ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អបអរសាទរ ខេត្ត​កំពង់ចាម ទទួល​ជ័យលាភី ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

អបអរសាទរ ខេត្ត​កំពង់ចាម ទទួល​ជ័យលាភី ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥ រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ុន ចាន​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ភាព ក្នុង​ពិធី​ប្រកាស​ជ័យលាភី ខេត្ត​កំពង់ចាម ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ។ ពិធី​ដ៏​មហោឡារិក​នេះ ប្រព្រឹត្តទៅ​នៅ​លើ​សួន​ស្មៅ ខាងមុខ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំង​បី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និង​បងប្អូន​ប្រជាពលរដ្ឋ ដោយ​បាន​ចូលរួម​អរ​ដង្ហែរ​ក្បួន​ជំវិញ​ក្រុង​កំពង់ចាម ប្រមាណ​ជាង​២.០០០ នាក់ ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ខេត្ត​កំពង់ចាម មាន​ការកើនឡើង​ជា​លំដាប់ អាស្រ័យ​ដោយ​ជីវភាព របស់​ប្រជាពលរដ្ឋ មាន​ការរីកចំរើន​ទៅ​មុខ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២៤ បណ្ដាញ​ប្រព័ន្ធ​ទុយោ​មាន​ចំនួន ៦១​កន្លែង សរុប​មាន​អ្នក​ប្រើ​ប្រើប្រាស់​ទឹកស្អាត ៩៥,២៥% ។ ចំពោះ ស្ថានភាព​អនាម័យ​វិញ នៅក្នុង​ខេត្ត​កំពង់ចាម មាន​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​អនាម័យ ១០០% ក្នុងនោះ ខ្នង​ផ្ទះ​មាន​បង្គន់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ចំនួន ៩២,៦១% និង​ប្រើប្រាស់​រួម ៧,៣៩% ។ រីឯ​ស្ថានភាព​ក្រុង ស្រុក ឃុំ សង្កាត់ និង​ភូមិ ដែល​សម្រេច​បាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល សរុប ១០០% ។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ស្ថានភាព​នៃ​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​(ODF) ខេត្ត​កំពង់ចាម គឺជា​មោទនភាព ធំធេង​ណាស់ សម្រាប់​រដ្ឋបាល​ខេត្ត​កំពង់ចាម ក៏​ដូច​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម​ទាំងមូល​។ ការសម្រេច​បាន​សមិទ្ធ​ផល​នេះ គឺ​ពិតជា កើតឡើង​ដោយសារ​ការ​តាំងចិត្ត ការប្តេជ្ញាចិត្ត រួម​ចិត្ត រួមគំនិត​គ្នា​ថា (​ខេត្ត​កំពង់ចាម​ធ្វើបាន​) ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង ជំរុញ​ឱ្យបាន ODF នៅ​ត្រឹម​ឆ្នាំ​២០២៤ ស្រប​តាម​គោលដៅ​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ បានកំណត់ តាម​ផែនការ​ដាក់ចេញ​ដោយ​ជោគជ័យ ។​

​ឯកឧត្ដម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ បាន​ថ្លែងថា គិត​ត្រឹម​ថ្ងៃនេះ មាន​ខេត្ត​ចំនួន ៨ ដែល​សម្រេចបាន ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល DOF រួមមាន ខេត្ត​ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ និង​ខេត្ត​កំពង់ចាម ។ ផ្អែក​តាម​ផែនការ​ឆ្នាំ​២០២៤​នេះ នឹង​មាន​ខេត្ត​ចំនួន ៥​ថ្មី បន្ថែមទៀត ទទួលពាន ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ដោយ​ជោគជ័យ ដែល​ធ្វើ ឱ្យ​ចំនួន​ខេត្ត DOF កើន​សរុប ១៣​ខេត្ត លើ ២៥​រាជធានី ខេត្ត នៅ​ទូទាំង​ប្រទេស ។ ថ្លែង​បែប​នេះ ក្នុង ពិធី ប្រកាស អបអរសាទរ​ខេត្ត កំពង់ចាម ទទួលបាន​ជ័យលាភី​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) នា​ព្រឹក​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​វត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការ​ដៃគូ អភិវឌ្ឍន៍ និង​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ ២០០០​នាក់ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានបញ្ជាក់​ថា ជាមួយនឹង​សមិទ្ធផល រីកចំរើន​លើ​គ្រប់​វិស័យ របស់​ខេត្ត​កំពង់ចាម កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង ជាពិសេស ការកែលម្អ​ល័ក្ខខ័ណ្ឌ នៃ​ការរស់នៅ តាមរយៈ ការលើកកម្ពស់ ការផ្គត់ផ្គង់​សេវា​ទឹកស្អាត និង​អនាម័យ ដែល​បាន​ផ្លាស់ប្ដូរ​ឥរិយាបទ​ប្រជាពលរដ្ឋ ឱ្យ​ប្ដូរ​ទម្លាប់​ពី​ការ​ផឹកទឹក​គ្មាន​សុវត្ថិភាព មក​ផឹក​ទឹកស្អាត ជួយ​ទ្រទ្រង់​សុខភាព ការ​បន្ទោបង់​ពាសវាល​ពាសកាល មកប្រើប្រាស់​បង្គន់​អនាម័យ និង​រស់នៅ បែប​ស៊ីវិល័យ ។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រសួង​អភិវឌ្ឍ កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​ផ្គង់​ត​ផ្គង់​ទឹកស្អាត ការសម្អាត និង​អនាម័យ​ជនបទ ដែល​មក​ដល់ពេលនេះ អត្រា​គ្របដណ្ដប់ ទឹកស្អាត និង​អនាម័យ​ជនបទ ទូទាំង​ប្រទេស សម្រេច​បាន​ប្រមាណ​ជា ៨១% និង​ឆ្នាំ​២០៣០ ត្រូវ​សម្រេច ឱ្យបាន​នូវ​អត្រា​គ្រប់​ដណ្ដប់ ១០០​ភាគរយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល