ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​ក្រុង​ពាលី បើ​កការដ្ឋាន​សាងសង់​ថ្នាល បណ្ដុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ នៅ​ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​ក្រុង​ពាលី បើ​កការដ្ឋាន​សាងសង់​ថ្នាល បណ្ដុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ នៅ​ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ​៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​ស្ថានីយ៍​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ ស្ថិតនៅ​ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃអាទិត្យ ៦​កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប៉ែន កុសល្យ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​, លោកស្រី Alissar Chaker តំណាង​ប្រចាំ​ប្រទេស​របស់​UNDP, កញ្ញា សម្បត្តិ មុនី​វរ​លក្ខណ៏ តំណាង​ក្រុមហ៊ុន​កូកាកូឡា​, ឯកឧត្តម លោកជំទាវ លោក លោកស្រី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​តាម​ស្រុក​ទាំង​៧ នៃ​ខេត្ត​ត្បូងឃ្មុំ​, ប្អូនៗ​សិស្សានុសិស្ស កាយរិ​ទ្ឋ កាកបាទ​ក្រហម ស​.​ស​.​យ​.​ក និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ក្រសួង​បរិស្ថាន បាន​ផ្តួចផ្តើម​ការសាងសង់​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ដំបូង​គេ​បំផុត​នៅ​កម្ពុជា លើ​ទំហំ​ដី​ជាង​៣​ហិកតា ដែល​មាន​សមត្ថភាព​ផលិត​កូន​ឈើ​ប្រមាណ​ជាង ១​លាន​ដើម​ក្នុង​១​ឆ្នាំ និង​ជា​ថ្នាល​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​។ ថ្នាល​បណ្តុះ​កូនឈើ​ទី​១​នេះ សាងសង់​ឡើង​ស្ថិតក្នុង​ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ដោយ​ថវិកា​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ក្រុមហ៊ុន កូកា​-​កូ​ឡា កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា «​ការដាំ​ដើមឈើ ក៏​ជា​ការដាក់ទុន​មួយ​ផង​ដែរ​នៅ​ក្នុង​ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​ការជំរុញ​ការលើកកម្ពស់​អព្យាក្រឹត​កាបូ​ន​»​។ ថ្នាល​បណ្តុះ​កូនឈើ​នេះ​រួមចំណែក​ដល់​ការចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ឲ្យបាន​ច្រើន សំដៅ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ធ្វើឲ្យ​កម្ពុជា​មានភាព​បៃតង​ស្រស់ស្អា​ត​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការផ្តួចផ្តើម​បង្កើត​ស្ថានីយ៏​ថ្នាល​បណ្តុះ​កូន​ឈើថ្នាក់​តំបន់ នៅ​ខេត្ត​ចំនួន​៥ ដែល​គ្របដណ្តប់​ទៅ​ដោយ​ភូមិសាស្ត្រ​សម្រាប់​ដាំ​ដុះ ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ ដែល​រួមមាន​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ ខេត្តសៀមរាប ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ត្បូងឃ្មុំ​នេះ​ផ្ទាល់ ដែល​មាន​សមត្ថភាព​ផលិត​កូនឈើ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ និង​សាធារណៈ ជូន​ដោយ​ឥតគិតថ្លៃ នៅ​ទូទាំង​ប្រទេស​។

​លោកស្រី Alissar Chaker តំណាង​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) នៅ​កម្ពុជា បាន​ថ្លែងថា UNDP គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុងតែ​អនុវត្ត​ក្រោម​យុទ្ធសាស្ត្រ​ស្តារ​ព្រៃឈើ​ជាតិ​ឡើងវិញ ដែល​មាន​គោលបំណង​ដាំ​ដើមឈើ​ចំនួន​១​លាន​ដើម ក៏ដូចជា​អនុសាសន៍​ក្នុង​គោលនយោបាយ​ការចូលរួមចំណែក ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តី​ការប្រែ​ប្រួល​អាកាសធាតុ (NDC) និង​គោលដៅ​អព្យាក្រឹត​កាបូន​។ កន្លងមក UNDP បាន​គាំទ្រ​រាជរដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន ក្នុង​ការបង្កើត​គោលនយោបាយ និង​ក្របខណ្ឌ​សំខាន់ៗ ដូចដែល​បាន​រៀបរាប់​ខាងលើ សម្រាប់​ការអនុវត្ត​របៀបវារៈ​អាកាសធាតុ​របស់​ជាតិ និង​បន្ត​ការរួមចំណែក​ចំពោះ​មហិច្ឆតា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការសម្រេច​បាន​គម្រប​ព្រៃឈើ​ចំនួន​៦០​ភាគរយ នៅ​ឆ្នាំ​២០៥០​។​

​កញ្ញា សម្បត្តិ មុនី​វរលក្ខណ៍ នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​ក្រុមហ៊ុន​កូកា​- កូឡា​កម្ពុជា បានបញ្ជាក់​ថា ការ​ចូល​រួមចំណែក​ជា​ផ្នែក​មួយ​នៃ​គម្រោង​នេះ តាមរយៈ​ការផ្តល់ជូន​ប្រព័ន្ធ​ស្រោចស្រព​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​បំពាក់​នៅ​ទីតាំង​ថ្នាល​បណ្តុះ​កូនឈើ ពោល​គឺ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដែល​កាត់បន្ថយ​ការបំពុល​បរិស្ថាន ដើម្បី​បណ្តុះ​កូនឈើ ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​របស់​ក្រសួង​បរិស្ថាន​ទាំង​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ កញ្ញា បាន​ថ្លែងថា ការរៀបចំ​នា​ថ្ងៃនេះ ក៏​ជា​សក្ខីភាព​នៃ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ក្រសួង​បរិស្ថាន ភ្នាក់ងារ UNDP និង​វិស័យ​ឯកជន​។ លើសពី ភាព​ជា​ដៃគូ ស្ថានីយ៍​នេះ ស​បញ្ជាក់​ពី កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​សម្រាប់​អនាគត​បៃតង និង​ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជា​ផង​ដែរ​។​

​ជាថ្មី​ម្តងទៀត​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​កម្មវិធី​អភិវឌ្ឍ​ន៏​សហប្រជាជាតិ UNDP និង​ក្រុមហ៊ុន​កូកាកូឡា ដៃគូរ​អភិវឌ្ឍ​ន៏ និង​គ្រប់​ភាគី​ពាក់ព័ន្ឋ​ទាំងអស់ ដែល​បាន​គាំទ្រ​ទាំង​បច្ចេកទេស និង​ធនធាន ថវិកា​ក្នុង​ការរៀបចំ និង​កសាង​ស្ថានីយ៏​ថ្នាល​បណ្តុះ​កូនឈើ និង​ចែក​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​។

​មុន​នឹង​បញ្ចប់​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ រួម​គ្នា​បំផុស​ចលនា​ដាំ​ដើមឈើ​ឱ្យបាន​ទូលំទូលាយ ដើម្បី​បង្កើន​ស្មារតី​ស្រឡាញ់​ធម្មជាតិ កាត់​បន្ថយកម្តៅ និង​ការពារ​បរិស្ថាន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល