ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​

ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​អញ្ជើញ​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី​កីឡា​លើក​ទម្ងន់ ក្រោម​ប្រធានបទ “​កីឡា​ដើម្បី​មិត្តភាព និង​អភិវឌ្ឍ ” និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក យ៉ុង ជូ​ថុ​ម​លាវ អនុប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់ “​អន្តរជាតិ​” និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​សឹង្ហ​បុរី ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​ម្ពុ​ជា សមាជិក​ក្រុមប្រឹក្សាភិបាល គ្រូបង្វឹក អ្នកបច្ចេកទេស​កីឡា​លើ​ទម្ងន់​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​អាគារ NOCC រាជធានី​ភ្នំពេញ​។

​ថ្លែង​ក្នុង​ឱកាស​បិទ​កិច្ចប្រជុំ ដែល​មាន​ដំណើរ​អស់​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ខែ​សីហា ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្ដម តែម ម៉ឺន បាន​ប្រាប់ថា កិច្ចប្រជុំ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បំពាក់បំប៉ន​លើ​ការហ្វឹកហាត់ ទាំង​កីឡាករ និង​គ្រូបង្វឹក សំដៅលើ​បច្ចេកទេស និង​ច្បាប់​វិន័យ នៃ​ការប្រកួត ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អូឡាំពិក​ជា​ដើម​។​

​ឯកឧត្ដម បាន​បន្ដ​លើកឡើង​ទៀតថា ប្រភេទ​កីឡា​លើក​ទម្ងន់​នៅ​កម្ពុជា ទើបតែ​ចាប់ផ្ដើម​ដំណើរការ​បាន​រយៈពេល ៨​ឆ្នាំ ប៉ុណ្ណោះ ហេតុដូចនេះ​ហើយ សហព័ន្ធ​ត្រូវការ​ភាព​ជា​ដៃគូរ​សហការ ដែល​ពោរពេញ​ដោយ​បទពិសោធន៍ មកពី​បណ្តា​សហព័ន្ធ​កីឡា​លើក​ទម្ងន់ បរទេស​ជា​ដៃគូ ក្នុង​ការអភិវឌ្ឍន៍ និង​ជ្រុំ​ជ្រែង ដេ​ី​ម្បី​លើកស្ទួយ ទាំង​បច្ចេកទេស ស្មារតី គុណភាព និង​ច្បាប់​វិន័យ​នានា ធ្វើយ៉ាងណា​ឱ្យ​ប្រភេទ​កីឡា​លើក​ទម្ងន់​នៅ​កម្ពុជា អាច​ឈរលើ​ឆាក​អន្ដរជាតិ​បាន និង​មាន​ឱកាស​ឱ្យ​កីឡាករ​អាច​ទទួល​ជ័យជម្នះ ជា​មេដាយ​ជូន​ជាតិ​។

​ក្នុងអំឡុងពេល ៣​ថ្ងៃ នេះ លោក យ៉ុង ជូ​ថុ​ម​លាវ អនុប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់ “​អន្តរជាតិ​” បាន​ផ្ដល់​នូវ​អនុសាសន៍​ល្អៗ ព្រមទាំង​បច្ចេកទេស​សំខាន់ៗ ជូន​ដល់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ដោយ​ផ្ដោត​សំខាន់​លើ​ក កីឡាករ និង​គ្រូបង្វឹក​។

​លោក យ៉ុង ជូ​ថុ​ម​លាវ បាន​បន្ថែមថា លោក នឹង​ចូលរួម​គាំទ្រ លើក​ទឹកចិត្ដ ឱ្យ​កីឡាករ ក៏ដូចជា​គ្រូបង្វឹក បន្ដ​ការខិតខំ​ប្រឹងប្រែង​ហាត់រៀន ទាំង​បច្ចេកទេស និង​ច្បាប់​វិន័យ ក្នុងការ​ប្រួត​សម្រាប់​ថ្នាក់​អន្តរជាតិ ហើយ​លោក​បាន​ចូលរួម​ឧបត្ថម្ភ​នូវ​សម្ភារៈ​ហ្វឹកហាត់​មួយចំនួន​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល