ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ក្រុមការងារ​គណៈបញ្ជាកា​រឯក​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ព្រុំ សំណាង ចុះ​ធ្វើ​រដ្ឋបាល និង​បង្ក្រាប គ្រប់​ទីតាំង កន្លែង​សប្បាយភាព ក្លឹប KTV បៀ​កា​ឌិន នៅ​ចំណុច​ហាង ម៉ែ ស៊ត KTV ឋិត​ក្នុង​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល

ក្រុមការងារ​គណៈបញ្ជាកា​រឯក​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ព្រុំ សំណាង ចុះ​ធ្វើ​រដ្ឋបាល និង​បង្ក្រាប គ្រប់​ទីតាំង កន្លែង​សប្បាយភាព ក្លឹប KTV បៀ​កា​ឌិន នៅ​ចំណុច​ហាង ម៉ែ ស៊ត KTV ឋិត​ក្នុង​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​អង្គារ៍ ០៨​កើត ខែ​ស្រាពណ៌ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ ក្រុមការងារ​គណៈបញ្ជាកា​រឯក​ស្រុក​កៀនស្វាយ ចុះ​ធ្វើ​រដ្ឋបាល និង​បង្ក្រាប គ្រប់​ទីតាំង កន្លែង​សប្បាយភាព ក្លឹប KTV បៀ​កា​ឌិន ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់នៅ អាជ្ញាប័ណ្ណ​លើ​អាជីវកម្ម កំសាន្ត (​ខារ៉ាអូខេ និង បៀ​ការ​ឌិន​) នៅ​ចំណុច​ហាង ម៉ែ ស៊ត KTV ឋិត​ក្នុង​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ យុទ្ធនាការ​នេះ មាន ការសំរបសំរួល​ពី លោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កណ្តាល ។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ បាន​ដឹកនាំ​ក្រុមការងារ ដែល​មាន​សមាសភាព​ចូលរួម ដូចជា លោក អ៊ឺម ណា​រ័ត្ន នាយករង​សាលា​ស្រុក​កៀនស្វាយ​, លោក កែវ សេង ប្រធា​មន្ទើរ​សេដ្ឋកិច្ច​ស្រុក​កៀនស្វាយ​, លោក​វរសេនីយ៍ទោ ប៉ា ច័ន្ទ​វិសាល អធិការរង​ទទួល​ការងារ​យុត្តិធម៌​, លោក​វរសេនីយ៍ទោ ប៉ាល់ សុ​វណ្ណា​រី​, អធិការរង​ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស ការពារ​អ​និតិ​ជន និង យ៉ែនឌ័​រ , លោក​វរសេនីយ៍ត្រី លឿន ជីវ៉ា អធិការរង​ស្រុក​កៀនស្វាយ​, លោក​វរសេនីយ៍ត្រី ភឿន ពិសិដ្ឋ នាយ​ផ្នែក​យុត្តិធម៌​, លោក​វរសេនីយ៍ត្រី កែ វិដិ​កា នាយ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​, លោក​វរសេនីយ៍ត្រី ជឿន សា​រុំ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលដី​ឥដ្ឋ នាយរង​ប៉ុស្តិ៍ និង​មន្ត្រី​ប៉ុស្តិ៍​, -​លោកស្រី​អនុសេនីយ៍ឯក ចំរើន សូរិយា នាយរង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​, លោក​អនុសេនីយ៍ឯក ផុន ពន្លក នាយរង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​, លោកស្រី​អនុសេនីយ៍ឯក ហេង ស្រី​រ៉េត នាយរង​ផ្នែក​យុត្តិធម៌​, លោក​អនុសេនីយ៍ទោ ជិន ដា​រ៉ូ នាយរង​ផ្នែក​យុត្តិធម៌​, លោក​អនុសេនីយ៍ត្រី ជា សុគន្ធ នាយរង​ផ្នែក​គ្រឿងញៀន​, លោក​អនុសេនីយឯក ភី សុភាព រង​ផ្នែក​អន្តោប្រវេសន៍​, លោក​អនុសេនីយឯក វ៉េង ប៊ិន​លី រង​ផ្នែក​អន្តោប្រវេសន៍​, លោក​សាំង សុខ​ជា សមា​ជិត​ក្រុមប្រឹក្សា ឃុំ​ដីឥដ្ឋ​, លោក ស៊ុត ណាល់ មេ​ភូមិ​ស្តៅកន្លែង ។ សរុប​អ្នកចូលរួម​ទាំងអស់​មា​ន​ចំនួន ៣១​នាក់ ស្រី ១៥ នាក់ ។
​ហាង​ខារ៉ាអូខេ​ខាងលើ មាន​ម្ចាស់​ទីតាំង ឈ្មោះ​សៀន ស៊ត​ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ស្ថិតនៅ​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​បន្ទាប់ពី​បាន​ចុះ​ដល់ នៅ​ទីតាំង​ខារ៉ាអូខេ ម៉ែ​ស៊ត​(KTV) ក្រុម​ការងារ​បាន ត្រួតពិនិត្យ ធ្វើតេស្ត​រក​សារធាតុ​ញៀន ចំពោះ​បុគ្គលិក​របស់​ហាង មាន​ចំនួន ១៦ នាក់ ស្រី ១២ នាក់ ។ ជាក់ស្តែង បុគ្គលិក​ទាំងនោះ ពុំ​មាន​សា​ធាតុ​ញៀន​នោះទេ ។ ខារ៉ាអូខេ ម៉ែ​ស៊ត​(KTV) មាន​បន្ទប់​ខារ៉ាអូខេ​០៦, បន្ទប់​គេង​បុគ្គលិក ០៥ និង​កញ្ចុះ​០២ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល