ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ថ្នាល​«​បណ្តុះ​កូនឈើ​»​ខ្នាត​ធំ​ទី​១​នៅ​កម្ពុជា​សម្រេច​ការសាងសង់​បាន​២០​ភាគរយ

ថ្នាល​«​បណ្តុះ​កូនឈើ​»​ខ្នាត​ធំ​ទី​១​នៅ​កម្ពុជា​សម្រេច​ការសាងសង់​បាន​២០​ភាគរយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ចាប់ផ្តើម​សាងសង់ នា​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​បាន​២០% ហើយ គិត​មក​ទល់​ពេល​នេះ​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងអំឡុងពេល​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៨ ខែតុលា ឆ្នាំ​២០២៤ បាន​ថ្លែងថា ថ្នាល​បណ្តុះ​កូនឈើ​ខ្នាត​ធំ​នេះ បាន​បំពាក់​ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្ត ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត ដើម្បី​ឱ្យ​ក្លាយជា​ថ្នាល​បណ្តុះ​កូនឈើ​គំរូ​មួយ​នៅ​កម្ពុជា​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​បញ្ចាក់​ថា ការ​សាសង់​គ្រោង​នឹង​ឈាន​ទៅ​បញ្ចប់​នា​ពេល​ឆាប់ៗ​ខាងមុខ និង​ចូលរួម​បណ្តុះ​កូនឈើ​នៅទីនេះ​បាន​ជាង​១​លាន​ដើម ឆ្ពោះ​ទៅ​សម្រេច​តាម​ផែនការ របស់​រាជរដ្ឋាភិបាល ដែល​មាន​ទស្សនវិស័យ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​សាសង់ យកចិត្តទុកដាក់​លើ​គុណភាព​នៃ​សំណង់ បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតប​នឹង​ភាព​បៃតង ដូចជា​គម្រោង​តំបន់​រុក្ខជាតិ ស្រះ​ទឹក សាល​សហ​សិក្សា សម្រាប់​សិស្ស និស្សិត​សិក្សា​ស្រាវជ្រាវ​ផងដែរ​។

​សូមបញ្ជាក់​ថា ថ្នាល​បណ្ដុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ ក្នុង​ខេត្ត​ត្បូងឃ្មុំ ទំហំ​ដី​ចំនួន​ជាង​៣​ហិកតា និង​ត្រូវបាន​សាងសង់ឡើង ក្រោម​ការគាំទ្រ​ថវិកា របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ក្រុមហ៊ុន កូកា​-​កូ​ឡា កម្ពុជា រួមជាមួយ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែល​បាន​ចូលរួម​បណ្តុះ​ផ្នត់គំនិត​ពន្លក «​បៃតង​» ស្រប​តាម​ផែនទី​បង្ហាញផ្លូវ យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សសរស្តម្ភ​៣​គឺ ស្អាត បៃតង និង​ចីរភាព​។ បន្ទាប់​ពី​ការបង្កើត​ថ្នាល​បណ្តុះ​កូនឈើ​ទី​១​នេះ ក្រសួង​បរិស្ថាន បាន​បោះជំហាន​បន្ថែមទៀត ពោរពេញ​ដោយ​ថាមពល ជំរុញ​ឱ្យ​មាន​ការចូល​រួម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ​ខ្នាត​តំបន់ នៅក្នុង​ខេត្ត​ចំនួន​៤​ទៀត គឺ​នៅ​ខេត្ត​មណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និង​កោះកុង​។

​ឯកឧត្តម​បណ្ឌិត អ៊ាង​សុផល្លែត បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពី​ប្រជាពលរដ្ឋ​ទាំងអស់ រួម​គ្នា​ដាំ​ដើមឈើ​ដាំ​ឱ្យបាន​ច្រើន ក៏ដូចជា​ជួយ​ថែរក្សា​ការពារ​សម្បត្តិ​ធម្មជាតិ នៅតាម​តំបន់ការពារធម្មជាតិ និង​កុំ​កាប់​ដើមឈើ ដើម្បី​ទុកជា​ម្លប់ និង​ទទួលបាន​ខ្យល់​បរិសុទ្ធ​សម្រាប់​ដកដង្ហើម​។ «​ការដាំ​ដើមឈើ ក៏​ជា​ការដាក់ទុន​មួយ​ផង​ដែរ​នៅ​ក្នុង​ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​កម្ពុជា​មាន​ភាព​បៃតង​ស្រស់ស្អាត និង​ការជំរុញ​ការលើកកម្ពស់​អព្យាក្រឹត​កាបូ​ន​» ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន មានប្រសាសន៍​បន្ថែម​ទៀត​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល