ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង និង​មន្ទីរ​អង្គភាព​ចំនួន​៩ ជួបប្រជុំ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា​ពី​ការដាក់ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការ​រ​វិនិយោគ​ក្នុង​ខេត្ត​

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង និង​មន្ទីរ​អង្គភាព​ចំនួន​៩ ជួបប្រជុំ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា​ពី​ការដាក់ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការ​រ​វិនិយោគ​ក្នុង​ខេត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្ទឹងត្រែង ៖ កិច្ចប្រជុំ​រវាង​ក្រុមការងារ​អន្តរក្រសួង នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​ពិភាក្សា​ពី​ការដាក់ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការ​រ​វិនិយោគ​ក្នុង​ខេត្ត ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សិហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ធូ ចាន់​ពៅ អភិបាលរង​ខេត្ត​ស្ទឹងត្រែង​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​មាន​គោលបំណង​សំខាន់​ជួប​ជាមួយ​គណៈ​អភិបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ នានា (​ដូចជា​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, កសិកម្ម​, ទេសចរណ៍​, សាធារណការ​, បរិស្ថាន​, អភិវឌ្ឍ ន៍​ជនបទ​ជាដើម​) ដើម្បី​សាកសួរ​ព័ត៌មាន​មូលដ្ឋាន​ទាក់ទង​នឹង​ស្ថានភាព​អភិវឌ្ឍន៍​បច្ចុប្បន្ន​, ផែនការ​អភិវឌ្ឍ អនាគត និង​គម្រោង​អាទិភាព​នានា នេះ​បើ​យោងតាម​លិខិត​ស្នើ​សុំ​សម្របសម្រួល​ដំណើរ​ទស្សនៈកិច្ច​សិក្សា ក្រុមការងារ​អន្តរក្រសួង ដើម្បី​ដាក់​ចេញ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូម​ភាគ​ឦសាន្ត​ប្រទេស​កម្ពុជា ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់ជូន​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​។​

​លោក ធូ ចាន់​ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​គណៈប្រតិភូ​ក្រុមការងារ​អន្តរក្រសួង នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​អញ្ជើញ​មកដល់​ទឹកដី​ខេត្ត​ស្ទឹងត្រែង និង​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​ការដាក់ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការ​រ​វិនិយោគ​ក្នុង​ខេត្ត​នាពេលនេះ ។​

​នា​ឱកាស​នេះ​លោក អភិបាលរង​ខេត្តស្ទឹងត្រែង​ក៏​បាន​ស្នើសុំ​ទៅ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ផ្តល់​នូវ​កិច្ច​សហការ ក៏ដូចជា​ផ្តល់នូវ ព័ត៌មាន​ផ្សេង​ជូន​ដល់​ក្រុម​ការងារ​ក្រុម​ការងារ​អន្តរក្រសួង នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រោះ​ជា​កិច្ចការ​សំខាន់​ចំពោះ​ការអភិវឌ្ឍ​ខេត្ត ។ មាន​សារៈសំខាន់​ត្បិត​ថា​ការមកដល់​របស់​ក្រុមការងារ​អន្តរក្រសួង នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មក​ដើម្បី​ដឹង​ពី​ព័ត៌មាន​សំខាន់ៗ ជា​មូលដ្ឋាន​ទាក់ទង​នឹង​ស្ថានភាព​អភិវឌ្ឍន៍​បច្ចុប្បន្ន សក្តានុពល​របស់​ខេត្ត​, ផែនការ​អភិវឌ្ឍ អនាគត និង​គម្រោង​អាទិភាព​នានា ដើម្បី​រៀបចំ​គោលនយោបាយ​ឲ្យ​ត្រូវ​ស្ថានភាព​និង​សក្តានុពល​របស់​ខេត្ត ធ្វ់យ៉ាងណា​អាចទាក់ទាញ​អ្នកវិនិយោគបាន​។​

​ឯកឧត្តម​បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឲ្យដឹង​ថា​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក្នុង​ពិធី​សំណេះសំណាល និង​ពិសា ភោជនាហារ​សាមគ្គី​មហា​គ្រួសារ​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៤​កន្លងទៅ បានឱ្យ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​.) សិក្សា និង រៀបចំ​ដាក់​ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន នៅ​ភូមិភាគ​ឦសាន ។ ក្នុងន័យនេះ​, ដើម្បី ពន្លឿន​កិច្ចការងារ​នេះ​យើង​បាន ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស ធ្វើ​ទស្សនកិច្ច​សិក្សា​បឋម​នៅ​ខេត្ត​ទាំង​បួន ចាប់ ពី​ថ្ងៃ​ទី​២៩ ខែសីហា​ដល់​ថ្ងៃ​ទី​០២ ខែ​កញ្ញា​ឆ្នាំ​២០២៤ ជួប​ជាមួយ​គណៈ​អភិបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​។​

​ឯកឧត្តម រដ្ឋលេខាធិការ​បាន​បន្តថា​សម្តេច​បវ​រធិប​តីលោក​ចង់​ដាក់​កម្មវិធី​អភិវឌ្ឍ​នេះ​នៅ​ដើមឆ្នាំ​២០២៥ ហើយ​អ្វី​ដែល​ជា​ការគិតគូរ របស់​សម្តេច​បវរ​ធិបតី គឺ​ចង់ឲ្យ​មាន​ការទាក់ទា​ញ​អ្នកវិនិយោគ​ឯកជន​ឲ្យមក​វិនិយោគ​លើ​ខេត្ត​ទាំង​បួន​នេះ​មាន ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ។​

​គួបញ្ជាក់​ថា​មន្ទីរ​អង្គ​ភាព​សំខាន់ៗ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ដូចជា​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, ធនធានទឹក​,​កសិកម្ម​, ទេសចរណ៍​, សាធារណការ​, បរិស្ថាន​, អភិវឌ្ឍ ន៍​ជនបទ​,​និង​មន្ទរ​ព័ត៌មាន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល