ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

វត្ត​គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​ពិធីបុណ្យ​ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក មក​តម្កល់​នៅ​វត្ត គី​រី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)

វត្ត​គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​ពិធីបុណ្យ​ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក មក​តម្កល់​នៅ​វត្ត គី​រី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​យើងខ្ញុំ​ព្រះករុណា​អាត្មាភាព ព្រះចៅអធិការ អាចារ្យវត្ត គណៈកម្មការ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​
​គិរី​សុវណ្ណារ៉ា​ម (​ហៅ​វត្ត​វាល​ព្រះ​) ភូមិ​វាល​ព្រះ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម មាន​កិត្តិយស​សូម​គោរព​និង​និមន្ត​យាង​ព្រះករុណា សម្ដេច​ទ្រង់ ឯកឧត្តម លោកជំទាវ លោក​លោកស្រី​អ្នកនាង​កញ្ញា ឧបាសក​ឧបាសិកា សប្បុរសជន ញោមញាតិ​គ្រប់​មជ្ឈដ្ឋាន​ជិត​ឆ្ងាយ ទាំងអស់ អញ្ជើញ​ចូលរួម​កម្មវិធី​បុណ្យ ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក​មក​តម្កល់​នៅ​វត្ត​វាល​ព្រះ ឱ្យបាន​ច្រើន​កុះករ ដើម្បី​ចូល​ចាប់មគ្គផល​ព្រមទាំង ត្រេកអរ​អនុមោទនា​បុណ្យ​ទៅ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​។​

​កម្មវិធី​បុណ្យ​
​ថ្ងៃអាទិត្យ ៦ កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ​២០២៤
_ វេលា​ម៉ោង​១.០០ រសៀល ជួបជុំ​ពុទ្ធបរិស័ទ នមស្សការ​ក្រុង​ពាលី​
_ វេលា​ម៉ោង ២.០០ រសៀល ជួបជុំ​ពុទ្ធបរិស័ទ នមស្សការ​ចម្រើន​ព្រះ​បរិត្ត​
_ រសៀល​ម៉ោង ៣.០០ នាទី​ល្ងាច ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវកិត្តិយស អញ្ជើញ​ទទួលទាន​ហ៊ុច​ភោជនី​អាហារ​

+ លុះ​ព្រឹក​ឡើង​ថ្ងៃ​ចន្ទ ៧ កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី ៩ ខែ​ឆ្នាំ​ដដែល​
_ វេលា​ម៉ោង ៧.០០ ព្រឹក ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​
_ វេលា​ម៉ោង ៨.០០ ព្រឹក អភិសេក​ព្រះពុទ្ធដិមា​ករ​
_ វេលា​ម៉ោង ៩.០០ ព្រឹក រាប់បាត្រ​និង​
​វេរ​ភក្តាហារ​ប្រគេន​ព្រះសង្ឃ​និង​ដា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​អ្នក​ផ្ដើមបុណ្យ​
១. ឧបាសក ស៊ីន វ៉ឹង​យីន (​នាំយក​ព្រះអង្គ​ធំ​មក​តម្កល់​១​ព្រះអង្គ​)
២. ឧបាសិកា ឌី ក្រិ​: (​នាំយក​ព្រះអង្គ​បិណ្ឌបាត​១​ព្រះអង្គ​)
៣. ឧបាសក ទុយ ហឺ​ង និង​
​ឧបាសិកា ឌី ក្រុន​
(​នាំយក​ព្រះអង្គ​បិណ្ឌបាត​១​ព្រះអង្គ​)
​ក្នុងនាម​យើង​ខ្ញុំព្រះករុណា​អាត្មា​ភាព ព្រះចៅអធិការ អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត គី​រី​សុ​វណ្ណា​រាម (​ហៅ​វត្ត​វាល​ព្រះ​)
​សង្ឃឹមទុក​ជាមុន​ថា​: ព្រះករុណា សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​លោកស្រី អ្នកនាង​កញ្ញា ញោម​ញាតិ គ្រប់​មជ្ឈដ្ឋាន​ជិត​ឆ្ងាយ ទាំងអស់ ហ្នឹង បាន​ចូលរួម​យ៉ាង​អធិក​អធម្ម​កុះករ និង​មាន​សទ្ធា​ជ្រះថ្លា​ជួយ​ចាប់​មគ្គផល កុសលផល​បុណ្យ នៅក្នុង​កម្ម​ពិធីបុណ្យ ដង្ហែ​ព្រះពុទ្ធ​ដី​មាករ​
​មក​តម្កល់​នៅ​វត្ត​គិរី​សុ​វណ្ណា​រាម ហៅ​វត្ត​វាល​ព្រះ​) យើងខ្ញុំ​នេះ​ជាក់​ជាមិនខាន ។​
​សូម​អរ​ព្រះ​គុណ​និង​អរគុណ
​ព្រះចៅអធិការ​វត្ត គី​រី​សុ​វណ្ណា​រាម​
(​ហៅ​វត្ត​វាល​ព្រះ​)
​លេខ​ទូរ​សព្ទ 0712660704
​អាចារ្យវត្ត គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​លេខ​ទូរ​សព្ទ​:0717723396

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល