ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង​ព័ត៌មាន​ក្លែងក្លាយ

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង​ព័ត៌មាន​ក្លែងក្លាយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ម៉ាឡេស៊ី ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​។

​ការបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​លើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​តំបន់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​”​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៤៩ និង​មហាសន្និបាត​លេីក​ទី​២២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ នា​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ពិធី​នេះ​មាន​ការចូលរួម​ពី​បណ្តាល​ប្រទេស​សមាជិក​១៩​ផ្សេងគ្នា និង​មាន​អ្នកចូលរួម​ប្រមាណ​៦០​រូប​។​

​នៅក្នុង​សុន្ទរកថា​បិទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ដែល​អញ្ជើញ​ចូលរួម ពី​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​អំពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គណៈប្រតិភូ​ទាំងអស់ បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា លើ​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​លើកឡើង​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ចំពោះ​ការប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែងក្លាយ​។

​បន្ថែម​លើ​នេះ ក្រសួង​ព័ត៌មាន​ក៏បាន និង​កំពុង​រៀបចំ​យុទ្ធនាការ​ទូទាំងប្រទេស ក្រោម​ប្រធានបទ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​។ យុទ្ធនាការ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ចុងឆ្នាំ​២០២៤ ដោយ​ឃោសនា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ពី​វិធានការ​ទប់ស្កាត់​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ ការប្រើប្រាស់​បណ្ដាញ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចែករំលែក​ព័ត៌មាន​ជា​ដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ជាមួយ​នឹង​ការគាំទ្រ និង​ការចូលរួម​ពី​សមាជិក​ទាំងអស់ យើង​នឹង​អាច​សម្រេច​គោលដៅ​រួម​ក្នុង​ការលុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ពី​តំបន់​របស់​យើង​។ គួរបញ្ជាក់​ថា​នៅក្នុង​មួយឆ្នាំ​២០២៣ កន្លងទៅ ព័ត៌មាន​ក្លែងក្លាយ​ជាង ៣០០០ ត្រូវបាន​កត់ត្រា​ទុក​ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​បំភ្លៃ​ការពិត​ដើម្បី​ញុះញង់​និង​បង្កើត​ឱ្យមាន​ការភាន់ច្រឡំ និង​បង្ក​ធ្វើឱ្យ​សង្គម​ចលាចល​ផ្សេងៗ​ដើម្បី​ក្រុម​ជ្រុលនិយម​ប្រើប្រាស់​ជា​លេស ឈានដល់​ការផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​តាម​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល