ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

បទល្មើស​នេសាទ នៅតែ​បន្ត​រីក​រាលដាល​ពេញ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ នៅ​រដូវ​បិទ​នេសាទ​..!

បទល្មើស​នេសាទ នៅតែ​បន្ត​រីក​រាលដាល​ពេញ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ នៅ​រដូវ​បិទ​នេសាទ​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ពោធិ៍សាត់​÷ បទល្មើសរ​បាំង​ស្បៃ​ក្រឡា​ញឹក និង របាំង​ណ​រ៉ា​វវេងៗ​រាប់រយ​ខ្សែ​ដាក់​យ៉ាង​រំភើយ ចាប់ពី​តំបន់​កំពង់​ហ្លួង រហូតមក​ដល់​ភូមិ​ផ្ទួល ក្នុងស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ទាំង​ក្នុង​រដូវ​បិទ​នេសាទ​នេះ តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ ដែល​ដាក់ម៉ង​ចងសន្ទួច ជា​លក្ខណៈ​គ្រួសារ បានឲ្យដឹងថា កន្លងមក​គេ​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​ហាក់​មិន​ថយចុះ​អ្វី​នោះ​ទេ គឺ​បទល្មើស​នៅតែ​មាន​ដដែល ។​
​ប្រភពពីរ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីតាំង​ខាងលើ​បាន​បញ្ជាក់បន្ថែម​ថា ពួកគាត់​មាន​ការ​ងើយ​ឆ្ងល់​ថា ប្រហែលជា​មាន​ការ​បិទ​បាំង បាន​ជា​បទល្មើស​នៅតែ​មាន​ក្នុង​រដូវ​បិទ​នេសាទ​បែបនេះ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មកកាន់​អង្គភាព​សារព័ត៌មាន​ភ្លាមនោះ ក្រុមការងារ​សារព័ត៌មាន​យើង បាន​ចុះ​ទៅ​ដល់​ទីតាំង​បទល្មើស​ដូច​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ពិតប្រាកដ​មែន ហើយក៏​បាន​ថត​ផ្តិត​យក​រូប​ភាពជាក់ស្ដែង​។​ក្នុងករណី​បទល្មើស​នេះ​ដែរ​ប្រជាពលរដ្ឋ ស្នើ​សុំ​បន្ថែម​ឲ្យ​អង្គភាព​សារ​ព័ត៌មាន​យើង ចុះផ្សាយ ដើម្បី​បង្ហាញ ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក បានដឹង និង​លោក ហៃ ធូរ៉ា ប្រធាន​បន្ទីក​សិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ភិន សុ​វណ្ណា នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​ក្រគរ និង​ជា​ពិសេស ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដែល​ជា​ប្រធាន​គណៈ​ប្រជា​ការឯកភាព​ខេត្ត ជួយ​ដាក់​អធិការកិច្ច​និង​ត្រួតពិនិត្យ​មើល​បទល្មើស​ខាងលើរ​នេះ​ផង ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋបាល​ជលផល លេខ ១៤៤១ ជ​ផ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី រដូវ​បិទ​នេសាទ ឆ្នាំ​២០២៤​។​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប រួមមាន ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌល​គី​រី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម​។​

​ពាក់ព័ន្ធ​និង​ការចុះផ្សាយ​ស្ដី​ពី​បទល្មើស​នេសាទ​ខាងលើនេះ យើងខ្ញុំ​ជា​អ្នកសារព័ត៌មាន គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​បង្ហាញ​ការ​ពិត​ជូន​ថ្នាក់ដឹកនាំ តាម​អ្វី​ដែល​ជា​ការរាយការណ៍ និង​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ រៀង រាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្តីពី​របប​អ្នកសារព័ត៌មាន នៅ​កម្ពុជា ៕​សូម​អរគុណ​!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល