ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ដឹកនាំ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន អម​ដោយ​សំឡេង​វាយ​គង ជួង រ​គាំង ស្គរ យ៉ាង​កងរំពង អបអរសាទរ​ស្របគ្នា​នឹង​ពិធីបើកការដ្ឋាន​សាងសង់​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​”

ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ដឹកនាំ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន អម​ដោយ​សំឡេង​វាយ​គង ជួង រ​គាំង ស្គរ យ៉ាង​កងរំពង អបអរសាទរ​ស្របគ្នា​នឹង​ពិធីបើកការដ្ឋាន​សាងសង់​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ដឹកនាំ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន អម​ដោយ​សំឡេង​វាយ​គង ជួង រ​គាំង ស្គរ យ៉ាង​កងរំពង អបអរសាទរ​ស្របគ្នា​នឹង​ពិធីបើកការដ្ឋាន​សាងសង់​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​” ដែល​ត្រូវបាន​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងនាម​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ាង សុផល្លែត ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ក្រសួង​បរិស្ថាន​ទាំងអស់ សូម​សម្តែង​អំណរ​សាទរ​យ៉ាង​ក្លៀវក្លា ពោរពេញ​ដោយ​មោទនភាព​ជាតិ ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដើម្បី​កិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និង​ភាព​រីកចម្រើន​និង​ជា​គំនិត​ផ្តួចផ្តើម​ឡើង​ក្នុង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាននិងកំពុង​បន្ត​អនុវត្ត​ការសាងសង់​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឥស្សរជន​បន្តវេន​ប្រកប​ដោយ​ថាមពល មាន​ឆន្ទៈ​មោះមុត​នៅ​ក្នុង​ការ ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ជា​ពិសេស​ធានា​នូវ​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ ឆ្ពោះ​ទៅកាន់​គោលដៅ​អភិវឌ្ឍន៍ ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។

​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​ត​ភ្ជាប់​ផ្លូវទឹក​ទៅកាន់​សមុទ្រ ឆ្លងកាត់​ខេត្ត​កណ្តាល តាកែវ កំពត និង កែប មាន​ប្រវែង​ប្រមាណ​១៨០​គីឡូម៉ែត្រ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ផ្តល់​ផលប្រយោជន៍​ពហុ​វិស័យ មាន​ជាអាទិ៍
-​កាត់បន្ថយ​រយៈ​ចម្ងាយ​និង​តម្លៃ​នៃ​ការដឹកជញ្ជូន​
-​បង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន
-​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ​
-​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​គ្រោះ​ទឹកជំនន់
-​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​កិ​វ​ឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី​៤​របស់​កម្ពុជា ការបង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ផ្សេងទៀត និង​ជំរុញ​ការអភិវឌ្ឍ ទីក្រុង និង​នគរូបនីយកម្ម
-​ជំរុញ​ការរីកចម្រើន​ផ្នែក​អចលនទ្រព្យ​។ ជាពិសេស គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺជា​គម្រោង​បម្រើ​ផលប្រយោជន៍​ដ៏​សន្ធឹកសន្ធាប់ សម្រាប់​ប្រទេសជាតិ​សុទ្ធសាធ ធ្វើឱ្យ​កម្ពុជា​មាន​ឯករាជ្យ អធិបតេយ្យភាព លើ​ប្រព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវទឹករ​បស់​ខ្លួន និង​អនុវត្ត​ឡើង​យ៉ាង​ត្រឹមត្រូវ​តាម​បទ​ប្បញត្តិ​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល