ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្របសម្រួល និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​១២៩១ សរុប ៦៣០​ករណី ក្នុង​រយៈពេល ០៤​ខែ ដើមឆ្នាំ​២០២៥!

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្របសម្រួល និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​១២៩១ សរុប ៦៣០​ករណី ក្នុង​រយៈពេល ០៤​ខែ ដើមឆ្នាំ​២០២៥!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

១២៩១ គឺជា​លេខ​ទូរស័ព្ទ​បន្ទាន់ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ផ្តួចផ្តើម​បំពាក់​ឡើង​ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើ​ការទំនាក់ទំនង​ផ្តល់​ព័ត៌មាន​អំពី​ហេតុការណ៍​បន្ទាន់ ឬ បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការប្តឹង​បន្ទាន់​ចំពោះ​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

 

​ក្នុង​រយៈកាល​កន្លងមក ពេល​បាន​ទទួល​សេចក្តីរាយការណ៍ និង​បណ្តឹង​ប្រចាំថ្ងៃ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ហើយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចុះជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ ទាន់​សភាពការណ៍​ប្រកប​ដោយ​ភាពកក់ក្តៅ​បំផុត​។ ជាក់ស្តែង ហេតុការណ៍​បន្ទាន់​ដែល អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួយ​សម្របសម្រួល និង​ដោះស្រាយ​ជូន​ពលរដ្ឋ​តាមរយៈ សេចក្តីរាយការណ៍ និង​បណ្តឹង​តាម​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ រយៈពេល ០៤​ខែ ដើមឆ្នាំ​២០២៥ នេះ សរុប​បាន​ចំនួន ៦៣០​ករណី ក្នុងនោះ​មានដូចជា​៖ ករណី​ហិង្សា​, ករណី​បែក​ថ្នាំ​អុកឡុក​គ្រួសារ​, ករណី​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​, ករណី​ក្មេង​ទំនើ​ង​, ករណី​គ្រោះថ្នាក់​ចរាចរណ៍​, ករណី​អគ្គិភ័យ​, ករណី​ចាក់​ធុងបាស​រំខាន​អ្នកជិតខាង​នា​ពេល​អាធ្រា​ត​, ករណី​លួច​, ករណី​ទំនាស់​អ្នកជិតខាង​, ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ករណី​ផ្សេងៗ​ទៀត​ជាច្រើន ដែល​ជា​កង្វល់​របស់ ប្រជាពលរដ្ឋ ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​

​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ហេតុការណ៍​ត្រូវការ​អន្តរាគមន៍​បន្ទា​ន់ ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​១២៩១ ឬ អាច​ទាក់ទង​តាម​បណ្តាញ Telegram, WhatsApp, CoolApp របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​លេខ 031 5555 669 ឬ​អាច​ឆាត​ទៅកាន់​ផេក​ហ្វេស​ប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie​។

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​អភ័យទោស​ផងដែរ ប្រសិន​បើ​បងប្អូន​ពុំ​មាន​ការចាំបាច់​ជាក់ស្តែង​អ្វី​ទេ សូមមេត្តា​កុំ​ហៅ​ទូរស័ព្ទ​ទៅ​រំខាន​ក្រុមការងារ ដើម្បី​ទុក​ពេលវេលា​ឲ្យ​ក្រុមការងារ បម្រើ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ត្រូវការ​ជំនួយ​បន្ទាន់​ពិតប្រាកដ​៕ សូម​អរគុណ​!

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល