ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ក្រុមហ៊ុន ថា​ប់ រស្មី ចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន ជុំវិញ​ការចុះផ្សាយ​របស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ គេហទំព័រ ស៊ី​អេច​ខេ​-​ញូ​ស៍​.​ខម CHK-Newscom បានធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ ក្នុង​រូបភាព​ចោទប្រកាន់​មកលើ​ក្រុមហ៊ុន ថា​ប់ រស្មី )…….!

ក្រុមហ៊ុន ថា​ប់ រស្មី ចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន ជុំវិញ​ការចុះផ្សាយ​របស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ គេហទំព័រ ស៊ី​អេច​ខេ​-​ញូ​ស៍​.​ខម CHK-Newscom បានធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ ក្នុង​រូបភាព​ចោទប្រកាន់​មកលើ​ក្រុមហ៊ុន ថា​ប់ រស្មី )…….!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ ៖ ក្រុមហ៊ុន ថា​ប់ រស្មី មាន​កិត្ដិយ​សសូម​ជម្រាប​ជូន​សាធា​រណ​ជន និង​បណ្ដាញសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​   មេត្ដា​ជ្រាប​ថា​៖ ជំវិញ​ការចុះផ្សាយ​របស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ គេហទំព័រ ស៊ី​អេច​ខេ​-​ញូ​ស៍​.​ខម CHK-News.com មាន​ចំណងជើង​ថា «​កសិករ​យ៉ាប់​ហើយ​បើ​ចឹង​នោះ​ក្រុមហ៊ុន​ថាប់​រស្មី (​ឧកញ៉ា​ណាន់​) នៅ​ខេត្ដ​បន្ទាយមានជ័យ មាន​អំណាច​ធំ​ម្លេស​ចាប់បង្ខំ​ពលរដ្ឋ​ដឹកគោ ក្របី លក់ដូរ​តិចតួច បង់លុយ​រាប់លាន ខណៈ​ក្រុមហ៊ុន​មាន​តែ​ច្បាប់​នាំ​គោ ក្របី​ពី​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់ ទៅ​វៀតណាម តែ​ធាតុពិត​គឺ​..» កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ​។​

​នេះ​តាម​ការចុះផ្សាយ​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ប្រភព​ច្បាស់​លាស់ របស់​គណនី​ហ្វេ​សប៊ុក​ខាងលើ ជា​ការមូល​បង្កាច់បង្ខូច​នូវ សេចក្ដីថ្លៃថ្នូរ និង​កិត្ដិយស របស់​ក្រុមហ៊ុន និង​លោក​ឧកញ៉ា យ៉ាងធ្ងន់ធ្ងរ ដែល​ផ្ទុយ​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន បង្ក​ឱ្យ​មាន​ការយល់ច្រឡំ​។​

​ជាក់ស្ដែង​សាវតា​នៃ​អង្គហេតុ កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្ដ​ដា ឆ្នាំ​២០២៤ ក្នុងនាម​ក្រុមហ៊ុន​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​លើ​ការនាំ​ឆ្លងកាត់​-​នាំចេញ​សត្វ​គោ ក្របី បាន​ទទួលដំណឹង​ថា មានការ​នាំចូល សត្វ​គោ ក្របី ខុសច្បាប់ តាម​ច្រករបៀង​ស្ថិត​នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ក្រុមហ៊ុន​បាន​ធ្វើ​សេចក្ដីរាយការណ៍ ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ដ្រី​គយ ដើម្បី​ធ្វើ​ការទប់ស្កាត់​ការ​នាំចូល សត្វ ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញា ដែល​ជា​បទល្មើស​ផ្ទុយ​ពី​ច្បាប់​លើ​ការគ្រប់គ្រង​នាំចូល​សត្វ​គ្រប់​ប្រភេទ​។

​ក្រោយពី​បាន​ធ្វើ​សេចក្ដីរាយការណ៍ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន ព្រះ​រាជ្ញា​រង​ខេត្ដ​បន្ទាយមានជ័យ មន្ដ្រី​គយ កងរាជអាវុធហត្ថ ពេទ្យសត្វ និង​មន្ដ្រីនគរបាល បាន​ធ្វើ​ការចុះ​អនុវត្ដ និង​បង្ក្រាប​ទាន់​ពេល​នៅនឹងកន្លែង ហើយ​បាន​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ បង់ពន្ធ​ជូន​រដ្ឋ​ស្រប​តាម​នីតិវិធី​។​
​ចំពោះ​ខ្លឹមសារ ដែល​ធ្វើ​ការចុះផ្សាយ​ជា​ព័ត៌មាន មាន​ចរិត​មូល​បង្កាច់ ផ្ទុយ​ទៅ​នឹង​ទិដ្ឋភាព​ពិត ដោយ​បាន​ចោទប្រកាន់​ថា លោក​ឧកញ៉ា ធ្វើការ​ទាមទារ​លុយ​ពី​ប្រជាពលរដ្ឋ ៥​លាន​-១០​លាន រៀល នោះ គឺជា​ព័ត៌មាន​ដែល​គ្មាន​មូលដ្ឋាន និង​ប្រភព​ច្បាស់លាស់​នោះ​ទេ​។​

​សូម​អង្គភាព គេហទំព័រ ស៊ី​អេច​ខេ​-​ញូ​ស៍​.​ខម CHK-News.com មេត្ដា​ពិនិត្យ និង​ធ្វើ​ការកែសម្រួល នូវ​ខ្លឹមសារ និង​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ឡើងវិញ ក្នុងករណី មិន​ព្រម​ធ្វើ​ការកែសម្រួល​ខ្លឹមសារ រាល់​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ដូច​ករណី​ខាងលើ​នេះ​ទេ ក្រុមហ៊ុន ថា​ប់ រស្មី នឹង​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់ ក្នុង​អំឡុង​រយៈពេល ៧​ថ្ងៃ បន្ទាប់​ពី​ប្រកាស​សេចក្ដីបំភ្លឺ​នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល