ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ដូចជា​មិន​សូវ​ស្រួល​ទេ​ដឹង ក្រោយ​ពី​លេចលឺ​ថា លោក រី ភារម្យ ប្រធានការិយាល័យ​ឧទ្យាន​ជាតិ និង​ជា​នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ មក​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ជំនួស លោក គង់ ពុទ្ធិ​រ៉ា ដែល​ត្រូវបាន​ដក​បញ្ឈរជើង​

ដូចជា​មិន​សូវ​ស្រួល​ទេ​ដឹង ក្រោយ​ពី​លេចលឺ​ថា លោក រី ភារម្យ ប្រធានការិយាល័យ​ឧទ្យាន​ជាតិ និង​ជា​នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ មក​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ជំនួស លោក គង់ ពុទ្ធិ​រ៉ា ដែល​ត្រូវបាន​ដក​បញ្ឈរជើង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពោធិ៍សាត់​៖ បន្ទាប់​ពី​អនុក្រឹត្យ​លេខ ៦៥៩ អនក្រ ត​ត ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ចុះហត្ថលេខា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន ២​រូប កាលពី​ថ្ងៃ​ទី​៤ ខែ​កក្ដ​ដា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ទាំង ០២ រូប​នោះ​រួមមាន លោក ឆៅ ប៊ុនធឿន ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ដ​មណ្ឌល​គី​រី ជា​មន្ដ្រី​មាន​ឋានន្ដរ​ស័ក្ក​មន្ដ្រី​ថ្នាក់​លេខ​១ និង លោក គង់ ពុទ្ធិ​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ពោធិ៍សាត់ ជា​មន្ដ្រី​មាន​ឋាន្ដ​ន​រស័ក្ក​មន្ដ្រី​ថ្នាក់​លេខ​៥ សម្រេច​ឱ្យមក​បំរើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​វិញ​។ ជុំវិញ​ការដក និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទី​រទាំង ២​រូប​ខាងលើនេះ ជា​ការស្នើសុំ​របស់ ឯកឧត្ដម​អភិបាលខេត្ដ​ទាំងពីរ តែ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ថា​មាន​កំហុស​អ្វី​ឱ្យ​ច្បាស់​ឡើយ​ទេ​។​

​បើ​តាម​លិខិត​បែកធ្លាយ ចេញពី​ខេត្ដ​មណ្ឌល​គី​រី​កាល​កន្លង​ទៅ​ថ្មីៗ អភិបាលខេត្ដ គឺ​បាន​ធ្វើ​លិខិត​មក​កាន់​ក្រសួង​បរិស្ថាន​ស្នើសុំ​ផ្ទេរ​ភារកិច្ច​លោក ឆៅ ប៊ុនធឿន និង​សុំ​បំពេញ​នូវ​មន្ដ្រី​ជំនាញ និង​មាន​សមត្ថភាព មក​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌល​គី​រី​។ យ៉ាងណាមិញ ចំពោះ​ពោធិ៍សាត់ ក៏​មាន​ឃើញ​ការ​បែកធ្លាយ​លិខិត​ស្នើ​សុំ​ផ្ទេរ​ភារកិច្ច លោក គង់ ពុទ្ធិ​រ៉ា ប៉ុន្ដែ​តម្រូវឱ្យ​មាន​ការជំនួស​ដោយ លោក រី ភារម្យ ក្នុង​លិខិត​នោះ គឺ​មាន​ចុះ​ហត្ថ​លេខ​ដោយ​អភិបាលខេត្ដ​ពោធិ៍សាត់​ផងដែរ​។​

​ជុំវិញ​ការដាក់​ស្នើ លោក រី ភារម្យ ពី​ប្រធាន​ឧទ្យាន​ជាតិ និង​ជា​នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ មក​ជា​ប្រធាន​មន្ទីរ​បរិស្ថាន មហាជន​ពិតជា​មាន​ការ​ងើយ​ឆ្ងល់​យ៉ាងខ្លាំង ហើយ​បាន​លើក​តាំង​ជា​សំនួរ​ថា​៖ ថា​តើ​លោក រី ភារម្យ មាន​សមត្ថភាព​អី ទទួលបាន​តួនាទី​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ពោធិ៍សាត់​ដែរឬទេ​? ហើយ​បើ​បាន​មែន​នោះ ពិតជា កា​ដុំ​ឆែ​ប កង្កែប​ឆា ហើយ​!

​បើ​យោង​តាម​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហេ្វស​ប៊ុក​របស់លោក តាន់ គឹម​សួ (Tan Kimsour) ដែល​មហាជន​បាន​ស្គាល់​ស្ទើរ​គ្រប់​គ្នា​ទូទាំង​ប្រទេស លើ​ករណី ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ធំ​មួយ ដែល​ប្រព្រឹត្ដ​ដោយ​ឈ្មោះ តា ហ៊​យ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត ក្នុងនោះ បើ​តាម​វី​ឌី​អូ ដែល​បង្ហោះ​ដោយ​គណនី​  Tan Kimsour បាន​និយាយ​យ៉ាងច្បាស់​ថា ជុំវិញ​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​មួយ​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង លោក រី ភារម្យ ប្រធាន​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ ដែល​រួមគំនិត​គ្នា​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​ពោធិ៍សាត់ ដើម្បី​ដឹក​យកទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​។​

​បើ​ដូច​ជា​ការលើកឡើង របស់​គណនី​ហ្វេ​សប៊ុក​លោក Tan Kimsour ពិតមែន តើ​លោក រី ភារម្យ ស័ក្ក​សម​មក​កាន់​តំណែង​ប្រធាន​មន្ទីរ​ដែរឬទេ​? ប្រសើ​ន​បើ លោក រី ភារម្យ ដែលជា​អ្នក​ចូល​រួមគំនិត ជាមួយ​ក្រុម​ឧក្រឹដ្ឋជន​បំផ្លាញ​ព្រៃឈើ​ឈ្មោះ តា ហ​យ មានសំណាង ឬ​ឧបនិស្ស័យ ទទួល​បាន​ការ​ទុកចិត្ដ ចូល​ទៅ​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ពោធិ៍សាត់​ពិតមែន តើ​លោក រី ភារម្យ អាច​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ទឹកដី​ភូមិសាស្ដ្រ​ខេត្ដ​ពោធិ៍សាត់​បាន​ដែរ​ឬក៏​យ៉ាងណា​។​

​ហាម​ជន​រង់ចាំ​មើល​ថា តើ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ធ្វើ​ការសម្រេចចិត្ដ​យ៉ាងណា ឬ សម្រេច​តាម​ការស្នើសុំ ដាក់​ឱ្យ​លោក រី ភារម្យ មក​ធ្វើជា​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ក្នុង​ដឹក​ដី​ខេត្ដ​ពោធិ៍សាត់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល