ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជិត​សាលាស្រុក​ច​ន្ទ្រា លោក​អធិកា​រថា ចាំ​សុំ​គោល​ការ​លោក​អភិបាលស្រុក​សិន​ទើប​ចុះបង្ក្រាប​!

ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជិត​សាលាស្រុក​ច​ន្ទ្រា លោក​អធិកា​រថា ចាំ​សុំ​គោល​ការ​លោក​អភិបាលស្រុក​សិន​ទើប​ចុះបង្ក្រាប​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ស្វាយរៀង ៖ ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា បាន​រាយការណ៍ អោយដឹងថា ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ បាន​នឹង​កំពុងបើក​លេង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ទទួលភ្ញៀវ​អ្នកញៀន​ល្បែង មក​ពី​គ្រប់ទិសទី ដោយ​មិន​ខ្លាចញញើត​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​សោះឡើយ ។ ទីតាំង​ល្បែង​នោះ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​នៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត ស្វាយរៀង ក្រោយ សាលាស្រុក​ច​ន្ទ្រា ដែល​មហាជន​លើក​ជា​ចម្ងល់​ថា លោក​អភិបាលស្រុក និង​លោក​អធិការ​ស្រុក​ក៏​ទំនងជា​ទទួល​ជ្រាប​ទីតាំង​ខាងលើ​នេះ​ដែរ ហេតុដូចម្តេច​ទើប​មិន​ចុះ​បង្ក្រាប ?

​លោក​វរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាល​ស្រុក​ចន្ទ្រា បាន​ប្រាប់​អង្គភាព​សារព័ត៌មាន ឲ្យដឹង​ថា ចំពោះ​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ លោក​បាន​រាយការណ៍​ទៅ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ហើយ ព្រោះ​គេ​មាន​គណៈកម្មការ​ចុះទៅ ។​

​ដោយឡែក ប្រភព​បានឲ្យដឹង​ថា​ចំពោះទី​តាំងជ​ល់​មាន់​មួយកន្លែង​នេះ​មិន​ដែល​ឃើញ​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ចុះ​មក​បង្ក្រាប​នោះឡើយ​បាន​បើក​លេង​ជា​យូរណាស់​មកហើយ ។​

​សូម​រម្លឹក​ផងដែរ​ថា កន្លង​ទៅ​ថ្មី​នេះ​មាន​ការ​រឹតបន្តឹង និង​មាន​ការណែនាំ​ពី សម្ដេច បវរ​ធិបតី នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឲ្យធ្វើ​យ៉ាងណា​ត្រូវ​បង្ក្រាប​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង ដេ​ី​ម្បី​ពង្រឹង​នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ទាំង​៧ ចំណុច​ជូន​ប្រជាពលរដ្ឋ ។ តែ​ផ្ទុយទៅវិញ​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា បាន​បើក​ដំណើរការ​លេង​យ៉ាងរ​លួ​ន​ទៅវិញ ផ្ទុយ​ពីរ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ។​

​ទោះជា​យ៉ាងណា​ក្ដី ពលរដ្ឋ​សង្ឃឹម​និង​ជឿជាក់​ថា អជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅក្នុង​ឃុំ លោក​អភិបាល ស្រុក និង​លោក​លោក​អធិការ​ស្រុក​ចន្ទ្រា​និង​ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ទាំងនោះ​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​អង្គភាព​សារព័ត៌មាន​យើង​និង​រង់ចាំ​ធ្វើ​ការផ្សាយ​ជា​បន្តបន្ទាប់​ប្រសិនបើ​មាន​ការពន្យល់​បកស្រាយ​បន្ថែម​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឬ​សា​ម៉ី​ភាគី​ពាក់ព័ន្ធ​រៀង​រាល់​ម៉ោង​ធ្វើការ ៕


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល