ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ធានា​អះអាង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា ការអនុវត្ត​កម្មវិធី និង​គម្រោង​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV-DTA) នឹង​មិន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ទ្បើយ ប៉ុន្តែ​គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ធានា​អះអាង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា ការអនុវត្ត​កម្មវិធី និង​គម្រោង​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV-DTA) នឹង​មិន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ទ្បើយ ប៉ុន្តែ​គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​មានប្រសាសន៍​នៅក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើក​ពី​ភារកិច្ច​ស្នូល​របស់​សមាគម​ឧកញ៉ា​កម្ពុជា គឺ​ការចូលរួម​ក្នុង​សង្គម​តាមរយៈ​ការបង្កើត​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ ។ សម្តេច​ធិបតី ក៏បាន​លើកឡើង​ថា​រាជរដ្ឋាភិបាល តែង​គិតគូរ​ពី​សុខុមាលភាព របស់​វិនិយោគិន​ទាំងអស់ ដោយ​យកចិត្តទុកដាក់​ស្តាប់​ជាប្រចាំ​នូវ​បញ្ហា​ប្រឈម ដែល​វិនិយោគិន​លើកឡើង និង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​ថ្មីៗ ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ដោយ​ប្រកាន់ ខ្ជាប់​នូវ​គោលការណ៍ «​គិត​រួម​គ្នា ធ្វើ​សកម្មភាព​រួម​គ្នា និង​ទទួលខុសត្រូវ​រួមគ្នា​» ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​រៀបចំ​វេទិកា រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ជា​ប្រចាំ ហើយ​វេទិកា​លើក​ទី ១៩ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បានអនុម័ត​កញ្ចប់​វិធានការ កែទម្រង់​ជាក់ស្តែង​ជាច្រើន ដើម្បី​សម្រាល​បន្ទុក​របស់​វិស័យ​ឯកជន ។

​ទាក់ទិន​ទៅ​នឹង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ឱ្យ​អនុវត្ត​ការទទួលយក​ក្រដាសប្រាក់​ដាច់​រហែក ទ​ក់ ខូច ឬ​ប្រឡាក់​តិចតួច​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​តែម្តង ដោយ​មិន​មាន​ការ​កាត់ថ្លៃ​សេវា (​កាត់​ទឹក​)​។ សម្តេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ធុរកិច្ច ជួយ​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​របស់​ជាតិ​ឱ្យបាន​ច្រើន ដែល​ជា​ការលើកកម្ពស់​ដល់​ប្រាក់​រៀល​ផង និង​បង្ហាញ​ពី​ការលើកតម្កើង​អត្តសញ្ញាណ​ជាតិ​ផង ។
​ទន្ទឹមនេះ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ តទៅ នៅ​ព្រលានយន្តហោះ​ទាំង​៣ នឹង​អនុវត្ត​ការបង់ប្រាក់ ការបំពេញ​ស​លាកប​ត្រ​ចូល និង ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ​នៃ​ការបំពេញ​បែបបទ​របស់​អ្នកដំណើ​របរ​ទេស​ចូលមក​កម្ពុជា ។ លើសពីនេះ សម្ដេច​ធិបតី បានស្នើ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ក្នុង​ការថតរូប និង​ការ​ស្លៀកពាក់​បែប​ប្រពៃណី​នៅ​រមណីយដ្ឋាន​អង្គរ ដែល​ក្នុងនោះ ទី​១) រាល់​ការថត​សម្រាប់​ធ្វើ​អាជីវកម្ម មានដូចជា​ការថត​ភាពយន្ត​ខ្នាត​ធំ​-​តូច​គ្រប់​ប្រភេទ ការថត​វីដេអូ​-​រូប​សន្លឹក សម្រាប់​ផលិត​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម និង​ការថត​ដោយ​ប្រើ​ដ្រូ​ន ត្រូវ​សុំ​ការអនុញ្ញាត និង​ត្រូវ​បង់ប្រាក់ ទី​២) រាល់​ការថត​មិន​ធ្វើ​អាជីវកម្ម រួមមាន​ដូចជា សារព័ត៌មាន​ផ្លូវកា​រទាំង​ជាតិ និង​អន្តរជាតិ ដែល​ថត​ប្រាសាទ​ក្នុង​គោលដៅ​ផលិត​ព័ត៌មាន គឺ​ត្រូវ​សុំ​ច្បាប់ តែ​មិន​តម្រូវឱ្យ​បង់​ប្រាក់ ។ ចំពោះ​ប្រជាពលរដ្ឋ មិន​តម្រូវ​ឱ្យ​សុំច្បាប់ ឬ​បង់ប្រាក់​ទ្បើយ ប៉ុន្តែ​ត្រូវ​ប្រកាន់​នូវ​ក្រមសីលធម៌​ក្នុងការ​ស្លៀកពាក់​ឱ្យបាន​សមរម្យ ពិសេស ត្រូវ​ស្ដាប់​តាម​ការណែនាំ​របស់​មន្ត្រី​ភ្នាក់ងារ​អាជ្ញាធរ​ជាតិ​អប្សា​រានៅ​តាមទី​តាំងផ្ទាល់ ។​

​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​សមាគម​ឧកញ៉ា​កម្ពុជា​រួម​គ្នា​បង្កើន​ការអភិវឌ្ឍ​ខេត្ត​នៅ​ទិសឦសាន ដើម្បី​ជំរុញ​សេដ្ឋកិច្ច ជំរុញ​ការអភិវឌ្ឍ​នៅតាម​ខេត្ដ​ជាប់​ព្រំដែន​ទាំង ៤​នេះ ឱ្យ​កាន់តែ​រឹងមាំ ជាពិសេស គឺ​ដើម្បី​រួមគ្នា​ថែរក្សា​បូរណភាព​ទឹកដី ។ ទន្ទឹមនេះ សម្តេច បានធ្វើការ​ធានា​អះអាង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា ការអនុវត្ត​កម្មវិធី និង​គម្រោង​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV-DTA) នឹង​មិន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ទ្បើយ ប៉ុន្តែ​គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល