ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សណ្ឋាគារ ផាម​រី​វើ បង្ហូរទឹក​កង្វក់​ចូលទៅក្នុង​ស្ទឹង​ព្រែក​ត្នោត តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​ដឹង​ដែរ​ឬទេ​?

សណ្ឋាគារ ផាម​រី​វើ បង្ហូរទឹក​កង្វក់​ចូលទៅក្នុង​ស្ទឹង​ព្រែក​ត្នោត តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​ដឹង​ដែរ​ឬទេ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ ៖ តាម​ប្រភព​ព័ត៌មាន​ ដែល​អង្គភាព​យើងខ្ញុំ​ ទទួលបាន​ពី​ប្រជាពលរដ្ឋ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៤​នេះ បានឱ្យដឹងថា​មានការ​បង្ហូរទឹក​កង្វក់​ចេញពី​សណ្ឋាគារ ផាម​រី​វើ ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត ស្ថិតនៅ​ក្នុង​សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវបាន​គេ​សង្ស័យថា​ជា​របស់ ឧកញ៉ា​ម្នាក់​ដែល​មាន​ឥទ្ធិពល​នៅក្នុង​ខេត្ត​កំពង់ស្ពឺ នេះ​តែម្តង ដោយ​គ្មាន​គិតពី​ផលប៉ះពាល់​ដល់​បរិស្ថាន សុខភាព​ប្រជាពលរដ្ឋ នឹង​មិន​ញញេី​ត​ខ្លាច​អាជ្ញាធរ​បន្តិច​សោះ​ឡេ​ី​យ ព្រោះថា​នៅ​ក្រោម​កន្លែង​ដែល​បង្ហូរទឹក​កង្វក់​នោះ គឺជា​អាង​ស្តុប​ទឹកស្អាត​ដេ​ី​ម្បី​ចែកចាយ​បងប្អូន​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​ប្រេី​ប្រាស់​ទូទាំង​ខេត្ត​កំពង់ស្ពឺ ។​
​សូម​ពិចារណា​មេ​ី​ល​ថា​តេ​ី​នឹង​មាន​ផលប៉ះពាល់​អ្វីខ្លះ​ទៀត​នៃ​ការ​បង្ហូរទឹក​កង្វក់​ចូល​ក្នុង​ស្ទឹង​បែបនេះ​?

​ប្រជាពលរដ្ឋ​មានកា​ងឿ​យ​ថា តើ​រឿង​បង្ហូរទឹក​កង្វក់​ចេញពី​សណ្ឋាគារ ផាម​រី​វេ​ី ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត​នេះ តើ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន នឹង​អង្គភាព​ដែល​ពាក់ព័ន្ធ​ទាំងអស់​មាន​បានដឹង​ដែរឬទេ​? ឬ​ក៌​បានដឹង​ហើយ​តែ​ធ្វើ​មិនដឹងមិនលឺ ដោយសារ​តែ​បាន​លាភសក្ការៈ​ពី​ម្ចាស់​សណ្ឋាគារ​នេះ​ហើយ​មើល​ទៅ​បាន​ជា​ស្ងាត់ឈឹង​បែបនេះ​?

​យោងតាម​ប្រសាសន៍ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤ នៅក្នុង​កម្ម​វិធីបេីក ទិវា​សំអាត​ពិភពលោក​នៅ​កម្ពុជា «​កម្ពុជា​ស្អាត​យេ​ី​ង​អាច​ធ្វេី​បាន​» សុខភាព​បរិស្ថាន​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហេ​ី​យ​សុខ​បរិស្ថាន​មាន​បី​គឺ បរិស្ថាន​លេ​ី​អាកាស បរិស្ថាន​លេីដី នឹង​បរិស្ថាន​ក្នុង​ទឹក ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​លេីក​ឡេ​ី​ង​ថា ត្រូវ​ទប់ស្កាត់​អោយ​ខាន​តែ​បាន​ចំពោះ​ការ ចំពោះ​វិធានការ បង្ហូរទឹក​កខ្វក់ បង្ហូរទឹក​ដែលមាន​សារធាតុ​ពុល ចូល​ក្នុង​បឹង ទន្លេសាប ទន្លេមេគង្គ ស្ទឹង និង​ប្រភព​ទឹក​នានា ជាពិសេស​ប្លា​ស្ទិក ដែល​ធ្វេី​អោយ​ប៉ះពាល់​ដល់ បរិស្ថាន ជីវៈចម្រុះ​នឹង​សុខភាព​សាធារណៈ ផងដែរ ។

​ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើរ​សុំ​ដល់ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ​សោ​ភ​ណ្ឌ័ ដែល​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ មេត្តា​ជួយ​ពិនិត្យ នឹង​អោយ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​មេ​ី​ល​ដល់​ទីតាំង​នោះ​ផ្ទាល់​ផង ព្រោះ​ថា​ទីតាំង​នេះ​ដែល​សង្ស័យ​ថា​ជា​របស់​ឧកញ៉ា នោះ ក៌​មាន​ការសង្ស័យ​ផងដែរ​ថា​មាន​ប្រធាន​មន្ទីរ​មួយចំនួន​បាន​ចូលរួម​សហការ​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​សណ្ឋាគារ​នោះ​ផង​ដែរ ដោយ​មិន​ញញេី​ត​និង​ខ្លាច​ច្បាប់ នឹង​វិធានការ​របស់​ក្រសួង​បរិស្ថាន​បន្តិ​ចឡេ​ី​យ បេ​ី​ទោះបីជា​មាន​ការផ្សព្វផ្សាយ ហាមឃាត់ ក៏​ពួកគាត់​មិន​គោរព​ខ្លាច​សោះឡើយ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល