ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ក្រសួង​បរិស្ថាន និង​ចុងភៅ សេង ហុក ហេង រួម​គ្នា​ដាំ​កូនឈើ បណ្តុះ​ផ្នត់គំនិត​ពន្លក​បៃតង​

​ក្រសួង​បរិស្ថាន និង​ចុងភៅ សេង ហុក ហេង រួម​គ្នា​ដាំ​កូនឈើ បណ្តុះ​ផ្នត់គំនិត​ពន្លក​បៃតង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន តំណាង​ដ៏​ខ្ពង់​ខ្ពង់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋ​មន្ត្រិ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​ក្រុមការងារ នាំយក​កូន​ឈើ​ជា​ច្រើន​ប្រភេទ​ចំនួន​៧៥០​ដេ​ី​ម ចែក​ជូន​ចុងភៅ សេង ហុក ហេង និង​បរិស្ថាន មន្ត្រី​មូលដ្ឋាន ដើម្បី​ធ្វើ​ការដាំដុះ នៅលើ​ផ្ទៃដី​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ត្រពាំង​នា​ន់ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នា​វេលា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​រោច ខែ​ស្រាពណ៏ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៤​។​

​គូសបញ្ជាក់​ផងដែរ​ថា បម្រែបម្រួល​អាកាសធាតុ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ជា​គ្រោះមហន្តរាយ​ធម្មជាតិ ដែល​តបស្នង​មកវិញ​ដោយ​ការបំផ្លាញ​ធម្មជាតិ និង​បរិស្ថាន​ជុំវិញ​ពិភពលោក​។ ជាពិសេស ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​ទុកដាក់​កាកសំណល់​ផ្សេងៗ​នាំ​អោយ​ឧស្ម័ន​មេតាន​អាច​សាយភាយ​ទៅក្នុង​បរិយាកាស ដែល​បង្ក​អោយ​ផែនដី​កាន់តែ​ឡើង​កំដៅ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ មាន​ប្រសា​ស​ន៏​ថា ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​ផែនដី ក៏​ដូចជា​ទប់ស្កាត់​នៃ​ការឡើង​កំដៅ ហេ​ី​យ​អ្វីដែល​យើង​ត្រូវធ្វើ​គឺ ការថែរក្សា​បរិស្ថាន ការទប់ស្កាត់​នូវ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដាំ​ស្តារ​ព្រៃឈើ​ជំនួស​មកវិញ​។ ហើយ​យុទ្ឋនាការ​នៅ​ក្នុង​ថ្ងៃនេះ គឺជា​ការបណ្តុះ​ផ្នត់គំនិត​ពន្លក​បៃតង​ដល់​ប្រជា​សហគម​ន៏​គ្រប់​មូលដ្ឋាន​ទាំងអស់ មាន​ផ្នត់គំនិត​នាំ​គ្នា​ចូលរួម​ដាំ​កូន​ឈើ​អោយបាន​ច្រើន​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ចុងភៅ សេង ហុក ហេង ដែល​តែងតែ​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​យុទ្ឋនាការ កម្ពុជា​ស្អាត កម្ពុជា បៃតង ខ្មែរ​ធ្វើ​បាន​។​

​ជា​ចុងក្រោយ ក្រសួង​បរិស្ថាន រួមគ្នា​ជាមួយ​ប្រធាន និង​ក្រុមហ៊ុន​ចុងភៅ រួមទាំង​មន្ដ្រី​មូលដ្ឋាន​ប្រមាណ​ជាង ៧០​នាក់ បាន​ប្ដេជ្ញា គាំទ្រ លេ​ី​កិច្ចសហប្រតិបត្តិកា​រតំ​បន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល