ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ប្រជាពលរដ្ឋ ចោទ​អាជ្ញាធរ និង​ជំនាញ​ឃុបឃិត​គ្នា​យក​ដី​ពួកគាត់​ជិត​៤០​ហិកតា ធ្វើ​ជា​ទីលាន​ចាក់សំរាម​

ប្រជាពលរដ្ឋ ចោទ​អាជ្ញាធរ និង​ជំនាញ​ឃុបឃិត​គ្នា​យក​ដី​ពួកគាត់​ជិត​៤០​ហិកតា ធ្វើ​ជា​ទីលាន​ចាក់សំរាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះវិហារ​៖ ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ចោទ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ថា​បាន​ឃុបឃិត​គ្នា​យក​ដី​របស់​ពួកគាត់​ទំហំ​ជិត​៤០​ហិកតា ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​នោះ ដាក់​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ជា​ទីលាន​ចាក់​សំរាម ហើយ​នៅ​សេសសល់​លុយ​យកលុយ​ដាក់​ហោប៉ៅ ដោយ​មិន​មាន​ធ្វើ​ការដោះស្រាយ​គោលនយោបាយ​អ្វី​ឱ្យ​ប្រជាពលរដ្ឋ ទាំង​១០​គ្រួសារ​នោះ​ឡើយ​។​

​បើ​យោង​តាម​ប្រភពពីរ​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ទីតាំង​ដី​ទីលាន​ចាក់​សំរាម​ដែល​មាន​ទំហំ​ជិត​៤០​ហិកតា​ជាង មាន​ការពាក់ព័ន្ធ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​រស់នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេ ស្រុក ត្បែងមានជ័យ នឹង​បាន​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​លើ​ទីតាំង​ដី​នោះ​។ បច្ចុប្បន្ន​រដ្ឋបាល ស្រុក​ត្បែងមានជ័យ បាន​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​យក​ទៅ​ធ្វើ​ជា​ទីលាន​ចាក់សំរាម​របស់​ស្រុក​ទៅវិញ​។ ទង្វើរ​របស់​អាជ្ញាធរ​ធ្វើ​នេះ ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា​នឹង មាន​ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​ស្រុក​ជាមួយ​ជន​ខិលខូច​ឆ្លៀត​ឱកាស​ក្នុង​ការ​កេងចំនេញ​ដើម្បី​ផលប្រយោជន៍​បក្ខពួកនិយម​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​បង្ហើប​ឱ្យដឹងថា ដី​ទីលាន​ចាក់សំរាម​បាន​ក្លាយទៅជា​ដី​របស់​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដោយ​ពុំ​មាន​ការហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ស្រុក​ត្បែង​មាន​ជយ័​ឡើយ ។​

​ជាមួយគ្នានេះ លោក យ៉ាន់ ប៊ុន​សឿង នាយ​ការិយាលយ័​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រការ បាន​បញ្ជាក់​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា នេះ​ថា ទីតាំង​ដី​ទីលាន ចាក់សំរាម​មាន​ទំហំ​តែ​ជិត​២០​ហិកតា​តែ​ប៉ុណ្ណោះ ដែល​បាន​ប្រជុំ​ឯកភាព​គ្នា​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជំនាញ​នឹង​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជយ័ ខេត្ត​ព្រះវិហារ ។​

​ចំណែក​លោក នុត សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល ស្រុក​ត្បែងមានជ័យ​និង​ជា​ប្រធាន​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក​ពាក់ព័ន្ធ​នឹង​ដី​ខាងលើ​បលោក​អោយទៅ​សួរ​លោក សុខ ចាន់​មុន្នី​រិទ្ធ ទៅ​ហើយ​ក៏​បិទ​ទូរ​សព្ទ​បាត់ទៅ​។​

​ដោយឡែក លោក សុខ មុន្នី​រិទ្ឋិ អភិ​បា​រង​ស្រុក​ត្បែង​មាន​ជយ័ បានឲ្យដឹងតា​មទូរស័​ព្ទ​នៅ​ព្រឹក​ថ្ងៃ​នេះ​ដែរ​ថា ដី​ចាក់​សំរាម​មាន​ទំហំ​ជិត​៣០​ហិកតា ជា​ដី​របស់​រដ្ឋ​ត្រៀម​ទុក​សម្រាប់​ពង្រីក​ធ្វើ​អ្វី​ផ្សេងៗ​ទៀត តែ​ត្រង់​ថា​ដី​នោះ​ត្រូវបាន​គេ​ឈូស​ឆាយ​យក​ធ្វើ​អ្វី​លោក​មិន​បានដឹង​ទេ​។

​ទីតាំង​ដី​ចាក់​សំរាម បើសិន​អាជ្ញាធរ​ស្រុក​ត្បែង​មាន​ជយ័ នៅតែ​បណ្តែតបណ្តោយ​អោយ​ជន​ឆ្លៀត ឱកាស​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បែបនេះ​ច្បាស់​ណាស់​ថា​នឹង​ក្លាយជា​ដី​ក​ម្មសិ​ទ្ឋ​ឯកជន ថ្ងៃក្រោយ​ទោះ​ចង់​បង្ក្រាប​ក៍​ឥតប្រយោជ​ដែរ ព្រោះ​អង្ករ​ក្លាយទៅជា​បាយ​ទៅហើយ ។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ថា​ទីលាន​ចាក់សំរាម​មាន​៤០​ហិកតា​តែ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ​ថា​មាន​៣០​ហិកតា​ចំណែក​មន្ត្រី​បរិស្ថាន​ថា​មាន​២០​ហិច​តា​តាម​ការបញ្ជាក់​ខាងលើនេះ​គឺ​ខុស​គ្នា​ទាំងស្រុង​។​តាម​ការសង្ស័យ​របស់​ប្រជាពលរដ្ឋ​ថា​មានអី​លាក់បាំង​នៅ​ពីក្រោយ​ខ្នង​ហើយ​មើលទៅ​។​បានជា​និយាយ​ខុស​គ្នា​ទាំងស្រុង​រវៀង​ប្រជាពលរដ្ឋ​និង​មន្ត្រី​សាលាស្រុក​និង​មន្ត្រី​បរិស្ថាន​យ៉ាង​ដូច្នេះ​។​

​ករណី​ទីតាំង​ដី​ទីលាន​ចាក់សំរាម​ខាងលើ​មាន​តែ​ឯកឧត្តម គីម រិទ្ឋី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​ទេ ដែល​អាច​ប្រើ​កណ្តាប់ដៃ​ដែក​បង្ក្រាប​ជន​ឆ្លៀតឱកាស​នេះ​បាន​បើ​បណ្តែតបណ្តោយ​ច្បាស់​ណាស់​ក្រុម​ជនខិលខូច​ដែល​លួច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះ បំផ្លិចបំផ្លាញ​ដី​របស់​រដ្ឋ​ជាក់​ជា​មិនខានឡើយ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័ ប្រសិនបើ​យល់ថា​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​មិន​ពិត ឬ​មាន​ឯកសារ​ណាមួយ​បញ្ជាក់​មក​នោះ​អ​អង្គភាព​សារព័ត៌មាន​យើង​នឹង​ចុះផ្សាយ​បំភ្លឺ​ជូន​ដើម្បី​ឆ្លុះបញ្ចាំង​ពីរ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល