ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អភិបាលខេត្ត​ស្វាយរៀង​ស្នើ​និយោជក កម្មករ និយោជិត និង​ផ្នែក​ពាក់ព័ន្ធ​រួម​សាមគ្គីភាព​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​

អភិបាលខេត្ត​ស្វាយរៀង​ស្នើ​និយោជក កម្មករ និយោជិត និង​ផ្នែក​ពាក់ព័ន្ធ​រួម​សាមគ្គីភាព​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តស្វាយរៀង ៖ អភិបាលខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍​សា បាន​ស្នើ​ដល់​និយោជក កម្មករ​និយោជិត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​រួម​ ។​

​ការលើកឡើង​បែប​នេះ​របស់ លោក ប៉េង ពោធិ៍​សា ធ្វើ​ទ្បើង​នា​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកបដោយ​ចីរភាព​និង​ភាព​ធន់​» និង​ពិធី​ប្រគល់​ប័ណ្ណសរសើរ​ជូន​សហគ្រាស គ្រឹះស្ថាន​ដែលមាន​ស្នាដៃ​ល្អ ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀន​នៅ​កន្លែងធ្វើការ ប្រចាំឆ្នាំ​២០២៤ ក្រោម​វត្តមាន​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៥​។ ពិធី​នេះ​ធ្វើឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ក្រុង​បាវិត​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​ទាំងមូល​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ឡើងវិញ​អំពី​ភាពជោគជ័យ​របស់​ពល​ករ​កាលពី ១៣៩​ឆ្នាំមុន ដែល​បាន​ទាមទារ​ឲ្យមាន​ការទទួលស្គាល់​តម្លៃ នៃ​ពលកម្ម និង​គោរព​តាម​លក្ខខណ្ឌ​ស្មើភាព ក្នុងការ​ប្រកប​ការងា​រ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការរើសអើង​។ លោក​បន្ត​ថា​សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ រាជរដ្ឋាភិបាល​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ជា​រៀងរាល់​ថ្ងៃ​ទី ១ ខែ​ឧសភា រៀងរាល់ឆ្នាំ ដែល​ជា​ថ្ងៃ​បុណ្យ​ការងារ​របស់​ប្រជា​ពលករ និង​ជា​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ និង​កម្មករ និយោជិត​ទាំងអស់ ហើយ​នៅ​ឆ្នាំនេះ ក៏​មិន​ខុស​ពី​បណ្ដា​ឆ្នាំ​កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​បំផុស​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​រោងចក្រ សហគ្រាស​នានា រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​» ដូចជា​កម្មវិធី​ដែល​យើង​បាន​និង​កំពុង​ដំណើរកា​រ​រៀបចំ​ធ្វើ​នាពេលនេះ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ស្នើ​ដល់​និយោជក កម្មករ​និយោជិត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​សន្តិវិធី អនុលោម​តាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​ប្រើប្រាស់​នូវ​យន្តការ​នានា​ដែល​មាន​ស្រាប់​ឲ្យអស់​លទ្ធភាព ដើម្បី​ផលប្រយោជន៍​រួម ជាជាង​យក​ផលប្រយោជន៍​បុគ្គល​ជាធំ ហើយ​សូម​យក​ស្មារតី​នៃ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ដើម្បី​រួម​គ្នា​ពង្រឹង​នូវ​សុខដុមរមនា​រវាង​និយោជក និង​កម្មករ​និយោជិត ដោយ​ចាត់ទុក​រោងចក្រ​ជា​ឆ្នាំងបាយ​រួម​ដែល​ត្រូវ​ចូលរួម​ថែរក្សា​ការពារ ធ្វើយ៉ាងណា​បន្ត​ធានាឲ្យបាន​នូវ «​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​»៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល