ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​គ​មនាគ​មន៍​ម៉ាឡេស៊ី​ឯកភាព​សហការ​រួម​គ្នា​លើ​គំនិត​ផ្តួចផ្តើម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ព័ត៌មាន​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​គ​មនាគ​មន៍​ម៉ាឡេស៊ី​ឯកភាព​សហការ​រួម​គ្នា​លើ​គំនិត​ផ្តួចផ្តើម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ព័ត៌មាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រី​ក្រសួង​គ​មនា​គន៍​នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុងអំឡុងពេល​នៃ​ដំណើរ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លេីក​ទី​២២ និង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៩ (19th Asia Media Summit) រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ក្រសួង​គ​មនាគ​ន៍​នៃ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ក្របខណ្ឌ​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​គ្នា​នឹង​គ្នា​ជាពិសេស​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​របស់​ម៉ាឡេស៊ី BERNAMA ក៏​ដូចជា​កិច្ច​សហការ​ជាមួយ​វិទ្យុ​ផងដែរ​។ ជាងនេះទៅទៀត រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​លើ​កិច្ចការ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ដើម្បី​ធ្វើឱ្យមាន​សុវត្ថិភាព​ព័ត៌មាន​សម្រាប់​អ្នកប្រើប្រាស់​។

​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​ក៏បាន​ឯកភាព​សហការ​រួមគ្នា​ផ្តួចផ្តើម​គំនិត​លើ​ការពង្រឹង​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ព័ត៌មាន សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​ធ្វើការ​រួមគ្នា​ដើម្បី​អំពាវនាវ​ដល់​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន ចូលរួម​ជាមួយ​កម្ពុជា និង​ម៉ាឡេស៊ី ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល