ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើ​ក​វេទិកាសាធារណៈ នៅ​សង្កាត់​វាលវង់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​

ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើ​ក​វេទិកាសាធារណៈ នៅ​សង្កាត់​វាលវង់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម អញ្ជើញ​បើ​ក​វេទិកាសាធារណៈ ដើម្បី​ពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៧ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​វត្ត​បទុម​រតនៈ ដីដុះ ស្ថិតក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​

​ក្នុង​អង្គ​វេទិកា​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ការឆ្លើយតប​ចំពោះ សំណើរ សំណូមពរ និង​កង្វល់ ចំនួន​៨ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន លើកឡើង រួមមាន បញ្ហា​ស្ថាបនា​ប្រព័ន្ធ​លូ ដែល​ប៉ះពាល់​ដល់​ផ្លូវ​ធ្វើ​ដំណើរ បញ្ហា​កកស្ទះ​ចរាច​រណ៍​នៅ​គល់​ស្ពាន​គី​ហ្សូ​ណា បញ្ហា​សេវាកម្ម​ទឹកស្អាត បញ្ហា​ទឹក​លិច​ក្រោមផ្ទះ សុំ​កសាង​ប្រព័ន្ធ​លូ​រំដោះ​ទឹក ។ ល​។ ដែល ត្រូវបាន​ដោះស្រាយ​នៅនឹងកន្លែង​តែម្ដង​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ គឺ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​មួយ និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អទិភាព​ទាំង ៩ ចំណុច និង​វិធានការ​គន្លឹះ​ទាំង​៥ សំដៅ​ឆ្ពោះទៅ​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការលើក​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា ដើម្បី​ឆ្លុះបញ្ចាំង​នៃ​ការដាក់ចេញ​នូវ​គោលនយោបាយ​នោះ គឺ​ត្រូវការ​មតិយោបល់​ព និង​ការវាយតម្លៃ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់មកវិញ ចង់ដឹងថា​តើ លទ្ធផល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​ពី​គោលនយោបាយ​នោះ​កម្រិតណា​។ ដូច្នេះ​ដើម្បី​ថ្នាក់ដឹកនាំ អាច​វាស់​ស្ទង់​ផ្ទៀងផ្ទាត់ ពី​លទ្ធផល​នោះ​បាន គឺ​ត្រូវ​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​វេទិកា​សាធារណៈ ។​

​ជាមួយគ្នានេះ ចំពោះ​ការអនុវត្ត​ការងាររដ្ឋបាល របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល ផ្ដោត​សំខាន់​ទៅលើ​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ពាក់ព័ន្ធ​ទៅនឹង​ការផ្ដល់សេវា ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍន៍ ជាពិសេស​ផ្ដោតទៅលើ​ការងារ ដែល​បម្រើ​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ផងដែរ ៕

 


 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល