ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ព្រះសង្ឃ ជា​ព្រះចៅអធិការ​ស្ដីទី ត្រូវ​បណ្ដេញចេញ​ពី​វត្ដ ខណៈ​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ដ កើតការ​ទុក្ខ​មិន​សុខចិត្ដ

ព្រះសង្ឃ ជា​ព្រះចៅអធិការ​ស្ដីទី ត្រូវ​បណ្ដេញចេញ​ពី​វត្ដ ខណៈ​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ដ កើតការ​ទុក្ខ​មិន​សុខចិត្ដ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម​៖ អនុគុណ​ស្រុក​ព្រៃឈរ បានបញ្ចប់​មុខដំណែង និង​បណ្ដេញ​ព្រះសង្ឃ ឈុន ណន ចេញពី​វត្ដ​ប្រាសាទ ស្ថិតនៅក្នុង​ភូមិ​ប្រាសាទ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម

​បើតាម​សម្ដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​ជា​ចំណុះ​ជើង​វត្ដ បាន​លើកឡើង​ថា ពួកគាត់​ពិតជា​មាន​កា​រ​សោ​ក​ស្ដោយ ជា​ពន់ពេក ចំពោះ​ការសម្រេច​បញ្ចប់​មុខដំណែង​ព្រះសង្ឃ ឈុន ណន និង​បាន​បណ្ដេញ​លោក ឱ្យ​ចាកចេញ​ពី​វត្ដ ទាំង​ដែល​លោក បាន​ខិតខំ​កសាង នូវ​សម្មិទ្ធផល​ជាច្រើន ក្នុង​វត្ដ​ប្រាសាទ នៅ​អំឡុង​ពេល​ដែល​លោក បាន​និមន្ដ​មក​កាន់​ជា​ព្រះចៅអធិការ​ស្ដីទី ប្រមាណ​ជាង ៧​ខែ​។

​ប្រជាពលរដ្ឋ​បាន​បន្ដទៀតថា បញ្ហា​ដ៏​ជម្រុូ​ង​ជម្រះ​នេះ កើតមានឡើង ដោយ​ការខ្វែងគំនិត​គ្នា និង​មាន​ការប្រកាន់​បក្ខពួក​និយម ដោយ​លោក​អាចា្ច​រ្យ លឹម ហ៊ី ដែល​ជា​គណៈកម្មាការ​អា​ចារ្យ​វត្ដ មានគំនិត​ប្រឆាំង​និង​ការកសាង របង​វត្ដ និង​ការចំណាយ​ផ្សេងៗ ដែល​ព្រះចៅអធិការ​ស្ដីទី បាន​ផ្ដួចផ្ដើម​គំនិត​។​

​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់ទៀតថា លោក​អាចារ្យ លឹម ហ៊ី កន្លងមក​តែងតែ​មាន​គំនិត​បក្ខពួក​និយម ប្រកាន់​យក​តែ​ព្រះសង្ឃ​អង្គ​ណា ដែល​ត្រូវរ៉ូវ ជាមួយ​ខ្លួន​តែប៉ុណ្ណោះ ហើយ​បើ​ព្រះសង្ឃ​អង្គណា មិន​ធ្វើ​តាម​ការណែនាំ ឬ ខ្វែងគំនិត​នោះ លោ​អាចារ្យ លឹម ហ៊ី និង​ស្នើ​ទៅ​អនុគុណ​ស្រុក​ព្រៃឈរ ដក ឬ បណ្ដេញចេញ​ពី​វត្ដ​តែម្ដង ហើយ​កន្លងមក​ធ្លាប់​បាន​បណ្ដាញ​ព្រះសង្ឃ ០១​អង្គ រួចទៅហើយ​។​

​រយៈពេល​បី​ខែ កន្លងមក បន្ទាប់​ពី​អនុគុណ​ស្រុក​ព្រៃឈរ បានបញ្ចប់​មុខដំណែង ព្រះ​សង្ឍ ឈុន ណន និង​បាន​សម្រេច​ឱ្យ​លោក ចាកចេញ និង​ឱ្យ​លោក​ទៅ​គង់​នៅ​វត្ដ​ផ្សេង​នោះ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​ប្រមាណ​ជាង ១៥០​គ្រួសារ មាន​ការតវ៉ា និង​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អនុគុណ​ស្រុក​ព្រៃឈរ ដើម្បី​ឱ្យ​ព្រះសង្ឃ ឈុន ណន បន្ដ​នូវ​កាន់ដំណែង​ជា​ព្រះចៅអធិការ​ស្ដីទី​បន្ដ និង​ឱ្យ​លោក​បន្ដ​ការសាងសង់ និង​អភិវឌ្ឍ​ក្នុង​វត្ដ​ប្រាសាទ​ជា​បន្ដទៅទៀត​។ ក៏​ប៉ុន្ដែ​អស់​រយៈពេល​ជាង ០៣​ខែ​ទៅ​ហើយ រាប់​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤​មក ពុំ​មាន​កិច្ច​ដោះស្រាយ​ណាមួយ​នោះទេ បច្ចុប្បន្ន ព្រះ​សង្ឍ ឈុន ណន គឺ​គង់តែ​ក្រោម​ដើមឈើ ក្បែរ​វត្ដ​ប្រាសាទ​។ ម្យ៉ាងវិញទៀត គណៈកម្មាការ​អាចារ្យ​វត្ដ ដែល​មាន​លោក​អាចារ្យ លឹម ហ៊ី ជា​អ្នកមើលការខុសត្រូវ បាន​ដាក់​បំរាម​ហាមផ្ដាច់​មិនឱ្យ ព្រះសង្ឃ ឈុន ណន ចូល​ក្នុង​វត្ដ​នោះទេ និង​បាន​បិទទ្វារ​សាលា​ឆាន់ ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ មិន​អាច​នាំ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​បាន​នោះទេ​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ដូចខាងលើ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ បាន​ធ្វើ​ការសាកសួរ​ទៅ លោក​អាចារ្យ លឹម ហ៊ី តែ​លោក​បាន​និយាយថា លោក​មិនមែន​ជា​អាចារ្យ​នោះ​ទេ គឺ​គ្រាន់តែ​ជា​គណៈកម្មការ ហើយ​លោក​មិន​ដឹង​រឿង​អី​ច្រើន​នោះទេ ព្រោះ​លោក​រវល់​រកស៊ី​នៅ​ខាងក្រៅ មិនសូវ​បាន​មក​វត្ដ​ជាប់លាប់​ប៉ុន្មាន​ទេ​។ ចំណែក​លោក មេភូមិ ប្រាសាទ មិន​ព្រម​ផ្ដល់​បទសម្ភាសន៍​ជូន​អ្នកសារព័ត៌មាន​នោះទេ ក្រោយពី​មាន​ការស្នើសុំ​។​
​រីឯ​កលោក មេ​ប៉ុស្ដិ៍​តុង​រ៉ុង លោក​បាន​និយាយថា លោក​មិន​បានដឹង​រឿង​នេះ​ច្បាស់​នោះទេ ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​ចេះដឹង​រឿង​នេះ​ដែរ ហើយ​ចំពោះ លោក រ៉េត សា​រ៉ា​ត ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ដ​កំពង់ចាម បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា រូបលោក ក៏​បាន​ទទួល​ការរាយការណ៍​អំពី​ករណី​នៅ​វត្ដ​ប្រាសាទ​ដែរ ប៉ុន្ដែ​របាយការណ៍​នោះ មិន​ទាន់​មកដល់​ដៃ​លោក​នោះ​ទេ ហើយ​ក៏​បន្ដ​ប្រាប់ថា ឱ្យទៅ​សួរ លោក​អភិបាលស្រុក និង​អនុគុណ​ស្រុក​ព្រៃឈរ ទើប​ដឹង​ពី​រឿង​នេះ​ច្បាស់ ដូចគ្នា ទៅ​នឹង​លោក​អាចារ្យ លឹម ហ៊ី លោក​មេ​ប៉ុស្ដិ៍​តុង​រ៉ុង ក៏​ឱ្យ​អ្នកសារព័ត៌មាន​ទៅ​សាកសួរ លោក​អភិបាលស្រុក​ព្រៃឈរ និង​លោក​អនុគុណ​ស្រុក​ព្រៃឈ​រដ​ដែរ​។

​ជុំវិញ​ករណី​ការបញ្ចប់​មុខដំណែង និង​បណ្ដេញ​ព្រះ​សង្ឍ ឈុន ណន ចេញពី​វត្ដ​ប្រាសាទ ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ហាក់ដូចជា​មាន​អាថ៌កំបាំង និង​មាន​អ្នក​នៅ​ពីក្រោយ​រៀបចំ​ការ​បណ្ដេញ​លោក​ចេញពី​វត្ដ​។​

​បើ​តាម​ពលរដ្ឋ​ដ​ដែរ​បាន​ប្រាប់ទៀតថា លោក​អាចារ្យ លឹម ហ៊ី ជា​គណៈកម្មការ​អាចារ្យ​វត្ដ និង​លោក លឹម ហ៊ាន ជា​អាចារ្យ​ធំ គឺ​ត្រូវ ពូ​ក្មួយ នឹង​គ្នា ហើយ​លោក អនុ​ភូមិ​ម្នាក់ ក៏​ជា​សាច់ញាតិ​របស់​លោក លឹម ហ៊ី ផងដែរ ប្រជាពលរដ្ឋ​បាន​បន្ដ​ប្រាប់ទៀតថា លោក អនុគុណ​ស្រុក​ព្រៃឈរ ក៏​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​នឹង​លោក​អាចារ្យ លឹម ហ៊ី ផងដែរ​។

​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ ជាច្រើន​គ្រួសារ និង​ព្រះសង្ឃ ឈុន ណន ស្នើសុំ មេគុណ​ខេត្ដ និង​ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា ជាពិសេស សម្ដេច​តេជោ សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី មេត្ដា​ផ្ដល់​យុត្ដិធម៌ និង​សូម​ឱ្យ​បាន​ចូល​គង់​ក្នុង​វត្ដ​វិញ​ផង​។​
​មក​ស្ដាប់​ការលើកឡើង​របស់​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ដ និង​ព្រះសង្ឃ ឈុន ណន ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល