ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​បង្ហាញ​ភាព​ស្ញប់ស្ញែង​ចំពោះ​កម្លាំង​សាមគ្គី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​បរិច្ចាគ​ថវិកា​រួម​ចំណែក​គាំទ្រ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​បណ្តោយ​តំបន់​ព្រំដែន​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​ការរួមចំណែក​នេះ ថា​ជា​ការបង្ហាញ​ច្បាស់​នូវ​ទឹកចិត្ត​ខ្វល់ខ្វាយ និង​ឈឺឆ្អាល​ប្រកប​ដោយ​វិជ្ជមាន​របស់​ប្រជាពលរដ្ឋ ចំពោះ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា និង​បាន​បន្ថែមទៀតថា ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន គឺ​គ្មាន​ជនជាតិ​ណា ឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់​ជាតិ​មាតុភូមិ ចង់​ឃើញ​ភាព​រីកចម្រើន​ក្រោម​ម្លប់​សុខសន្តិភាព ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​នោះឡើយ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​ដែរ​ថា កន្លងមក និង​ថ្មីៗ​នេះ​ទៀត អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅប្រទេស រួម​ទាំង​ដៃ​ជើង ប្រកប​ដោយ​មនោគមវិជ្ជា​នយោបាយ​បំផ្លាញ​ផលប្រយោជន៍​ជាតិ បាន​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បង្ក​អសន្តិសុខ ដោយ​ជ្រក​ក្រោមលេស​ខ្វល់ខ្វាយ​មិន​សម​ហេតុផល ទាំង​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន ជាប់​ប្រទេស​ឡាវ និង​វៀតណាម​។

​ទន្ទឹម​នឹង​ចាត់ទុក​សកម្មភាព​ក្រុមប្រឆាំង​ជ្រុលនិយម ថា​ជា​ការធ្វើ​នយោបាយ​តាម​របៀប​ស្មោក​គ្រោក ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អំពាវនាវ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​បន្តវេន ដោយ​សង្កត់ធ្ងន់​ទៀត​ថា គ្មាន​រដ្ឋាភិបាល​ណា ចំណាយ​ធនធាន​ទៅ​អភិវឌ្ឍន៍​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​បរទេស ហើយ​ក៏​គ្មាន​អ្នកដឹកនាំ​ណា ដឹកនាំ​ប្រទេស នាំឱ្យ​បាត់បង់​ទឹក​ដី​នោះ​ដែរ​។

​សូមបញ្ជាក់​ថា ការ​ថ្លែង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីតមន្ត្រី​ចូលនិវត្តន៍ នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុងនាម​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អតីត​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​រួមចំណែក​បំពេញការងា​រ​បម្រើ​ជាតិ និង​ប្រជាជន ជា​ពិសេស​ការពា​រសុខ​សន្តិភាព និង​អភិវឌ្ឍន៍​ជាតិ​គ្រប់​ដំណាក់កាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល