ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

មន្ដ្រី​ភូមិបាល និង​សុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការ​នៅ​កន្លែង​ណា​ឱ្យ​ប្រា​ដក​ទៅ មានឈ្មោះ​បំរើ​ការងារ នៅ​ស្រុក​អង្គស្នួល តែ​ខ្លួន​មក​ធ្វើ​សកម្មភាព នៅ​ស្រុក​ស្អាង​រាប់​ឆ្នាំ ដូចជា​ចំឡែក​..!

មន្ដ្រី​ភូមិបាល និង​សុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការ​នៅ​កន្លែង​ណា​ឱ្យ​ប្រា​ដក​ទៅ មានឈ្មោះ​បំរើ​ការងារ នៅ​ស្រុក​អង្គស្នួល តែ​ខ្លួន​មក​ធ្វើ​សកម្មភាព នៅ​ស្រុក​ស្អាង​រាប់​ឆ្នាំ ដូចជា​ចំឡែក​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្តាល​៖ ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដាក់​ការងឿងឆ្ងល់ ហើយ​លើក​តាំង​ជា​សំនួរ​ថា តើ​លោក វ៉ន ចេក មាន​តួនាទី​ជា​អ្វី​ឱ្យ​ពិតប្រាកដ ហើយ​ជា​មន្ត្រី​បំពេញ​ភារកិច្ច​នៅ​កន្លែង​ណា​ឱ្យ​ពិត​ប្រាក​ទៅ​?

​ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យដឹងថា ដោយសារ​តែ​មួយ​រយៈកាល កន្លងមកនេះ ហាក់​មាន​ភាព​ចម្រុង​ចម្រាស់ លេីប​ញ្ហា​ដីធ្លី​ជា​ច្រើន​កន្លែង ស្ថិត​នៅក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល ក្នុងនោះ​មានដូចជា ឃុំ​ខ្ពប ឃុំ​ប្រាសាទ និង​ឃុំ​តា​លុន​ជា​ដេ​ី​ម គឺ​មាន​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ ជា​ការគួ​ឱ្យ​កត់សម្គាល់​។

​បើ​យោង​តាម លោក លី វ​ណ្ឍ​នី ប្រធាន​ការិយាល័យ​ភូមិបាល និង​សុរិយោដី ស្រុក​អង្គស្នួល បានឱ្យដឹងថា ឈ្មោះ វ៉ន ចេក គឺជា​មន្ត្រី ភូមិបាល និង​សុរិយោដី បំពេញ​កាតព្វកិច្ច​នៅ​ក្រុង​អង្គស្នួល ត្រូវ​បាន​ចាត់​បញ្ជូន​ឱ្យ​ទៅ​ជួយ​ការងារ នៅ​ស្រុក​ស្អាង ក្នុងនាម​ជា​ប្រធាន​ក្រុម​វាល ហើយ​រូបលោក​ពុំបាន​ដឹង​នោះ​ទេ​ថា លោក វ៉ន ចេក មាន​លិខិត​ចាត់​បេសកកម្ម ឬ​មិន​មាន​នោះ​ទេ​ក្នុង​បច្ចុប្បន្ននេះ បេីតា​ម​តែ​ដឹង គឺ​គេ​បាន​ចាត់​ឱ្យ គាត់​ទៅ កាលដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មកម្ល៉េះ​។

​មហាជន​នៅ​តែ​មាន​ចិត្ត​កេ​ី​ត​ឆ្ងល់ និង​ចោទ​ជា​សំនួរ​យ៉ាង​ដូច្នេះ​ថា តេ​ី​លោក ចាប ពល​វឌ្ឍន៍ ប្រធាន​ការិយាល័យ​ភូមិបាល និង​សុរិយោដី ស្រុក​ស្អាង ខេត្ដ​កណ្តាល ខ្វះ​មនុស្ស​មាន​សមត្ថភាព​ធ្វើការ​មែន​ឬ​ទេ បាន​ចាំបាច់​អី​យក ឈ្មោះ វ៉ន ចេក ជា​មន្ត្រី មកពី​ស្រុក​អង្គស្នួល ទៅ​ធ្វើការ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ទៅវិញ​?

​ប្រជាពលរដ្ឋ​បាន​បន្តថា ទោះបីជា​យ៉ាងណាក្តី ការចាត់​មន្ត្រី​ឱ្យ​ចុះ​ទៅ​ជួយ​កន្លែង​ណា គេ​សង្តេត​ឃើញ​ដូចជា​មាន​លិខិត​បញ្ជា​បេសកកម្ម ឬ​ចាត់​ឱ្យ​មន្ត្រី​នោះ​ទៅ​ដោយ​ស្របច្បាប់ និង​មាន​កាលបរិច្ឆេទ អំពី​ថ្ងៃ​កំណត់​វិល​ចូល​ត្រលប់​មក​ទីកន្លែង​ការងា​ររ​វិញ​។ ក៏​ប៉ុន្តែ​ហេតុ​អី​បានជា ឈ្មោះ វ៉ន ចេក ឱ្យទៅ​ចុះជួយ​ការងារ​ស្រុក​ស្អាង ក្នុងនាម​ជា​ប្រធាន​ក្រុម​វាល បាន​រហូតដល់​រាប់​ឆ្នាំ ដោយ​មិន​មាន​កាលបរិច្ឆេទ​ថ្ងៃ​កំណត់​វិល​ត្រលប់​ចូល​មក​ទីកន្លែង​ការងា​ររ​វិញ ដូច្នេះ​អញ្ចឹង​? ។​

​មហាជន​បាន​ដាក់​កា​សង្ស័យថា ប្រហែល​ជា​ដី​នៅ​តំបន់​ស្រុក​ស្អាង ខេត្ត​កណ្ដាល កំពុង​ត្រូវប៉ាន់​ទេ​ដឹង បានជា លោក វ៉ន ចេក សុខចិត្ដ​សម្ងំ​ទីនោះ បានយូ​បែបនេះ​? ឬមួយ លោក វ៉ន ចេក មាន​អ្វី​បិទបាំង មិន​ឱ្យ​ថ្នាក់ដឹកនាំ​កំពូល​បាន​ដឹង​? ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ទៀត សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ចាប់តាំងពី ឈ្មោះ វ៉ន ចេក មក​កាន់​ជា​ប្រធាន​ក្រុម​វាល​ស្រុក​ស្អាង គេ​បាន​ឃើញ លោក វ៉ន ចេក តែងតែ​ធ្វេី​ការវាស់វែង​ដីធ្លី ឱ្យ​ជាន់​ឈ្មោះ​គ្នា លេ​ី​ទីតាំងដី​តែ​មួយ​កន្លែង បង្កើត​បញ្ហា​មកលើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​ដី​របស់​ពួកគាត់ គឺ​កំពុង​គ្រប់គ្រង និង​បាន​ធ្វេី​ការ​អាស្រ័យ​ផល​ជាយូ​ឆ្នាំ​មកហើយ ពោល​ពុំដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ទើប​តែ​ពី ឈ្មោះ វ៉ន ចេក មក​កាន់​ជា​ប្រធាន​ក្រុម​វាល​ស្រុក​ស្អាង ប្រជាពលរដ្ឋ​ចេះ​តែ​មាន​បញ្ហា​រឿង​ប្លង់​ដី​ជាន់គ្នា មិនចេះចប់​មិនចេះហើយ​ទាល់តែសោះ និង​រហូតមក​ដល់​បច្ចុប្បន្ន​នៅតែ​គ្មាន​ដំណោះស្រាយ ដែល​ជា​កត្តា​ធ្វើឱ្យ​ប្រជាពលរដ្ឋ មាន​ការលំបាក ក្នុង​ការទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជា​ប្រព័ន្ធ​ចេញ​ដោយ​រដ្ឋ ។​

​ជុំវិញ​ករណី​ចុះផ្សាយ​ខាងលើនេះ អង្គភាព​យើងខ្ញុំ រងចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ ពី​គ្រប់ភាគី​ពាក់​ពន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្តីពី​របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល