ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​មន្ត្រីនគរបាល ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​មន្ត្រីនគរបាល ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្វាយរៀង ៖ ស្រប​តាម​គោលការណ៍​អាទិភាព​គន្លឹះ​ទាំង​៥ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ទាំងអស់ ត្រូវតែ​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​ដោយ​ទំនុកចិត្ត តម្លាភាព គុណភាព ប្រសិទ្ធភាព និង​ឆាប់រហ័ស​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។​

​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចាត់ទុកថា ការបណ្តុះបណ្តាល​សមត្ថ​ភាព​បច្ចេកវិទ្យា​ឌីជីថល ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី ជា​កត្តា​នវានុវត្តន៍​ចម្បង ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​ការវិវត្ត​ជា​សកល នាពេល​បច្ចុប្បន្ន​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា អាណត្តិ​ទី​៧ នេះ ក្រសួងមហាផ្ទៃ បាន​និង​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល និង​ទិន្នន័យ​គ្រប់គ្រង​មន្ត្រី​ទាំង​រាជការ​ស៊ីវិល កងកម្លាំង​នគរបាលជាតិ និង​នគរបាល​ពន្ធនាគារ ចាប់ពី​ពេល​ចូល​ក្រប​ខណ្ឌ​រហូតដល់​ចូលនិវត្តន៍ ដើម្បី​ធានា​ឱ្យ​ប្រាកដថា ថ្នាក់ដឹកនាំ និង​មន្ត្រី មាន​ធនធាន​សមត្ថភាព ឥរិយាបថ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ​ច្បាស់លាស់ ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស ក្នុងនាម​ជា​អ្នក​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​បន្ត​យកចិត្តទុកដាក់​តាម ដាន​រាល់​សកម្មភាព​ផ្សព្វផ្សាយ ដែល​មាន​លក្ខណៈ​ញុះញង់ បំភ្លៃ​ការពិត តាម​បណ្តាញ​សង្គម​នានា និង​ត្រូវ​ត្រៀម​លក្ខណៈ​បំភ្លឺ​បាន​ទាន់ពេលវេលា និង​ឈាន​ទៅ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនបង្ក​ភ្លាមៗ​ដែរ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​បញ្ហា​នោះ បង្ក​ឱ្យ​កើត​មាន​អស្ថិរភាព ឬ​អសន្តិសុខ​សង្គម រំខាន​ដល់​ភាពសុខសាន្ត​របស់​ប្រជាជន​នោះ​ឡើយ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ណែនាំ​ផងដែរ ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ យកចិត្តទុកដាក់​ការផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចល័ត ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ការបង្ក្រាប​បទល្មើស​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន ការជួញដូរ​អាវុធ​ខុសច្បាប់ គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​ក្មេង​ទំនើង​ឱ្យ​បាន​ជាប់​ជាប្រចាំ ដូចជា​ភ្លៀងរលឹម ទាំង​តាមរយៈ វិធានការ​អប់រំ​ណែនាំ និង​តាមរយៈ​វិធានការ​ច្បាប់​។

​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ស្វាយរៀង បាន​ថ្លែង​ពី​សមទ្ធិ​ផល​ការងា​រថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ កន្លងមកនេះ សភាពការណ៍​ពាក់ព័ន្ធ​សន្តិសុខ​សង្គម​ជារួម ក្នុង​ខេត្ត​ស្វាយរៀង មិនមាន​អ្វី​គួរ​កត់សម្គាល់​ទេ ដោយ​សមត្ថកិច្ច​បាន​ខិតខំ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទទួលបាន​លទ្ធផល​ខ្ពស់​រហូតដល់ ៩៨% នៃ​បទល្មើស​ដែល​កើតមានឡើង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ និង​បង្ក្រាប​តាម​ដីកា​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល