ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

បទល្មើស​យ៉ាង​ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ នា​រដូវ​បិត​នេសាទ​នេះ មិន​មាន​ឃើញ​ជំនាញ​ពាក់ព័ន្ធ​ណា ចុះបង្ក្រាប និង​ទប់ស្កាត់ ប្រជាពលរដ្ឋ ជា​អ្នកនេសាទ ជា​លក្ខណៈ​គ្រួសារ ដាក់មង ចងសន្ទូច មាន​ការងឿងឆ្ងល់ តើ​មាន​អ្វី​បិទបាំង​..?

បទល្មើស​យ៉ាង​ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ នា​រដូវ​បិត​នេសាទ​នេះ មិន​មាន​ឃើញ​ជំនាញ​ពាក់ព័ន្ធ​ណា ចុះបង្ក្រាប និង​ទប់ស្កាត់ ប្រជាពលរដ្ឋ ជា​អ្នកនេសាទ ជា​លក្ខណៈ​គ្រួសារ ដាក់មង ចងសន្ទូច មាន​ការងឿងឆ្ងល់ តើ​មាន​អ្វី​បិទបាំង​..?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ធំ​÷ ក្រោយពី​ទទួលបាន​ព័ត៌មាន ខ្សឹបប្រាប់ ពី​ប្រជាពលរដ្ឋ ក្រុមការងារ​សារព័ត៌មាន​របស់​យើង​បាន​ចុះ​ទៅ​ផ្ដិត​យក​រូប​ភាពជាក់ស្ដែង ដល់​ទីតាំង​បទល្មើស ដែល​កំពុង​កើតមាន យ៉ាង​ពេញបន្ទុក នៅក្នុង​រដូវ​បិទ​នេសាទ​នេះ មាន​ទាំង​របាំង​ណ​រ៉ា​វវេងៗ ហួស​ពី​ការអនុញ្ញាត​ក្នុង​រដូវ​បើក​ទៅ​ទៀត ហើយរ​បាំង​ក្រឡាញ់​ញឹក រាប់រយ​ខ្សែ ព្រមទាំង​មាន​ក្រុម​អ្នក​ដាក់​លប​កែច្នៃ ហៅ​ថា​លប​ព្រើស​១០០ ជា​ច្រើន​ក្រុម មកពី​តំបន់​ផ្សេងៗ មាន​អ្នក​មក​ពី​ខេត្ត​កំពង់ឆ្នាំង និង​អ្នក​ខេត្ត​កំពង់ធំ និង​មាន​ក្រុម​ទូក កាវ​លៀស​ជាច្រើន​ទូក ពេញ​ផ្ទៃ​ទន្លេ ដែល​ទូក​ខ្លះ​មក​ពី​ខេត្ត​ពោធិ៍សាត់ និង​ទូក​ខ្លះ​ទៀត​មកពី​ខេត្ត​កំពង់ឆ្នាំង កំពុង​ធ្វើ​សកម្មភាព​យ៉ាង​រំភើយ ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ហើយ​ទីតាំង​បទល្មើស​ទាំង អស់​នេះ មាន​ចាប់ ពី​ចំណុច​អូរ​តា​សោម . ចំំ​ណុច​ចុងព្រែ​កខ្សាច់ . ចំណុច​ក្រឡុក​បាយក្អែក . ចំណុច​ចុង​អ៊ូ . ចំណុច​មុខទ្វា​បឹង . និង​ចំណុច​ផ្សោត រហូត​ទៅ​ទល់​នឹង​ភូមិ​បា​ទាល់ ជាប់​និង​ព្រុំប្រទល់​ឃុំ​ពាម​បាង ស្រុក​ស្ទូង ខេត្ត​កំពង់ធំ ។​

​ពាក់ព័ន្ធ​នឹង​ចំណុច​បទល្មើស​ខាងលើ​នេះ​ប្រភព​ពី​ប្រជាពលរដ្ឋ​ដដែល​បាន​ឱ្យដឹងថា​មាន​អ្នកសារព័ត៌មាន​ជា​អ្នក​រត់ការ​ផង និង​មេការ​ម្ចាស់​របាំង ដែល​ជា​ប្រធាន​សហគមន៍​ប្រចាំ​ភូមិ​ផាត់​សណ្ដាយ ជា​អ្នក​រត់ការ បិទមាត់​ជំនាញ​ពាក់ព័ន្ធ ជា​ផ្នូរ​មិន​បង្ក្រាប ប្រជាពលរដ្ឋ សូម​ស្នើ ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ធំ ហ្នឹង​ឯកឧត្តម​អភិបាលខេត្ត​ដែល​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ជួយ​ពិនិត្យ​និង​ដាក់​អធិការកិច្ច ទប់ស្កាត់​បទល្មើស​ទាំង​នេះ​ផង​ក្នុង​រដូវ​បិទ​នេសាទ ពាក្យស្នើសុំ​ទាំងអស់នេះ​គឺ​ប្រជាពលរដ្ឋ​បាន​លើកឡើង​មក​អង្គភាព​សារព័ត៌មាន​របស់​យើង​ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​បទល្មើស​ផ្ទាល់​ទាំងអស់នោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា​កន្លងមក​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​ទាំងមូល បាន​ប្រឹងប្រែង​និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ក្នុង​រដូវ​បិទ​នេសាទ ប៉ុន្តែ​ជាក់ស្ដែង​គឺ​បទល្មើស​នៅតែ​មាន​កើនឡើង ជា​លំដាប់ ក្នុង​តំបន់​ចំណុច​ខាងលើ​នេះ ដោយ​គ្មាន​ការ​អន្ថយ​នោះឡើយ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ងើយ​ឆ្ងល់​ថា​មន្ត្រី​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ហេតុអ្វី​បណ្ដែតបណ្ដោយ​ឲ្យមាន​ឧ​បករ​ណ៍​ល្មើស​បែបនេះ នៅក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន នេះ​ជា​ការ​ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​ហើយ​មែន​ទេ​? បាន​ជា​មិន​បង្ក្រាប​ឬក៏​ហាមឃាត់ បែ​ជា​កើន​ឡើង​ទៅ​វិញ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​? ។​

​ការចុះផ្សាយ​ស្ដី​ពី​បទល្មើស​នេសាទ​ខាងលើនេះ យើងខ្ញុំ​ជា​អ្នកសារព័ត៌មាន គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​បង្ហាញ​ការ​ពិត​ជូន​ថ្នាក់ដឹកនាំ តាម​អ្វី​ដែល​ជា​ការរាយការណ៍ និង​ការស្នើសុំ របស់​ប្រជាពលរដ្ឋ ជា​អ្នកនេសាទ ជា​លក្ខណៈ​គ្រួសារ តែប៉ុណ្ណោះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ​ពី​អ្នក​ពាក់​ពន្ធ័ រៀង​រាល់​ម៉ោង​ធ្វើការ​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន នៃ​កម្ពុជា ។ សូម​អរគុណ​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល