ទាន់ហេតុការណ៍
លោក ឃីម រដ្ឋា ប្រធាន អង្គភាព រដ្ឋា រស្មី​ស្ទឹងត្រង់ អញ្ជើញ​ចូលរួម កិច្ចប្រជុំ​តម្រង់ទិស​ស្តីពី​ការអនុវត្ត​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ជំហាន​ទី​២ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា - លោក​បណ្ឌិត ឃីម រដ្ឋា និង លោក យ៉េង សុធា និង​ភរិយា សហការ​ជាមួយ​និង​តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដឹកនាំ​អំណោយ​សប្បុរសធម៌ របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ ចែក​ជូន​ប្អូនប្រុស​ពិការភាព​ខ្វិន​ជើង​តាំង​ពី​កំណើត នៅ​ភូមិ​លេខ​២ ឃុំ​ប្រាសាទ ស្រុក​ស្អាង - ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​! - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​ស្វាយរៀង​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ប្តេជ្ញា​លុបបំបាត់ Scame Online ក្នុង​មូលដ្ឋាន​ឲ្យអស់ ដើម្បី​ចូលរួម​លើក​មុខមាត់​ប្រទេស និង​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ស្រាវជ្រាវ​ - អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាព​ស្ទាត់ជំនាញ នៃ​កម្លាំង​ប្រតិបត្តិការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយសារ​មាន​គ្រូ​បង្គោល​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ប្រៀប​ដូច​កាំបិត​រណា​ត្រូវការ​សំលៀង​ទើប​មុត​! - លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម - លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..!
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ដល់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ របស់​ក្រុម​គ្រូពេទ្យ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ក្នុង​ស្រុក​ពាម​រក៍​។​

​ក្នុង​នាម​ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា និង​ជំនួសមុខ​ឱ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពាម​រក៍ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ពិសេស​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​របស់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ដំណើរការ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ ក៏​ដូចជា​បណ្តា​ក្រុង ស្រុក​ដទៃ​ទៀត​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ឯកឧត្តម លោកជំទាវ ជា​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ស្រុក​ពាម​រក៍ ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខ្នះខ្នែង​ជួយ​សម្របសម្រួល និង​រៀបចំ​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​នៅក្នុង​ស្រុក​ពាម​រក៍​។ សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ សបញ្ជាក់​ឱ្យឃើញ​ពី​ការចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​បំផុត​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល