ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម អ៊ុន ចាន់​ដា ​៖ ទិវា​អតីតយុទ្ធជន​កម្ពុជា ធ្វើឡើង​ដើម្បី​រំលឹក​ពី​វីរៈភាព និង​ផ្ដល់​កិត្តិយស​ឲ្យ​ស័ក្តិសម និង​គុណបំណាច់ របស់​អតីត​យុទ្ធជន​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​

ឯកឧត្តម អ៊ុន ចាន់​ដា ​៖ ទិវា​អតីតយុទ្ធជន​កម្ពុជា ធ្វើឡើង​ដើម្បី​រំលឹក​ពី​វីរៈភាព និង​ផ្ដល់​កិត្តិយស​ឲ្យ​ស័ក្តិសម និង​គុណបំណាច់ របស់​អតីត​យុទ្ធជន​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម បាន​លើកឡើង​ថា ទិវា​អតីតយុទ្ធជន​កម្ពុជា​ធ្វើឡើង​ដើម្បី​រំលឹក​អំពី​វីរៈភាព និង​ផ្ដល់​កិត្តិយស​ឲ្យ​ស័ក្តិសម និង​គុណ​បំណាច់​របស់​អតីតយុទ្ធជន​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​។​
​ឯកឧត្តម​អភិបាលខេត្ត​បានលើកឡើង​ដូច្នេះ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ក្នុង​ឱកាស​ខួប​ទី​១៧ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០២៤ នៅ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​បងប្អូន​អតីតយុទ្ធជន​កម្ពុជា អង្គភាព​ពាក់ព័ន្ធ​ជាង​៤០០​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​លេខ ៣១​សសរ ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០០៧ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែមិថុនា ជា​ទិវា​អតីយយុទ្ធជន​កម្ពុជា ការរៀបចំ​ទិវា​អតីតយុទ្ធជន កម្ពុជា​នេះ​ឡើង ដើម្បី​រំឭក​អំពី​វីរភាព និង​ផ្ដល់​កិត្តិយស​ឱ្យ​ស័ក្កិសម​នឹងគុណ​បំណាច​របស់​អតីតយុទ្ធជន​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ក្រៅ​ពី​ការ​រំឭក​ដល់​វីរភាព និង​គុណ​បំណាច់​របស់​អតីតយុទ្ធជន ទិវា​នេះ​ក៏​មាន​គោលបំណង​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​អំពី​អតីតយុទ្ធជន បំផុស​ចលនា​គាំទ្រ​អតីតយុទ្ធជន លើកកម្ពស់​តួនាទី​របស់​អតីតយុទ្ធជន ក្នុងសង្គម និង​ជំរុញ​ស្មារតី​ស្នេហា​ជាតិ​ក្នុង​ស្រទាប់​ប្រជាជន​កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ស្រទាប់​យុវជន ដើម្បី​ប្រែក្លាយ​យុវជន ឱ្យ​ស័ក្តិសម​ជា​សសរទ្រូង និង​ជា​អ្នក​បន្តវេន​ប្រកប​ដោយ​ឧត្តមគតិ មោះមុត​រឹងមាំ និង​មាន​សេចក្តីថ្លៃថ្នូរ​។​

​បច្ចុប្បន្ន​សមាគម​អតីតយុទ្ធជន​កម្ពុជា មាន​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​អនុប្រធាន​ទី​១ សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​សម្តេច​ទាំង​ទ្វេរ ជានិច្ចកាល​តែងតែ​ចាត់ទុក​ស្មារតី​នៃ​ការតស៊ូ​ដ៏​អង់អាច​ក្លាហាន និង​ពលិកម្ម​ដ៏​ស្មោះស្ម័គ្រ របស់​យុទ្ធជន​កម្ពុជា ដែល​គុណបំណាច់​ដល់​ធំធេង ដែល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ដែល​នេះ​ជា​គំរូ​វីរភាព​ស្នេហា​ជាតិ​ដ៏​ឧត្ដុង្គឧត្តម​របស់​បងប្អូន​អតីត​យុទ្ធជន​ទាំងអស់​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​បន្តថា គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្ត​កំពង់ចាម បាន​ខិតខំ​យកចិត្ត​ទុក ដាក់​ជំរុញ​ដល់​ការ​លើ​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​បងប្អូន​អតីតយុទ្ធជន តាមរយៈ​ការចុះពិនិត្យ​ស្ថានភាព​រស់នៅ ជាក់ស្តែង​ដល់​មូលដ្ឋាន​ផ្ទាល់ ហើយ​បាន​រកឃើញ​អតីតយុទ្ធជន ខ្លះ​មាន​ដី​-​គ្មាន​ផ្ទះ ខ្លះ​មាន​ផ្ទះ​មិន​សមរម្យ ខ្លះ​គ្មាន ទាំង​ដី​-​គ្មាន​ទាំង​ផ្ទះ និង​ខ្លះ​ទៀត​រស់នៅ​លើ​ដី​សាធារណៈ ។​

​តាមរយៈ​ការ​រក​ឃើញ​នេះ សមាគម​ខេត្តកំពង់ចាម​យើង បាន​ស្នើ​សុំ​ការជួយ​សាងសង់​ផ្ទះ ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​ការជួសជុល​កែលម្អ​ផ្ទះ​ឱ្យបាន​សមរម្យ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ រដ្ឋបាល​ខេត្ត​កំពង់ចាម និង​ថ្នាក់ដឹកនាំ​សមាគម​ខេត្ត​រហូត​ដល់​ថ្នាក់មូលដ្ឋាន និង​សប្បុរសជន​នានា​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល