី​ន មានប្រសាសន៍ថា​៖​ដើមហេតុ​ដំបូង​ដី​នេះ​ជា​ដីស្រែ តែ​គាត់​បាន​ចែក​ទៅឲ្យ​កូនស្រី​របស់​គាត់​ដែល​ត្រូវជា​ប្អូន ហើយ​រស់នៅ​ជាមួយ​នឹង​បង​តែ​ដីស្រែ​ដែល​គាត់​ចែក​ឲ្យ​នោះ​ត្រូវបាន​បង​ធ្វើស្រែ​អាស្រ័យ​ផល​រហូតមក ដោយហេតុ​ថា​ប្អូន​នៅ​ក្រមុំ​ទៅ​ធ្វើការ​រោងចក្រ​។​

​លោកតា ខៀវ ណុ​យ បាន​បន្ត​ទៀត​ថា​ក្រោយមក​ឮ​ថា​ប្អូន​បាន​លក់​ទៅ​ឱ្យ​បង​ក្នុង​តម្លៃ ២០០០​ដុល្លារ ក្រោយ​មក​ឃើញ​កូន​បង​យក​លុយ​មក​ឲ្យ​គាត់​ជា​ឪពុក​ចំនួន ១០០០​ដុល្លារ ផ្ញើ​ទុក​ឲ្យ​ប្អូនស្រី គាត់​ក៏​បាន​ទទួល​និង​ប្រគល់​លុយ​ចំនួន ១០០០​ដុល្លារ​នោះ​ឲ្យទៅ​កូនស្រី​របស់​គាត់​ទៅ​។​

​លោកតា​បាន​បន្ថែមទៀតថា​ចំណែក​ឯ​លុយ​នៅ​ខ្វះ​ចំនួន​១០០០​ដុល្លារ​ទៀត គឺ​មិន​ទាន់​បាន​ទូទាត់​ឱ្យ​ប្អូន​គ្រប់​ចំនួន​នោះ​ទេ​!​។ ក្រោយ​មក​ឃើញ​មាន​មន្ត្រី​សុរិយោដី​បាន​ចុះ​វាស់វែង​ធ្វើ​ប្លង់​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ប​សេដ្ធ ហើយ​គាត់​បាន​ទៅប្រាប់​មិនឱ្យ​ចុច​វា​ក់វែង​នៅលើ​ដី​ដែល​កំពុង​មាន​បញ្ហា​នេះ​ទេ ហើយ​ទីតាំង​ដី​នោះ​ត្រូវបាន​ប្អូន​ប្ដឹង​ជំទាស់​មុន ៣.៤.​ខែ ក្រោយពី​ឮ​ដំណឹង​ថា​មាន​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង​ធ្វើ​ប្លង់​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ប​សេដ្ឋ ខេត្ត​កំពង់ស្ពឺ ។​

​ជុំវិញ​រឿង​ទំនាស់​ដីធ្លី​នេះ​លោក ឯក មឿន មេឃុំ​ទួល​សិលា បានឱ្យដឹង​ថា​ឈ្មោះ ខៀវ នឿន រស់នៅ​ភូមិ​កោះ​ឈើទាល មាន​រឿង​ទំនាស់​ដីធ្លី​ជាមួយនឹង​លោក ឯក ឈឿន ត្រូវ​ជា​បងថ្លៃ​ពិតប្រាកដ​មែន បងថ្លៃ​ដែល​ឈរ​ឲ្យ​មន្ត្រី​ជំនាញ​វាស់​នោះ​គឺ​គោលការណ៍​គេ​តម្រូវ​ឲ្យ​វាស់ (​ប៉ុន្តែ​ដី​នោះ​ក៏​គេ​ខ្លុម​ទុក​ដែរ​) ព្រោះ​ដី​នេះ​នៅ​មាន​ទំនាស់ អាស្រ័យ​លោក ឯក ឈឿន ទូទាត់​ឱ្យ​លុយ​ប្អូន​គ្រប់​ទើប​ក្រុម​វិនិច្ឆ័យ​ឲ្យ​ផ្តិតមេដៃ​យក​ជា​ការ​។​

​លោក​មេឃុំ​បាន​បន្តទៀតថា​បើ​លោក ឯក ឈឿន មិន​ដោះស្រាយ​ឲ្យ​ប្អូនទេ នឹង​ឲ្យ ខៀវ នឿន ទៅ​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រុម​វិនិច្ឆ័យ ហើយ​ករណី​នេះ​ឃុំ​នៅតែ​បន្ត​ហៅ​ភាគី​ទាំង​សង្ខារ​មក​សម្របសម្រួល​បន្តទៀត ។​

​ជា​ចុងក្រោយ​ស្ត្រី​រងគ្រោះ​ឈ្មោះ ខៀវ នឿន ថា​គាត់​មិន​ចង់​មាន​បញ្ហា​អ្វី​ទេ គ្រាន់តែ​ឱ្យ​បងថ្លៃ​ទូទាត់​លុយ​ឱ្យ​គាត់​គ្រប់​ចំនួន​ទៅ​ចប់​ហើយ បើ​មិន​ប្រគល់​លុយ​ឲ្យ​គ្រប់​ចំនួន​ទេ​គាត់​សុំ​ដក​យក​ដី​របស់​គាត់​វិញ​ហើយ​គាត់​និង​ប្រស​ង​លុយ​ចំនួន ១០០០​ដុល្លារ ឲ្យទៅ​បងថ្លៃ​វិញ​ដើម្បី​បញ្ចប់រឿង​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល