ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​ចំនួន​១ ៥០០០ ដើម នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ ជាមួយ​ប្រតិភូ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ដឺ​ក​នាំ​ដោយ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅ​ព្រហស្បត្តិ៍ ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤​។ យុទ្ធនាការ​នេះ បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ស្មារតី​បណ្តុះ​គំនិត «​ពន្លក​បៃតង​» ឱ្យមាន​ការចូលរួម​កា​រ​ពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែល​មាន​តម្លៃ​សម្រាប់​សង្គម បរិស្ថាន និង​ជីវភាព​សហគមន៍​សម្រាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា យុទ្ធនាការ​ដាំ​ដើមឈើ ដើម្បី​បង្ហាញ សកម្មភាព​ដាំ​កូនឈើ​នាពេលនេះ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការការពារ ថែរក្សា បរិស្ថាន​ល្អ​បរិសុទ្ធ សម្រាប់​ជីវិត​មនុស្ស សត្វ ជីវៈចម្រុះ ជា​ពិសេស​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ នាពេល​អនាគត ដែល​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងអំណរគុណ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ឧទ្យានុ​រក្សា និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​តែងតែ​ជំរុញ គាំទ្រ និង​យកចិត្តទុកដាក់​លើ​ការងារ​អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​បន្ត​សហការ​ជាមួយ​ក្រសួង​បរិស្ថាន បន្ថែមទៀត​លើ​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ សម្រាប់​ជាមរ​តទៅ​អនាគត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​បន្ថែមថា ដើម្បី​ធានា​ដល់​កិច្ចការពារ ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​ទាំងអស់ ដែល​មាន​នៅក្នុង​តំបន់ការពារធម្មជាតិ ចាំបាច់​ណាស់ រាជរដ្ឋាភិបាល​គឺ​ពង្រឹង​ការអនុវត្ត​ច្បាប់​១០០%​ចំពោះ អ្នកប្រព្រឹត្ត​បទល្មើស ធនធានធម្មជាតិ និង​ការសហការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែនដី និង​សហគមន៍​ប្រជាបលរដ្ឋ​។ កន្លងមក​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ជាតិ ក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ហើយ​ក្នុងនោះ​បាន​ដាក់ចេញ «​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​» ដែល​ផ្តោត​លើ​សស​រស្តម​៣ សំខាន់ គឺ​ស្អាត បៃតង និង​ចីរភាព​។ យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន រៀបចំឡើង ក្នុង​គោលបំណង​តម្រង់ទិស និង​ចង្អុលបង្ហាញ​ការងារ​ជា​អាទិភាព ក្នុង​ការធានា​ឱ្យបាន​នូវ​ចីរភាព​បរិស្ថាន និង​ពង្រឹង​កិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ​និង​បរិស្ថាន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ លើកកម្ពស់​សេដ្ឋកិច្ច​និង​ជីវភាព​សហគមន៍ ដោយ​ជំរុញ​សម្រេច​គោលដៅ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​គឺ «​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ​៦០% នៅ​ឆ្នាំ​២០៥០»​។​

​ក្នុង​យុទ្ធនាការ​ដាំ​កូនឈើ​នេះ​ដែរ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​សម្ដែង​ការគាំទ្រ​និង​សហការ​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ជាពិសេស​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ដើម្បី​មូលដ្ឋាន​ស្អាត សង្គម​ស្អាត កម្ពុជា​ស្អាត និង​ការពង្រឹង​ការចូលរួម​បង្កើន​គម្រប​បៃតង នៅពេល​អនាគត ដើម្បី​សហគមន៍​មាន​ភាព​បៃតង និង​កូនចៅ​ជំនាន់​ក្រោយ​ស្គាល់​ពី​តម្លៃ​នៃ​ធនធាន​ធម្មជាតិ​ទាំងនេះ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល