ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ក្រុម​ជ្រុលនិយម​កំពុង​ធ្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច ខណៈពេលដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​អភិវឌ្ឍន៍ ពង្រឹង​សេដ្ឋកិច្ច​និង​ការពារ​ទឹក​ដី​បាន​យ៉ាង​ល្អ​

​ក្រុម​ជ្រុលនិយម​កំពុង​ធ្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច ខណៈពេលដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​អភិវឌ្ឍន៍ ពង្រឹង​សេដ្ឋកិច្ច​និង​ការពារ​ទឹក​ដី​បាន​យ៉ាង​ល្អ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ បាន​ថ្លែងថា ជា​អកុសល​ណាស់ នៅពេល​ដែល​កម្ពុជា​យើង​កំពុង​ដំណើរការ​អភិវឌ្ឍ​ទៅ​មុខ​យ៉ាង​ស្វាហាប់ ក្រុម​ជន​អគតិ​មួយចំនួន គាត់​នាំ​គ្នា​បំផុស បំផុ​ល ខុស​ពី​ការពិត ថា​ការ​ដំណើរការ​នៃ​ការអភិវឌ្ឍ​របស់​យើង នឹង​ត្រូវ​បាត់បង់​ទឹកដី គេ​នឹង​យក​ទឹកដី​របស់​យើង នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​អភិវឌ្ឍ​។​

​ជាមួយគ្នានេះ ឯកឧត្តម​បាន​បញ្ជាក់ថា នៅពេល​គេ​មិនទាន់​បាន​រៀបចំ​អាពាហ៍ពិពាហ៍​ផង គាត់​មក​ភូត​កុហកថា នៅពេល​កូនចៅ​កើតមក គេ​យក​ទៅ​បាត់​ហើយ ពេល​កូន​កើត​មក​បាត់​ដៃ បាត់​ជើង ឈឺ​បាត់ទៅហើយ​។ នេះ​ជា​ទស្សនៈ​របស់​ក្រុម​ជ្រុលនិយម​ទាំងអស់នោះ ដែល​មាន​ចេតនា​អាក្រក់​មកលើ​សង្គម​កម្ពុ​ជា​។ ជា​ការពិត នៅពេល​យើង យើង​រៀបការ យើង​បង្កើត​កូន​មក យើង​មាន​ពេទ្យ យើង​មាន​ការអភិវឌ្ឍ មាន​សេដ្ឋកិច្ច​លូតលាស់ ត្រឹមត្រូវ​ល្អ សម្រាប់​មើលថែ​កូន​យើង ឱ្យ​កូន​យើង​លូតលាស់​ធំធាត់​ល្អ មាន​បញ្ញា​ឈ្លាសវៃ សម្រាប់​អនាគត​ប្រទេសជាតិ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចាត់ទុក​ថា​ការផ្សព្វផ្សាយ​បំភ្លើស​ខុស​ពី​ការពិត ថា​បាត់​បង់ប្រយោជន៍ ទឹក​ដី​ទៅ​ប្រទេស​ណាមួយ អំពី​កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍ កម្ពុជា​-​ឡាវ​-​វៀតណាម គឺ​ពួក​ប្រឆាំង​ទាំងអស់នោះ កំពុង​បំពុលបរិយាកាស សេដ្ឋកិច្ច​កម្ពុជា​យើង ឱ្យ​បរទេស​មើលឃើញថា អស្ថេរភាព មិន​ឱ្យ​គេ​មក​វិនិយោគ និង​មិន​ចង់ឱ្យ​ទេសចរ​មកលេង​កម្ពុជា​។

​ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម​រដ្ឋមន្ត្រី​បានប្រកាស ប្រឆាំង​ដាច់ខាត ចំពោះ​ក្រុម​ជ្រុលនិយម ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ហើយ​ជំរុញ​ឱ្យ មន្ត្រី​គ្រួសារ​បរិស្ថាន ក៏ដូចជា​ប្រជាពលរដ្ឋ បាន​យល់​ដឹង​ថា​តើ​អ្វី​ទៅជា (CLV- DTA) ដើម្បី​កុំ​ឲ្យ​ចាញ់ការ​ញុះញង់ បោកប្រាស់​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល