ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម អាណា​តូ​លី បូ​រ៉ូវីក ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធរុស្ស៊ី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត លោក​បណ្ឌិត ញិ​ល រដ្ឋា ប្រធាន​សមាគម​ពាណិជ្ជករ កម្ពុជា​-​រុស្ស៊ី (​ព​.​ក​.​រ​) ទទួល​ជួប​ធុរជន និង​ក្រុមការងារ​របស់​សមាគម

ឯកឧត្តម អាណា​តូ​លី បូ​រ៉ូវីក ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធរុស្ស៊ី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត លោក​បណ្ឌិត ញិ​ល រដ្ឋា ប្រធាន​សមាគម​ពាណិជ្ជករ កម្ពុជា​-​រុស្ស៊ី (​ព​.​ក​.​រ​) ទទួល​ជួប​ធុរជន និង​ក្រុមការងារ​របស់​សមាគម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម អាណា​តូ​លី បូ​រ៉ូវីក ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធរុស្ស៊ី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី បាន​ទទួល​ជួប​ធុរជន និង​ក្រុមការងារ​របស់​សមាគម​ពាណិជ្ជករ​កម្ពុជា​-​រុស្ស៊ី (​ព​.​ក​.​រ​) ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត ញិ​ល រដ្ឋា ក្រោម​ប្រធានបទ «​ការស្វែងរក​យន្តការ​ទ្វេរ​ភាគី​ក្នុងការ​ពង្រីក​សកម្មភាព​ពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និង​ការវិនិយោគ​» នៅក្នុង​កា​ជំ​នូ​ប​ដែល​មាន​រយះពេល​មួយ​ម៉ោង​ពេញ ភាគី​ទាំងពីរ​បាន​លើកយក​របៀបវារៈ​ចំនួន ៤ មក​ពិភាក្សា​ដូចជា​៖

១. ការប្រើប្រាស់​យន្តការ​ស្ថានទូត​ដែល​មាន​ស្រាប់ និង​បន្ថែម ព​.​ក​.​រ ដើម្បី​ជួយ​សម្របសម្រួល​ក្នុងទិសដៅ​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម កម្ពុជា​-​រុស្ស៊ី​ចាប់ពី​កម្រិត​តូច មធ្យម និង​ខ្ពស់ជាង​នេះ​។​
២. ការរៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​រុស្ស៊ី ឬ វេទិកា​ពាក់ព័ន្ធ​នានា​នៅ​សហព័ន្ធរុស្ស៊ី ឬ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​យន្តការ​ស្ថានទូត និង ព​.​ក​.​រ យ៉ាងតិច​ម្តង​ក្នុង​មួយ​ឆ្នាំ ។​
៣. ការប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់ និង​សិក្សា​អំពី​យន្តការ​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​ជួយ​សម្រួល​ការដោះដូ​ររ​វាង កម្ពុជា​-​រុស្ស៊ី ជាពិសេស​ការប្រើប្រាស់ ប្រព័ន្ធ MIR ដើម្បី​សម្រួល​ដល់​ការចាយវាយ​របស់​ភ្ញៀវ​ទេសចរណ៍​រុស្សី​នៅ​កម្ពុជា ។​
៤. ការ​ពិនិត្យ​លទ្ធភាព​រួមគ្នា​ក្នុងការ​កែសម្រួល​ឬ​រៀបចំ​ថ្មី​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន និង ជាពិសេស​ការហោះហើរ​ដោយផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ ដោយ​មាន​ដូចជា​ជើងយន្តហោះ​ដឹក​អ្នកដំណើរ​ពិសេស​តាម​រដូវ​កាល ឬ​ប្រើប្រាស់​ម៉ូឌែ​លឡាវ ឬ​មី​យ៉ាន់​ម៉ា ឬ​ការហោះ​រួមគ្នា ម៉ូស្គូ​-​ភ្នំពេញ​-​ហូ​ជី​ម៉ិញ និង​ត្រឡប់​វិញ​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​ដែល​ចេញពី​ការងារ​តូច​ឡើងទៅ ក្នុង​ការងារ​សហកា រវាង​ប្រទេស​ទាំង​ពីរ​បាន​យ៉ាង​ល្អប្រសើរ ក្នុង​ការស្វែងរក​យន្តការ​ទ្វេរ​ភាគី​ក្នុងការ​ពង្រីក​សកម្មភាព​ពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និង​ការវិនិយោគ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល