ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ពិធី​សំណេះសំណាល​ជាមួយ សិស្សានុសិស្ស និង​គ្រូ​បង្គោល កម្មវិធី​”​មនសិការ​ពលរដ្ឋ​ល្អ​” ខេត្ត​កណ្ដាល ជំនាន់​ទី​១

​ពិធី​សំណេះសំណាល​ជាមួយ សិស្សានុសិស្ស និង​គ្រូ​បង្គោល កម្មវិធី​”​មនសិការ​ពលរដ្ឋ​ល្អ​” ខេត្ត​កណ្ដាល ជំនាន់​ទី​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្ដាល​)៖ ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​លោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ​យុវជន និង​កីឡា អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ សិស្សានុសិស្ស និង​គ្រូ​បង្គោល កម្មវិធី​”​មនសិការ​ពលរដ្ឋ​ល្អ​” ខេត្ត​កណ្ដាល ជំនាន់​ទី​១ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្ដាល​។

​លោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ​យុវជន និង​កីឡា មានប្រសាសន៍ថា​៖ កម្មវិធី «​មនសិការ​ពលរដ្ឋ​ល្អ​» ត្រូវបាន​បង្កើតឡើង​ដោយ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​គោលបំណង​បណ្តុះ​មនសិការ គំនិត​ច្នៃប្រឌិត ភាពជា​អ្នកដឹកនាំ ភាព​ជា​ពលរដ្ឋ​ល្អ និង​ផ្តល់​ឱ្យ​យុវជន​មាន​ឱកាស​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត ការងារ​សង្គម ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស ក្នុងនាម​ជា​ពលរដ្ឋ​ល្អ ។​

​លោកជំទាវ​បន្តថា​៖ កម្មវិធី​នេះ​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​ក្នុង​ឆ្នាំ​ទី​១ ចំពោះ​រាជធានី ខេត្ត គោលដៅ​ចំនួន​៧ រួម មាន​៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​ស្វាយរៀង ខេត្ត​បាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដោយ​ត្រូវ​អនុវត្ត​រយៈពេល​៣​ខែ ចាប់ពី​ខែ​ឧសភា ដល់​ខែ​កក្កដា ឆ្នាំ​២០២៤ ក្នុងនោះ​ខេត្តកណ្ដាល​ត្រូវបាន​ជ្រើសរើស​យក​វិទ្យាល័យ​ចំនួន​៣ រួមមាន​៖ វិទ្យាល័យ ហ៊ុន សែន វិទ្យាល័យ ហ៊ុន សែន ស្អាង និង​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ។​

​លោកជំទាវ បន្ថែមថា​៖ កម្មវិធី «​មនសិការ​ពលរដ្ឋ​ល្អ​»​នេះ បានធ្វើឱ្យ​សិស្សានុសិស្ស​មាន​ទំនុកចិត្ត និង​ភាពក្លាហាន​ក្នុង​ការឆ្លើយ​សំណួរ ជជែក​វែកញែក​ក្នុង​ក្រុម​ពិភាក្សា និង​ឡើង​ធ្វើ​បទ​បង្ហាញ ជាង​មុន​ពេល​ដែល​ពួកគាត់​មិន​ទាន់​បាន​រៀន​ក្នុង​ក្លឹប​។ សិស្ស​បាន​ទទួល​នូវ​ចំណេះដឹង​ថ្មី យុទ្ធវិធី​ក្នុង​ការបង្រៀន​ថ្មី ប្លែក និង​មាន​សារប្រយោជន៍​ជាច្រើន​សម្រាប់​ការសិក្សា និង​សម្រាប់​ជា​បំណិន​ក្នុង​ជីវិត​ពិត ដែល​ក្នុង​សៀវភៅ​សិក្សា​មិនទាន់​ត្រូវបាន​បញ្ចូល​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា​៖ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ត្រូវ​ចំណាយ​ពេល​យូរ ប៉ុន្តែ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេសជាតិ​យើង ហើយ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នេះ គឺ​ស្ថិតក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ កម្មវិធី «​មនសិការ​ពលរដ្ឋ​ល្អ​» ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​សិស្សានុសិស្ស​ក្នុងកា​រ​ពន្លឿន​ការសិក្សា ការចែករំលែក​នូវ​ការសិក្សា ព្រមទាំង​បាន​ជួយ​ជំរុញ​ការសិក្សា​ឱ្យ​ទទួលបាន​ជោគជ័យ និង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ពេល​ប្រលង​។ ជាងនេះទៀត ចំណេះដឹង​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល នៅពេល​ដែល​អ្នកសិក្សា​ទាំងអស់​បាន​ប្រើ​វា​ចំ​គោ​ដៅ បន្ថែម​ពី​នេះ កម្មវិធី​មនសិការ​ពលរដ្ឋ​ល្អ បានធ្វើឱ្យ​សិស្សានុសិស្ស​បាន​យល់​ការច្បាស់ និង​បាន​ចូលរួម​ជាមួយ​នូវ​ការងារ​សង្គម​ផ្សេងៗ​ជាច្រើន​។ បន្ថែម​ពី​នេះ​ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ​ដល់​សិស្សានុសិស្ស​ដែល​ជា​សមាជិក​មនសិកា​ពលរដ្ឋ​ល្អ ត្រូវធ្វើ​ជា​គំរូ​ល្អ​នៅក្នុង​សង្គម ដោយ​គោរព​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​ធ្វើ​ក្មេង​ទំនើ​ង ពិសេស​មិន​ត្រូវ​ប្រព្រឹត្ត​អ្វី​ដែល​សង្គម​ស្អប់ខ្ពើម​ឡើយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ជម្រាបជូន​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ពី​តម្លៃ​នៃ​សន្តិភាព ដោយ​ឯកឧត្តម​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​របស់​យើង​ធ្លាប់​បាន​ឆ្លងកាត់​រួច​មកហើយ​នូវ​សង្គ្រាម ដែល​យើង​មិនអាច​បំភ្លេច​បាន ហើយ​សង្គ្រាម​បាន​ធ្វើឱ្យ​យើង​គ្រប់គ្នា​បាត់បង់​នៅ​សាច់ញាតិ គ្រួសារ និង​វិនាស​ព្រាត់ប្រាស់ ទម្រាំ​យើង​ទទួល​បាន​សន្តិភាព​ដូច​សព្វថ្ងៃនេះ យើង​បាន​លះបង់​នូវ​វីរជន​ស្នេហា​ជាតិ​ជា​ច្រើន​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព ដូចនេះ​សូម​សិស្សានុសិស្ស​ដែល​ជា​យុវជន​ជំនាន់​ក្រោយ កុំ​ជឿ​តាម​ការ​ញុះញង់​ពី​ជន​អគតិ ដែល​មាន​មហិច្ឆតា​ចង់​បំផ្លាញ​សន្តិភាព និង​ត្រូវ​ចូលរួម​ក្នុង​ការការពារ​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​ឱ្យ​ប្រទេស​ជាតិ​របស់​យើង​បាន​បន្ត​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ទៀត​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល