ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​

សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម​បណ្ឌិត សុខ ចាន់​ភក្តី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី បើក​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​លើ​ក​ទី​៤ ជូន​សិក្ខាកាម ចំនួន ៦៨៤​នាក់​, ដែល​មាន​ការចូលរួម​ពី ឯកឧត្ដម​បណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គ​ព្រះរាជអាជ្ញារង នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ ,​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន​វឌ្ឍន​:​ប្រូ​វើរី លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្ក​បណ្តុះបណ្តាល​នា​ព្រឹក​នេះ ឯកឧត្តម​បណ្ឌិត សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មានមតិ​សំណេះសំណាល និង​ផ្តាំផ្ញើរ​ទៅ​សិក្ខាកាម​ទាំង​៦៨៤​រូប ដែល​បាន​ចូលរួម ត្រូវតែ​ព្យាយាម​ក្រេប​យក​នូវ​ចំណេះដឹង ពី​គ្រូឧទ្ទេស​ដែល​មាន​បទពិសោធ​ន៏​យូរ​ឆ្នាំ គ្រាន់​ទុកជា​ស្ពាន និង​ជា​យាន្ដ ផ្ដល់​ជា​ចំណេះដឹង និង​ជំនាញ ឱ្យ​សិក្ខាកាម​យក​ទៅ​ប្រើប្រាស់ ប្រកប​ដោយ​ភាពល្អប្រសើរ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ទៅ​អនាគត​។​

​ឯកឧត្ដម​បណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​កិត្ដិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ធ្វើ​ការកោតសរសើ​រ ចំពោះ​សមាគម​សារព័ត៌មាន ដែល​បាន​រួម​គ្នា​បង្កើតឡើង​នូវ​ឱកាស សិក្សា និង​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ជូន​អ្នកសារព័ត៌មាន ក៏ដូចជា សិស្ស និស្សិត និង​មន្ដ្រីរាជការ ហើយក៏​ជា​ការចូលរួម​ក្នុង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា លើ​វិស័យ​សារព័ត៌មាន​។​

​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ថ្លែង​ប្រាប់​អោយដឹងថា វគ្គ​បណ្តុះបណ្តាល​ពិសេស​លើក​ទី​៤ ក្រោម​ប្រធានបទ «​មូលដ្ឋានគ្រឹះ​គ្រប់គ្រង​ព័ត៌មាន​បែប​ឌីជីថល​» គឺ​បាន​លើកយក នូវ​មេរៀន​ដែល​ជា​ការឆ្លើយតប យ៉ាងសំខាន់ លើ​វិស័យ​ព័ត៌មាន និង​ព័ត៌មានវិទ្យា លើ​ការគ្រប់គ្រង​សណ្ដាប់ធ្នាប់​ព័ត៌មាន និង​បាន​បង្ហាញ​ឱ្យឃើញ​ពី​ទិដ្ឋភាព នៃ​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ក្នុង​ការទទួលយក​ព័ត៌មាន ក្របខ័ណ្ឌ​ច្បាប់ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​ឌីជីថល និង​ដើម្បី​ជា​ការផ្ដល់​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ទុកជា​ទុន​សម្រាប់​សិក្ខាកាម ក៏ដូចជា​អ្នកសារព័ត៌មាន​អាច​រក្សាទុក ដើម្បី​ធ្វើ​ការអនុវត្ត​លើ​វិស័យ​សារព័ត៌មាន ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។​
​លោក​បណ្ឌិត​បាន​បន្ដ​ទៀត​ថា វគ្គ​បណ្ដុះបណ្ដាល​នាឱកាស​នេះ គឺ​ទទួលបាន​ការគាំទ្រ និង​ការលើកទឹកចិត្ត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្ដម នេត្រ ភ​ក្ដ្រា រដ្ឋមន្ដ្រី ក្រសួង​ព័ត៌មាន និង​បាន​ផ្ដល់​នូវ​កិត្ដិយស​ធ្វើ​បទ​បង្ហាញផ្ទា​ល់​ជូន សិក្ខាកាម ចំនួន​៦៨៤​នាក់​ផង​ដែរ​។

​គួរ​រំលឹក​ផងដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​ពិសេស​លើក​ទី​៤ នេះ ត្រូវបាន​រៀបចំឡើង​ដោយ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា និង​សមាគម សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ និង​រួម​សហការ​រៀបចំ​ពី សមាគម​សារព័ត៌មាន​គេហទំព័រ​កម្ពុជា សមាគម​អ្នកសារព័ត៌មាន​យុវជន និង​សមាគម​អ្នកសារព័ត៌មាន​មាគ៌ា​សន្ដិភាព និង​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​បរិស្ថាន ព្រមទាំង​មាន​ការចូលរួម​ឧបត្ថម្ភ​ធំ​លើ​ការសម្រួល​កម្មវិធី​ពី​សំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន VATTANAC BREWERY ផងដែរ​។​

  

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល