ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្ដម គួច ចំរើន ព្រមទាំង​កងកម្លាំង​ទាំង​៣ អមដំណើរ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ទីតាំង​តម្រាយ​ផ្លូវទឹក​គម្រោង​ព្រែកជីក ហ្វូណន តេ​ជោ

ឯកឧត្ដម គួច ចំរើន ព្រមទាំង​កងកម្លាំង​ទាំង​៣ អមដំណើរ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ទីតាំង​តម្រាយ​ផ្លូវទឹក​គម្រោង​ព្រែកជីក ហ្វូណន តេ​ជោ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ព្រមទាំង​កងកម្លាំង​ទាំង​៣ អាជ្ញាធរ​ស្រុក​កោះធំ និង​ក្រុង​សំពៅ​ពូន បាន​អមដំណើរ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ពិសេស ដើម្បី​ជំរុញ​ការរៀបចំ និង​ការអនុវត្ត​តម្រោង​ព្រែកជីក ហ្វូណន​តេជោ ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ទីតាំង​តម្រាយ​ផ្លូវទឹក​គម្រោង​ព្រែកជីក ហ្វូណន តេ​ជោ ។​

​ក្រុម​ការងារ​បាន​ជិះទូក​ចុះ​ពិនិត្យ​ទីតាំង​តម្រាយ​ផ្លូវទឹក​នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ចាប់​ពី​ព្រែក​តា​ហ៊ីង ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល តាម​ស្ទឹង​ខ្មោច ស្ទឹង​អូ​កែវ ដល់​ស្ទឹង​អង្គរ​បុរី ស្ថិតនៅ​ស្រុក​អង្គរ​បុរី និង​បន្ត​ធ្វើ​ដំណើរ​តាម​ប្រឡាយ​លេខ​១៥ ឆ្ពោះទៅ​កាន់​ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​គម្រោង​នេះ​នឹង​សាងសង់​សន្ទះ​ផ្លូវទឹក​ចំនួន ៣ កន្លែង ស្ថិតនៅ​ខេត្ត​កណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប ដែល​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​ការ​ជ្រៀតចូល​នៃ​ទឹកប្រៃ​ទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និង​អាច​កំណត់​បរិមាណ និង​អត្រា​នៃ​រំហូរ​ទឹកសាប​ដែល​ត្រូវ ហូរ​ចេញទៅ​សមុទ្រ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល